ភាគ:16 «គួរឲចាប់អារម្មណ៍»

7K 399 35
                                    

មិនមែនសុខៗជុងហ្គុកស្រាប់តែអនុញ្ញាតឲវត្តមានរបស់ហាន ហ្គូយ៉ុន ដែលជាកូនសត្រូវធំរបស់នាយអាចបង្ហាញខ្លួនឡើងនៅក្នុងភូមិគ្រឹះបានដោយងាយយ៉ាងនេះទេ វាសុទ្ធតែមានហេតុផល ហើយកាលដែលនាយប្រងើយកន្តើយនិងថេយ៉ុងនោះក៏ជាហេតុផលមួយចាំបាច់ត្រូវធ្វើផងដែរ ដើម្បីសុវត្ថិភាពគេនាយត្រូវធ្វើបែបនេះទើបនាងមិនអាចមានគំនិតអាក្រក់លើថេយ៉ុងរបស់នាយបាន។

«ស្ហឺត!ឈប់យំអន់ចិត្តបានហើយអូនយំឡើងហើមភ្នែកដូចឃ្មុំតិចហើយមើលចុះហឹុសៗ»

តាមស្ដាប់មើលនេះគឺជាសំឡេងនាយសាតានដែលកំពុងពោលពាក្យលួងលោមបណ្ដូលចិត្តនាយឲឈប់យំ ដោយសារគេនៅតែមិនព្រមបាត់នៅតែយំរងាស់ដណ្ដឺតអណ្ដកដាក់នាយឲលួងជារើយៗ យំឡើងចង់លិបភ្នែកទៅហើយមិនដឹងជាអន់ចិត្តអន់ថ្លើមអ្វីម្ល៉េះទេ !ឱប្រពន្ធតូចអើយបងបោះអូនតាមបង្អួចទៅបាត់ឥឡូវហើយ។

«អ្ហឹកៗថេយ៍~ថេយ៍ហ្ហឺថេយ៍រកកន្លែងឈប់មិនឃើញទេហ្ហឺៗ~»ថេយ៉ុង តបទៅនាយទាំងដកចង្ការមាន់ចិត្តចង់ឈប់យំតាំងពីដំបូងតែចេះតែរកកន្លែងឈប់មិនឃើញ ទឹកភ្នែកហ្នឹងក៏ដូចចិត្តទៀតគ្រាន់តែពេបមាត់បន្តិចសោះហូរមានចង់លេចខ្លួន។

«ហឹុសៗជុប៎កុំយំ»ជុងហ្គុក បានត្រឹមអស់សំណើចនិងចាប់ផ្ងើយមុខតូចច្រមិចរបស់គេឡើងសឹមទម្លាក់បបូរមាត់ថើបផ្ដិតទឹកភ្នែកនៅលើរង្វង់មុខប៉ោងៗនោះថ្នមៗមិននិងទាញគេឲចូលមកគេងលើទ្រូងនាយដោយមាននាយជាអ្នកអង្អែលសក់និងខ្នងដើម្បីលួងលោម មិនយូរប៉ុន្មានសំឡេងដង្ហក់ក៏ស្ងាត់បន្តិចម្ដងៗរហូតដល់បាត់ឈឹងជុងហ្គុកអោនមុខសម្លឹងមើលក្មេងចិត្តច្រើនបន្តិចក៏ឃើញថាគេគេងលក់ហើយថែមទាំងសំបោរហូរតាមច្រមុះចុះប្រតាក់ពេញអាវនាយថែមទៀត តែនាយបែរជាគ្មានអារម្មណ៍ថាខ្ពើមរអើងឬខឹងគេបន្តិចឡើយ ហេតុអី? តើនាយពិតជាពេញចិត្តនិងក្មេងដែលគ្មានប្រវត្តិរូប មិនដឹងសូម្បីវង្សត្រកូលច្បាស់លាស់នេះមែនឬ?

«ក្មេងកំហូច»ជុងហ្គុក បន្លឺតិចៗក្បែររង្វង់មុខស្រស់ស្អាតរបស់គេមុននិងអោនមុខថើបលើថ្ងាស់គេមួយខ្សឺត សឹមដាច់ចិត្តចាកចេញទៅចាត់ការការងាររបស់នាយវិញ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now