នៅខណៈដែលគ្រប់គ្នាកំពុងឆ្លេឆ្លាជាមួយនិងណារ៉ា ខ្លាចថាគេនិងធ្វើអីថេយ៉ុងមេដោះក៏ប្រញាប់ស្ទុះចូលបម្រុសនិងឃាត់តែវាយឺតពេលហើយនៅពេលថេយ៉ុងឈរខ្ញាំជាយអាវខាំមាត់បិទភ្នែកជិតឈឹងរងចាំទទួលគេវាយពីអ្នកម្ខាងទៀតដែលមិនដឹងថាទៅចងកំហឹងខឹងគំុគួននិងខ្លួនតាំងពីជាតិណា ណារ៉ាវិញកាលបើឃើញអ្នកម្ខាងទៀតបង្ហាញរឹកពារញ័រៗក៏កាន់តែត្រេកអរព្រោះគេនិងងាយស្រួលធ្វើបាបជិះជាន់ទៅលើថេយ៉ុងនោះអី មិនគិតច្រើនម្រាមដៃស្រលូនក៏លើកឡើងវាត់ទៅលើថ្ពាល់ម៉ដ្ឋរលោងលាន់ឮសូរផាច់! ផាំង!!ដំណាលគ្នានិងសម្លេងកាំភ្លើងមកផងដែរ។
សម្លេងត្អូញដោយក្ដីឈឺចាប់របស់មនុស្សពីរនាក់ដោយម្នាក់ត្រូវបានគេទះ ឯម្នាក់ទៀតបែរជាត្រូវគ្រាប់សំណរហោះទម្លុះបាតដៃពីម្ខាងទៅម្ខាងដោយថ្វីដៃលោកសាតានដែលឈរកាន់កាំភ្លើងសម្លឹងមកមើលពួកគេពីជាន់ខាងលើដោយក្រសែភ្នែកក្រហមច្រាលបូករួមជាមួយនិងទឹកមុខហាក់មានកំហឹង ធ្វើឲអ្នកដែលឃើញហើយរហ័សអោនមុខចុះឈរញ័រខ្លួនចំប្រប់។
« ហេតុអីសម្ដីយើងឯងមិនស្ដាប់ ចាំទាល់តែគ្រាប់កាំភ្លើងហោះទម្លុះក្បាលឯងសិនមែនទេអាក្មេងចង្រៃ!!!! » សម្លេងខ្លាំងៗស្រែកគំហកពីខាងលើធ្វើឲអ្នកដែលស្ដាប់ឮហើយសឹងទន់ខ្លួនលត់ជង្គង់បន់ស្រន់ម្ដងៗទៅហើយ។ កែវភ្នែកក្រហមច្រាលបៀមដោយភ្លើងកំហឹងយ៉ាងសន្ធោសន្ធៅដែលកំពុងឆាបឆេះពេញទាំងរាងកាយដល់ថ្នាក់ញ័រខ្លួនទទ្រើតកែវភ្នែកដ៏មុតស្រួចកំពុងបាញ់ភ្នែកសម្លឹងមកកាន់កាយតូចស្ដើងរបស់ក្មេងប្រុសមានពណ៍សក់ទង់ដែងដែលកំពុងឈរយំទន្រាំជើងរលាស់ដៃតិចៗទាំងក្ដីឈឺចាប់។
ផាំង!!!!« អាយ៎យហ្ហឹកៗឈឺណាស់!!! »ណារ៉ា ដែលកំពុងឈឺចាប់និងរបួលនៅលើបាតដៃក៏ត្រូវលើកដៃមកផ្ទប់ត្រចៀកស្រែកខ្លាំងៗដោយក្ដីឈឺចាប់នៅពេលគ្រាប់កាំភ្លើងបានហោះមកទម្លុះត្រចៀកខាងស្ដាំរបស់ខ្លួន ធ្វើឲវាធ្លុះពីម្ខាងទៅម្ខាងឯឈាមក៏បន្តស្រក់តក់ៗ ខណៈឯគ្រប់គ្នាក៏បានតែអោនក្បាលញ័រខ្លួនជាមួយនិងហេតុការណ៍មួយនេះ ថេយ៉ុងវិញនៅពេលឃើញទិដ្ធភាពបែបនេះគេក៏សឹងតែទន់ខ្លួនសន្លប់ម្ដងៗទៅហើយ រូបភាពទាំងនេះវាច្បាស់ៗពេកហើយ។