១សប្ដាហ៍កន្លងផុតទៅ ក្រោយពីវះកាត់រួចថេហ្យុងត្រូវបានអនុញ្ញាតឲត្រឡប់មកផ្ទះវិញនៅពេលដែលឃើញថាគេរឹងមាំជាងមុន គ្មានអ្វីគួរឲបារម្ភបន្តទើបជុងហ្គុកយកគេនិងកូនមកផ្ទះវិញ បើនិយាយពីកូនតូចទាំងពីររបស់នាយវិញពួកគេមិនសូវជាកាចប៉ុន្មានទេ ណាស់តែពេលឮសំឡេងយំរបស់គ្នាប៉ុណ្ណោះ រាល់ពេលដែលមួយយំ បីនាក់ទៀតដែលគេងក៏ត្រូវក្រោយមកយំតាមដែរគ្មានឲនរណាបានសម្រាកពេញភ្នែកនោះទេ ព្រោះពេលនេះមាតាបិតារបស់ថេហ្យុងទ្រង់មិនទាន់យាងទៅវិញនៅឡើយទេ ប៉ុន្តែទ្រង់ក៏មិនអាចទុកកិច្ចការរាជកិច្ចចោលយូរបានដែរ។
រហូតឈានដល់ថ្ងៃទីប្រាំបួនទើបទ្រង់ទាំងពីយាងត្រឡប់ទៅកាន់ប្រទេសអីុតាលីវិញ មុននិងទៅព្រះអង្គម្ចាស់ក៏មិនភ្លេចបីចៅលាដែរមិនដឹងថាពេលណាទ្រង់ទំនេរនិងបានមកលេងចៅម្ដងទៀតនោះទេព្រោះទ្រង់ក៏ត្រូវមើលថែរកូនតូចទាំងពីររបស់ទ្រង់រួមទាំងប៊ែលឡាផងដែរ។
«តាទៅសិនហើយណាចៅ ពេលក្រោយតានិងឆ្លៀតមកលេងចៅទៀតណានៅជាមួយប៉ាៗតូចឯងកុំខូចឮទេ ខូចដាក់តែអាមួយនោះទៅបានហើយឮទេចៅ?»
ទ្រង់មិនភ្លេចទេរឿងផ្ចាញ់ផ្ចាល់កូនប្រសារព្រះអង្គ បានឌឺដងផ្លែផ្ការឲគេបែបនេះក្ដីសុខទ្រង់ហើយ តែកុំសាកឲទ្រង់នៅតែពីនាក់កូនប្រសារអីខ្លាក៏អាចប្រែជាឆ្មាដែរទ្រង់មិនហ៊ានក្អកជាមួយកូនប្រសារទេបើសិននៅតែពីរនាក់គេ។
«អ្ហឹ-ង៉ា~»ជេក្យុងបើកភ្លែកសម្លឹងមើលលោកតាភ្លឹះៗមិនយូរក៏ពេបមាត់យំភ្លាម ធ្វើឲទ្រង់ចងចិញ្ចើមឆ្ងល់មួយរំពេចមិនដឹងជាចៅទ្រង់ទៅគុំនិងទ្រង់រឿងអ្វីទេឲតែដាក់លើដៃទ្រង់មានរឿងរហូត បើបីវីុកគេនិងនោមដាក់ទ្រង់រាល់ពេល តែបើបីជេក្យុងវិញមិនដល់ប្រាំជាទីស្រួលបួលទេគេនិងយំ។
«ហ្ហឺ!!អាឯងនេះអាក្រក់តែឯងមិនអស់ចិត្តនៅនាំចៅយើងឲអាក្រក់តាមទៀត»
«ជួយមិនបានទេប៉ាកូនគេអញ្ចឹងហើយប៉ាក្មេក »ជុងហ្គុក លើកស្មាធ្វើហីចូលមកបីកូនពៅចេញពីទ្រង់ ព្រោះទ្រង់ដល់ពេលឡើងយន្ដហោះហើយ។
«ហឹុស!ស្អប់ឯងលើសស្អីទៀត យើងទៅហើយមើលថែរកូនយើងនិងចៅយើងផងអាកូនប្រសារ»ទ្រង់មានបន្ទូលដោយចូលមកគោះស្មានាយឌឹបៗឆ្លៀតពេលនាយបីកូនបែបនេះទ្រង់ត្រូវឆ្លៀតឱកាស។