ក្រោយចំណាយកម្លាំងអស់ជាច្រើនម៉ោងពេលនេះអ្នកទាំងពីរក៏នៅគេងអោបគ្នាស្អាត ។ដៃមាំពោពេញដោយសរសៃរលើកយកមកវៀសសក់បាំងថ្ងាស់កូនម្ទេសទុំរបស់នាយថ្នមៗ ជាមួយនិងស្នាមញញឹមនឹកដល់រឿងប៉ុន្មានម៉ោងមុននេះវាមិនអាចបញ្ឈប់នាយមិនអោយនឹកគិតពីអ្វីដែលគេបាននិយាយនិងប្ដេជ្ញាចំពោះនាយបានទេ។
"អូនគឺល្អ និងស្រស់ស្អាតពេកហើយសម្រាប់យើង យើងមិនហ៊ានធានាទេថានិងមិនធ្វើឲអូនឈឺចាប់តែយើងនិងព្យាយាមឲបានល្អបំផុតសម្រាប់អូនស្ហឺត!!" ជុងហ្គុក អោនមកថើបលើថ្ងាស់គេមួយខ្សឺតសឹមដាក់ឲគេគេងស្រួលបួលវិញមើលទៅទំនងហត់ណាស់ព្រោះមុននេះនាយលេងខ្លាំងដែរ។
"ហឹ្ហម!!លោកម្ចាស់"ថេយ៉ុង បើកភ្នែកមមីមមើសម្លឹងមើលនាក់ដែលងើបចេញពីគេមុននេះ។
"គេងបន្តចុះ យើងចុះទៅរកអ្វីឲអូនញាុំ"ជុងហ្គុក អង្អែលក្បាលគេថ្នមៗលួងលោមឲគេងបន្ត ទើបនាយក្រោកចេញទៅទាំងកាយអាក្រាតចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួននិងចេញមកវិញជាមួយឈុតគេងយប់ដៃខ្លី។ជុងហ្គុកចូលទៅបើកទូរយកអាវយឺតសរបស់នាយយកមកស្លៀកពាក់ឲគេរួចក៏អោនថើបមួយខ្សឺតទើបចេញពីបន្ទប់រួច។"លោកម្ចាស់"មេដោះឆាអ៊ុន
"អ៊ុំជួយធ្វើស៊ុបឲយើងផង បន្តិចទៀតសឹមយកទៅខាងលើ"ជុងហ្គុក ប្រាប់មេដោះដោយបង្ហួសខ្លួនមកអង្គុយលើសាឡុង អ្នកបម្រើក៏ប្រញាប់ចូលមកចាក់តែក្ដៅៗឲនាយស្របគ្នានិងមនុស្សជំនិតទាំងបីក៏បង្ហាញឡើងមក។
"ចម្លែកណាស់ ថ្ងៃនេះពួកឯងជុំគ្នាទាំងបីនាក់តែម្ដង" ជុងហ្គុក លើកតែមកគ្រេបតិចៗដៀងភ្នែកសម្លឹងមើលមុខកូនចៅ។
"គឺ គាប់ជូនពួកយើងមានរឿងរាយការណ៍អោយលោកម្ចាស់ទាំងបីនាក់ អញ្ចឹងហើយក៏ចូលមកព្រមគ្នាតែម្ដង"ម៉ាប្យុង
"មានរឿងអីនាំគ្នានិយាយមក" ជុងហ្គុក
"គឺ ទំនិញដែលយើងត្រូវបញ្ជូនទៅម៉ាកែវឲលោកប្រុសធំត្រូវរនុកក្នុងរបស់ហាន យ៉ុងស៊ីកដាក់គ្រាប់បែកបំផ្ទុះនៅតាមផ្លូវហើយទាន ចំណែកឯទំនិញគឺខូចខាតទាំងស្រុងគ្មានមួយណាអាចប្រើការបានទេ"ម៉ាហ្យុង
"មើលទៅវា ដូចមិនព្រួយបារម្ភពីជីវិតកូនស្រីវាទេ!"ជុងហ្គុក សង្រ្គឺតជើងធ្មេញម៉ួម៉ៅថ្នាក់ញ័រខ្លួន ម្ដងជាពីដង ដែលនាយតែងផ្ដល់ឱកាសឲគេ តែគេក៏នៅតែតាមខាំនាយមិនលែង។
"នៅមានទៀតលោកម្ចាស់ គឺថាចម្ការម្រេចនៅប៊ូសានមានអ្នកលួចដុតទាន"ស៊ូហ្យុង
"ចាប់វាបានទេ!?"
"នៅទេលោកម្ចាស់ពួកយើងកំពុងតាមស្វែងរកវា"
"បើរកវាឃើញ ត្រូវដុតវាទាំងរស់!!"
"បាទទាន"
"លោកម្ចាស់ នៅមានរឿងមួយទៀតគឺអ្នកវិនិយោគទន់ដែលត្រូវណាត់គ្នា ចុះកិច្ចសន្យាជាមួយយើងនោះពេលនេះគេស្រាប់តែទាក់ទងមកថាសុំរំសាយវិញទាន"កាជី និយាយដោយឈ្ងោកមុខចុះម្នាក់ៗ មិនហ៊ានសម្លឹងមុខនាយពេលនេះទេ នាយខឹងសឹងចេញផ្សែងទៅហើយ។
"ហឹុស!! ចង់មកក៏មកចង់ទៅក៏ទៅ?រៀបចំផ្ដល់មេរៀនមួយដល់ពួកវាទៅ ហើយចាំមើលថាវានិងរត់មកកន្លែងដើមឬអត់"ជុងហ្គុក
"ចាស៎លោកម្ចាស"
"ចំណែកពួកឯងត្រៀមឡាននិងកូនចៅស្អែកនេះយើងនិងចុះទៅប៊ូសានដោយផ្ទាល់"ជុងហ្គុក
"បាទ"
"នាំគ្នាចេញទៅ យើងចង់សម្រាក" ឮពាក្យបញ្ជានាយគ្រប់គ្នាក៏ចាកចេញទុកឲជុងហ្គុកនៅអង្គុយផ្អែកក្បាលលើសាឡុងម្នាក់ឯងទាំងតប់ប្រមល់ សុខៗក៏មានប្រអប់ដៃតូចស្រលូនលូកមកឈ្លីនៅសៀយផ្កាឲនាយ។
"កូនម្ទេសតូច តើជាអូនមែនទេ?"ជុងហ្គុក សួរទាំងបិទភ្នែកនៅឡើយ នឹកគិតស្មានថាជាកូនម្ទេសរបស់នាយទើបបណ្ដោយឲគេបន្តច្របាច់ឈ្លីឲនាយបន្ត។
"លោកចន~"ឮសំឡេងហើយជុងហ្គុកក៏ប្រញាប់បើកភ្នែកសម្លឹងមើលមនុសហសចំពោះមុខស្របនិងហ្គូយ៉ុនបានដាក់ខ្លួនមកអង្គុយលើភ្លៅនាយអោប.កនាយយ៉ាងស្និតស្នាល។យ៉ាងជាការមិនពេញចិត្តឲនាយភ្លាមៗ។
"អ្នកនាងហាន?ធ្វើអីឆាប់ងើបចេញទៅ"ជុងហ្គុក
"លោកចន ហេតុអី?ខ្ញុំដឹងថាលោកកំពុងស្រ្តេស ខ្ញុំអាចជួយលោកចនបានណា"ហ្គូយ៉ុន ម្រាមដៃស្រលូនអង្អែលបង្អូសមករកដើមទ្រូងហាប់ណែនស្រាលៗ វាជាកន្លែងដែលនាងតែងប្រាថ្នាចង់ប៉ះនិងចង់ថ្នាក់ថ្នមកន្លងមក។
"ជួយឬ?តើអ្នកនាងហានចង់ជួយយើងបែបណា?"ជុងហ្គុក នៅស្ងៀមសម្លឹងទៅនាងមិនដាក់ភ្នែក ធ្វើអោយនាងលួចគិតនិងអររំភើបតែឯងភ្លាមតែម្ដង។
"ចុះលោកចនគិតថាបែបណា?បែបដែលលោកចនពេញចិត្ត?"ហ្គូយ៉ុន រំកិលមុខចូលគៀកៗនិងផ្ទៃមុខស្រស់សង្ហាររបស់នាយតិចៗ រហូតដល់មានអារម្មណ៍ដឹងដល់ខ្យល់ដង្ហើមក្ដៅរបស់គ្នារៀងខ្លួន។
"យើងថាមិនបាច់ទេ ព្រោះយើងមានមនុស្សជួយបំបាត់ស្រ្តេសឲហើយ"
"ហេតុអី? ចុះខ្ញុំនោះតើលោកចនមើលមិនដឹងទេឬថាខ្ញុំពេញចិត្តលោកចន"ហ្គូយ៉ុន ចូលកាន់តែគៀកផ្ទៃមុខទាំងពីរសឹងប៉ះគ្នាទៅហើយ ម្រាមដៃមួយរបស់ជុងហ្គុកក៏លូកមកជ្រែកកណ្ដាលជាខណ្ឌហាមរវាងពួកគេ។
"យើងថាអ្នកនាងហានគួរតែកាត់ចិត្តហើយ"
"អត់ទេ!ខ្ញុំពេញចិត្តលោកចនហើយ ទោះម្ដងក៏ខ្ញុំអស់ចិត្តដែរ"
"យើងមានមនុស្សក្នុងចិត្តហើយ គេមើលទៅកាចណាស់នាថមិនអាច~"
"ខ្ញុំមិនខ្លាចទេ ខ្ញុំអាចធ្វើជាមនុស្សលួចលាក់បាន លោកចន~ពួកយើងផូស៎!!អួយ!!!!ហ្ហឹកៗឈា.ឈាម??"
"ម្ដងស្អី!? លួចលាក់ស្អីនាងអ៊ុំមុខក្រាស់?យើស៎!!ហ៊ានមកអង្គុយលូកថ្លើមថេយ៍ផងហ្ហេស៎ផូស៎!ក្ដៅណាស់ៗ"សម្ដីកាចឆ្នាស់មិនដឹងហោះមកពីជ្រុងណា តែដឹងត្រឹមថាថូរផ្កាដែលនៅជិតនេះត្រូវបានកូនម្ទេសតូចរបស់ម្ចាស់ភូមិគ្រឹះនេះលើកមកអុកក្បាលនាងផូស៎ៗគ្មានអាសូរដៃ មិនអស់ត្រឹមនេះនៅឆ្លៀតទាញនាងទម្លាក់ចុះឲអុកគូទនិងសាឡុងទៀតផង ឯជុងហ្គុកនៅអង្គុយមើលធម្មតា ព្រោះមុននេះនាយខំនិយាយ ខំឲតម្រុយនាងដែរ ។
"ហ្ហឹកៗឯ.ឯង!!ឯងហេតុអីក៏វាយយើង?លោកចនមើលវា~"
"ឈប់!កុំទៅប្ដឹងប្ដីថេយ៍!ថេយ៍វាយនាងអ៊ុំឯងប្ដីថេយ៍ឃើញស្រាប់ហើយមិនបានខ្វាក់ទេ!"ថេយ៉ុង ចូលជ្រែកកណ្ដាលបាំងមិននាងឃើញជុងហ្គុក ដៃទាំងពីរម្ខាងលើកច្រត់ចង្កេះ ម្ខាងចង្អុលមុខនាងស្ដីឲនាងជ្រែតៗឲអ្នកគ្រប់គ្នាឃើញហើយលួចសើច។
"ហ្ហឹកៗឈាមៗឯងវាយយើងអ្ហាយ៎..." ហ្គូយ៉ុន លូកដៃស្ទាបក្បាលខ្លួនឯងក៏ឃើញមានឈាមហូរមកពីកន្លែងឲនាងស្រែកយំរឹតតែខ្លាំង។
"មានអ្នកណាទៀតថេយ៍ហ្នឹងឯង ឲតែភ្លើហ៊ានឲដៃឲជើងប្ដីគេថេយ៍វាយហើយ ឆើស៎ក្បាលកញ្ចាស់ហើយយំដូចក្មេងមិនដែលគេវាយបែកក្បាលចេញឈាមទេដឹង"ថេយ៉ុង អោបដៃពេបមាត់ជីបអូចដាក់នាងបែបជ្រេញ យំស្រែកមើលតែមិនដែលមានគេវាយ។
"អឺ!!មិនដែលហ្នឹងហើយហ្ហឹកៗឯងចាំមើលចុះ~"
"អូ៎?? អញ្ចឹងនាងអ៊ុំឯងទើបចេញឲដៃប្ដីគេលើកដំបូងមែនទេ ហិហិអរគុណថេយ៍ទៅដែលវាយនាងអ៊ុំឯងបែកក្បាលនោះព្រោះបើគេផ្សេងអ៊ុំឯងគ្មានវាសនាបានគេវាយបែកក្បាលហូរឈាមចឹងទេ"ថេយ៉ុង ខ្ទប់មាត់សើចកក្អឹក កាយវិការគេធ្វើឲជុងហ្គុកដែលអង្គុយមើលខាំមាត់ខ្នាញ់គេជាខ្លាំង មើលចុះញេញហឹសសម្បើមណាស់។
"ឯង!ឯងអ្ហាយ៎!!!!!"
"បានហើយស៊ូហ្យុងយកនាងទៅពេទ្យទៅ"
"បាទ លោកម្ចាស់តោះអ្នកនាង"
"ហ្ហឹកៗលោកចន~"
"នៅហៅស្អី? មិនទៅពេទ្យតិចបានពីរថ្នេថែម?"
"ហឹុស!ឯងចាំមើលចុះយើងច្បាស់ជាសងឯងវិញ"
"ឆាប់មកថេយ៍ចាំណាហិហិលោកម្ចាស់~"
"កូនម្ទេសរបស់យើងមិនបានទេហឹស សម្បើមណាស់ហឹុសៗ"📌ប៉ះកូនម្ទេស រាងហឹសតិចហៃ
To be continue...
#មើលតែអត់អ្នកអាន&ខមិន ខ្មីនឈប់សរសេរតែម្ដងចា៎🥰🙏