ស្របនិងស្នាមញញឹមយ៉ាងមានទំនុកចិត្តរបស់ហីុណា ជុងហ្គុកឯណេះកំពុងក្ដាប់ដៃញ័រខ្លួនទទ្រើត កែវភ្នែកពណ៌ក្រហមសម្លឹងទៅនាងដូចសត្រូវរាប់ជាតិ មុននិងជំហានមាំៗរបស់នាយខិតចូលកាន់តែជិតនាងបន្តិចម្ដងៗនាំឲនាងហាក់រអាលបន្តិចនិងខិតខ្លួនថយក្រោយវិញ។
« ស៊ូហ្យុង! »
« បាទលោកម្ចាស់ » ស៊ូហ្យុងដែលនៅក្បែរនោះរហ័សចូលមកយ៉ាងលឿន នាយដឹងច្បាស់ណាស់ថាបន្តិចទៀតនិងមានរឿងអីកើតឡើង។
« នាំកូននាងចេញទៅ! »ឮបញ្ជាចៅហ្វាយហើយស៊ូហ្យុងក៏ប្រញាប់ចូលមករកអ៊ុនហីុនិងនាំនាងចេញក្រៅ ឯអ្នកបម្រើដឹងតួនាទីក៏ប្រញាប់ចាកចេញទៅបំពេញការងាររៀងខ្លួន នៅសល់តែមនុស្សប្រុសស្រីពីនាក់ដែលនៅឈរសម្លឹងគ្នាមិនដាក់ភ្នែក។
« ជុង~អ្ហក៎ជុង~ហ្គុក »
« យើងធ្លាប់ប្រាប់នាងហើយមែនទេថាកុំឲមកជាន់ទីនេះម្ដងទៀត!! »ជុងហ្គុក មិនឲហីុណាបាននិយាយអ្វីទាន់ជុងហ្គុកស្រាប់តែស្ទុះចូលទៅច្របាច់.កនាងទាំងកម្រោលនិងគំហកដាក់នាងខ្លាំងៗហាក់បញ្ជាក់ឲឃើញពីកំហឹងក្នុងខ្លួនឲនាងបានឃើញថានាយមិននិយាយតែមាត់។
« អ្ហក៎!!ខិខិជុង~ហ្គុកលែង.ខិលែងទៅសូមអង្វរ »ហីុណា ប្រឹងបេះដៃនាយចេះទាំងក្រហមមុខមាត់ ឯជើងក៏ប្រភិតប្រផើយមិនដល់ឥដ្ឋធ្វើឲនាងសឹងដាច់ខ្យល់ស្លាប់ម្ដងៗទៅហើយ។
« ហឹុស!!ព្រូស!! »រាងកាយតូចស្ដើងត្រូវបោះទៅលើឥដ្ឋមួយទំហឹងដោយកម្លាំងដៃនាយ ហីុណាខំប្រឹងរំកិលខ្លួនចយក្រោយទាំងក្អកខិខិៗ អារម្មណ៍ភ័យខ្លាចចាប់ផ្ដើមរត់ចូលមកប្រសាចកាលបើជំហានវែងៗរបស់នាក់ខាងមុខចេះតែបោះចូលមកមិនឈប់។
« ហឹុស!! »
« អ្ហា៎!!អួយហឹុកជុងហ្គុក~ហឹុកឈឺណាស់លែងទៅ »ហីុណា ស្រែកយំខ្លាំងៗនៅពេលជុងហ្គុកចាប់បោចសក់នាងផ្ងើយទៅក្រោយមួយកំហឹង។
« យើងបានប្រមាននាងរួចហើយថាកុំមកទីនេះទៀតបើមិនចង់ងាប់ តែមើលទៅនាងក្លាហានខ្លាំងណាស់អញ្ចឹងងាប់ពេលនេះទៅចុះ »ជុងហ្គុក
« អត់ៗ-អត់ទេ!កុំអីកុំបាញ់ខ្ញុំអីសុំទោសខ្ញុំខុសហើយលោកម្ចាស់ហឹុកៗ ផាំង!!!អ្ហាយ៎យ!!!! »