ភាគ:33«ផែនការសង្ងាត់»

5.2K 294 12
                                    

យ៉ុនហ្គីនាយគ្រាន់តែចូលមកប្រាប់ប៉ុន្មានម៉ាត់ក៏ចេញទៅវិញ ចំណែកជីមីនក៏ចូលទៅរៀបចំបន្ទប់មួយនៅខាងស្ដាំដៃជិតនិងបន្ទប់របស់យ៉ុនហ្គី ។ផ្ទះនេះជាប្រភេទផ្ទះគ្រួសារតូចជាន់ខាងលើមានពីរបន្ទប់ ជាន់ខាងក្រោមមានមួយបន្ទប់ជាមួយបន្ទប់ទឹកមួយនៅខាងក្រៅ(បន្ទប់ដេក3 បន្ទប់ទឹក4ទាំងខាងក្រៅ)។

"គាត់គឺមានគូរដណ្ដឹងហើយ?ហុឹសៗគួរអោយអស់សំណើចណាស់ខ្ញុំបែរជាលួចចាប់អារម្មណ៍មនុស្សដែលមានគូរដណ្ដឹងរួចហើយទៅវិញ"ជីមីន ដាក់ខ្លួនផ្ដេកទៅលើពូកនឹកអស់សំណើចនិងខ្លួនឯងដែលលួចចាប់អារម្មណ៍លើយ៉ុនហ្គីទាំងមិនទាន់ដឹងពីគេច្បាស់ថាជាអ្នកណា មកពីណា ប្រវត្តិគេបែបណា ពេលនេះដឹងច្បាស់ថានាយមានគូរដណ្ដឹងហើយខ្លួនគួរតែដកចិត្តកុំឲឈឺខ្លាំងជាងនេះទាន់។

ក្រឡេកមកមើលយ៉ុនហ្គីឯណេះវិញ បន្ទាប់ពីជួបជីមីនហើយនាយបានមកកាន់Condoមួយកន្លែងដើម្បីមកជួបនិងមនុស្សម្នាក់ អូ!ទេមិនមែនម្នាក់ទេគឺពីរនាក់។
ក្រាក~គ្រឹប!!

"បងមកហើយ អូននឹកបងណាស់យ៉ុន"ចូលមកដល់ភ្លាមវត្តមាននារីម្នាក់ក៏ចូលមកអោបនាយជាប់បង្ហាញពីក្ដីនឹករលឹកបន្ទាប់ពីបែកគ្នារយះពេល៥ឆ្នាំ យ៉ុងហ្គីលើកដៃអោបតបទាំងនាងវិញព្រមទាំងអោនមកថើបសក់របស់គូរដណ្ដឹងថ្នមៗ ឬអាចនិយាយថាគូរដណ្ដឹងតែឈ្មោះក៏បាន។

"ហ្ហឹម!!"យ៉ុងហ្គី គ្រហឹមតបនិងបន្តអោបនាងមួយសន្ទុះទើបលែងចេញពីការអោបអ្នកទាំងពីសម្លឹងមុខគ្នាបន្តិចសន្សឹមៗបម្រុងនិងថើបសំឡេងតូចឆ្មាលមួយក៏បន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកទាំងពីរឲបែរទៅ។

"ប៉ាៗហិហិ"ស្របនិងសំឡេងស្រែកហៅក្មេងប្រុសម្នាក់ក៏រត់មករកអ្នកដែលឈរក្បែរម៉ាក់របស់ខ្លួនដោយហៅសព្វនាមនាយថាប៉ា ដំណើរតេះតះមិនចង់ត្រង់ផ្លូវ ចូលមកអោបជើងលោកប៉ាប្រឹងតោងជើងនាយបំណងចង់ឲនាយលើកគេឡើងហើយក៏បានដូចបំណងពិតមែន។

"ឯងច្រឡំប៉ាហើយអាល្អិតហឹុសៗ"យ៉ុងហ្គី សើចដើម.កតិចៗសម្លឹងទៅមើលទឹកមុខឡេឡឺរបស់កូនតូចនៅលើដៃរបស់ខ្លួនមុននិង.ពគេដើរសម្ដៅទៅរកសាឡុង។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now