ស៊ូមីបានត្រឡប់មកហាងវិញ ដោយមានម៉ាប្យុងបើកឡានជូនមក។
«ដល់ហើយអ្នកនាង»ម៉ាប្យុង
«អរ អរគុណហើយ»ស៊ូមី ភ្ញាក់ចេញពីការគិតជាច្រើនមុននេះរហ័សជូតទឹកភ្នែកនិងបែរមកញញឹមអរគុណទៅកាន់គេសឹមបើកទ្វារចុះទៅ។
«បងស្រី»ស៊ូមី ហៅអ្នកជាបងស្រាលៗហាក់អស់កម្លាំងរលីងពីខ្លួន។
«អូ?ស៊ូមីហា៎ឯងមកវិញហើយ?ចុះឯណាអាល្អិតនោះទៅណាបាត់ហើយ?អេ៎ ឯងកើតអី?»យីរ៉ាំង ងើបមុខចេញពីសន្លឹកឯកសារសួរទៅកាន់អ្នកម្ខាងទៀតដែលកំពុងដើរសម្ដៅមកអោបនាងយ៉ាងណែន។
«គេនៅជាមួយប៉ាគេហើយហ្ហឹកទីបំផុតខ្ញុំអាចជម្នះភាពកំសាករបស់ខ្ញុំបានហើយ»ស៊ូមី នាងតាំងចិត្តណាស់ក្នុងការទៅជួបគេ វាមិនងាយទេរយ:ពេល១៥ឆ្នាំដែលពួកគេបានបែកគ្នា វាធ្វើឲនាងមានភាពភ័យខ្លាចក្នុងការទៅប្រឈមមុខនិងគេ។
កន្លងមកនាងបានត្រឹមតាមសម្លឹងមើលគេពីចម្ងាយ ទោះក្នុងចិត្ត នឹករលឹក ចង់ចូលទៅសុំទោសគេយ៉ាងណាក៏ដោយប៉ុន្ដែភាពក្លាហានរបស់នាងនៅតែគ្មានដដែល នាងខ្លាច ខ្លាចក្នុងការប្រឈមមុខនិងគេ ខ្លាចថានិងត្រូវគេសម្លឹងមកដោយក្រសែរភ្នែកស្អប់ខ្ពើមក៏ព្រោះតែនាងបានដឹងថា កន្លងមក១៥ឆ្នាំមកនេះជុងហ្គុកផ្លាស់ប្ដូរច្រើនណាស់ គេមិនមែនជាជុងហ្គុកដ៏ស្លូតត្រង់ តែងមានភាពកក់ក្ដៅឲនាងដូចកាលពីមុនទេ។ ហើយនៅទីបំផុតនាងក៏ត្រូវគេសម្លឹងមកដោយក្រសែរភ្នែកមួយនោះពិតមែន ក្រសែភ្នែកដែលគេសម្លឹងមកនាង វាហាក់បញ្ជាក់យ៉ាងច្បាស់ថាគេខឹងស្អប់នាងខ្លាំងប៉ុណ្ណា តែវាសមហើយ ព្រោះនាងបានបង្ករស្នាមរបួសនិងបោកប្រាស់ទំនុកចិត្តមនុស្សប្រុសស្លូតត្រង់ម្នាក់ឲឈឺចាប់ដោយសារខ្លួននាងផ្ទាល់។
យីរាំុងនៅស្ងៀមឲនាងសង្ងំយំមួយ សន្ទុះនិងចាប់ផ្ដើមឲនាងប្រាប់រឿងគ្រប់យ៉ាងមកកាន់ខ្លួន ឯស៊ូមីនាងក៏គ្មានបំណងថានិងលាក់បងស្រីនាងដែរ។
«បើអញ្ចឹងតើឯងនិងព្រមលះបង់ជុងហ្គុកឲគេ ទាំងដែលឯងខំស្រឡាញ់គេមករាប់ឆ្នាំចឹងហេស៎?»