ព្រឹកបន្ទាប់
ឈានមកដល់ថ្ងៃថ្មី អ្វីគ្រប់យ៉ាងហាក់អាប់អួណាស់សម្រាប់ថេយ៉ុង នៅពេលបើកភ្នែកមកក៏ឃើញថាខ្លួនឯងនៅក្នុងទូរសម្លៀកបំពាក់ដដែល គិតដល់រឿងយប់មិញធ្វើឲបេះដូងគេឈឺភ្លាម ថេយ៉ុងសន្សឹមបើកទ្វារយឺតៗអើតក្បាលចេញបន្តិចក្រឡេកមើលឆ្វេងស្ដាំក្រែងថាឃើញមនុស្សដែលធ្វើឲគេយំយប់មិញនៅទីនេះដែរ។ក្រាក~ក្រោយប្រាកដចិត្តថាគ្មានមនុស្សហើយគេក៏បើកទូរចេញមកថ្នមៗចេញមកដល់មាត់ទ្វារក៏សឹងឲគេភ្ញាក់លោះព្រលឹងនិងកាយមាំរបស់ជុងហ្គុកដែលនៅគេងផ្អែកខ្លួននិងជញ្ជាំង ថេយ៉ុងសម្លឹងមុខនាយបន្តិចក៏សម្រេចចិត្តចាកចេញដោយមិនងាកក្រោយឡើយ ចុះមកដល់ជាន់ខាងក្រោមឃើញថាមិនទាន់មានមនុស្សនៅឡើយទេវាទើបនិងម៉ោង៤ព្រឹកប៉ុណ្ណោះ ថេយ៉ុងក្រឡេកមើលឆ្វេងស្ដាំមិនដឹងថាគួរទៅផ្លូវណាផ្លូវណីទេ ដោយសារគេមកទីនេះសឹងមួយខែហើយមិនដែលបានឈានជើងចេញក្រៅរបងភូមិគ្រឹះម្ដងនោះទេ ។
«ទៅណាល្អទៅ?»ថេយ៉ុង យកចង្អុលដៃចុចលើបបូរមាត់ស្រួចឆ្លេមដូចគូទមាន់របស់ខ្លួនតិចៗ ទើបសម្រេចចិត្តដើរលបៗតាមសៀរជញ្ជាំងទៅផ្ទះខាងក្រោយដើម្បីកុំឲកាំមេរ៉ាចាប់បាន ។
«ហូ~ទីនេះស្អាតណាស់»ដើរមកដល់បរិវេណនៅខាងក្រោយភ្លាមថេយ៉ុងក៏ចំហរមាត់មើលទៅទេសភាពនៅជុំវិញខ្លួន ដែលវាពិតជាស្រស់ស្អាតហើយមានភាពត្រជាក់ត្រជុំខ្លាំងណាស់ គេចូលចិត្ដការរស់នៅបែបនេះ មានសួនផ្កា មានស្រះទឹក មានដើមឈើតូចធំដុះអមពេញផ្ទះអីបែបនេះ។ក្រាក~ សំឡេងបើកទ្វារទាញចំណាប់អារម្មណ៍នាយតូចឲបែរទៅមើលផ្ទះតូចក្បែរនោះ ទាំងភ្ញាក់ផ្អើលព្រោះនឹកស្មានថា ទីនេះគ្មានមនុស្សនៅ។
«ឯង-ឯងជាអ្នកណា?»ជីមីន ចោតសួរមនុស្សមាឌតូចដូចខ្លួន ទាំងឆ្ងល់ព្រោះគេនៅមិនទាន់បានស្គាល់ថាថេយ៉ុងជាអ្នកណានៅឡើយទេ។
«ខ្ញុំហ្ហេស៎? ខ្ញុំជាអ្នកបម្រើនៅផ្ទះធំ»ថេយ៉ុង ភ្នែកក្រឡាប់ចុះឡើង បែបមនុស្សមិនចេះកុហក។
«អរ ឯងមានការអីហេ្ហស៎?ឬមេដោះឲមកតាមខ្ញុំទៅធ្វើការមែនទេ?»ជីមីន ចេញមកឈរជិតគេទាំងញញឹមលិបភ្នែក ឈរជិតគ្នាបែបនេះទើបដឹងថាពួកគេមានមាឌនិងរាងមិនខុសគ្នាទេ(ក្រឡាធ្វើប្រពន្ធគេចឹងហៃ)។
«អត់ទេ»ថេយ៉ុង គ្រវីក្បាល និងញញឹមចេញធ្មេញដាក់អ្នកម្ខាងទៀត ទុកជាការរាក់ទាក់គ្នា ថេយ៉ុងមិនបានឲជីមីនទៅផ្ទះធំទេ គេនៅបបួលជីមីននិយាយអូសក្រឡាឲគេនៅទីនេះជាមួយខ្លួន ម្យ៉ាងមេឃក៏ចាប់ផ្ដើមបង្អុលភ្លៀងចុះមកផង ចំណែកយ៉ុនហ្គីដែលទើបនិងភ្ញាក់ ក្រោយឃើញថេយ៉ុងនៅទីនេះនាយឆ្ងល់បន្តិចដែរតែមិនមាត់ក៏មិនចុះមករំខានការនិយាយលេងរបស់អ្នកទាំងពីរដែរ មើលចុះមិនដឹងជានិយាយគ្នាស្អីខ្លះង៉ូវៗមើលតែឃ្មុំចូលសម្បុក។