ភាគ:02 « លោកចន~ »

10K 508 20
                                    

ស្នាមញញឹមជូចត់បង្ហាញឡើងកាលបើសម្លឹងទៅជ្រុងណាក៏ឃើញគេមានគ្រួសារ មានឪពុកម្ដាយ មានបងមានប្អូនគ្រាន់និងបានផ្ដល់ភាពកក់ក្ដៅឲគ្នាទៅវិញទៅមក ខុសប្លែកអីតែគេមិនដឹងថាខ្លួនឯងរសារអណ្ដែតមកពីកន្លែងណា គ្រាន់តែកើតមកភ្លាមក៏ត្រូវឪពុកម្ដាយចិត្តអប្រិយយកមកបោះបង់ចោលក្បែរធុងសម្រាមចាត់ទុកគេជាវត្ថុគ្មានតម្លៃ បើជ្រុលជាបង្កើតគេហើយមិចចង់ចិញ្ចឹមគេដដែលចុះហេតុអីមិនសម្លាប់គេតាំងពីគេនៅក្នុងពោះទៅ តើចាំណាំត្រូវឲគេតស៊ូរស់ទាំងត្រដរ កាត់ព្យុះភ្លៀងម្នាក់ឯងធ្វើអីទៅ? ដឹងទេគេហត់ គេរងារ គេឯការ ពេលខ្លះគេក៏ចង់មានមនុស្សម្នាក់នៅក្បែរគ្រាន់ចែករំលែករឿងខ្លះៗឲគេបានដឹងពីភាពហត់នឿយរបស់គេ ប៉ុន្តែអ្នកក្រដូចគេតើមានដែរទេថាមានមនុស្សចង់រាប់អានគេជាមិត្ត?

« អ្ហឹក~ »ក្រោយពីឈសញ្ជឹងគិតពីជីវិតដែលសែនលំបាកវេតនារបស់ខ្លួនឯងហើយ គេក៏លើកដៃតូចៗមកជូតវាសទឹកភ្នែកចេញព្រោះថា ការបង្ហូរទឹកភ្នែកវាគ្មានបានអ្វីមកវិញឡើយ ផ្លូវរបស់គេនៅវែងឆ្ងាយគេមិនចង់ឈប់ត្រឹមនេះដោយសារតែភាពទន់ជ្រាយរបស់គេឡើយ។

« រឹងមាំណា គីម ថេយ៉ុង ជីវិតឯងមិនគួរចុះចាញ់ទាំងបែបនេះទេ » ក្មេងប្រុសថេយ៉ុង វ័យ18ឆ្នាំ ញញឹមលើកទឹកចិត្តខ្លួន ព្រោះថាគោលដៅរបល់គេមានច្រើនណាស់ដែលមិនទាន់អាចសម្រេចបាន គេត្រឹមរឹងមាំនិងព្យាយាមដើរឆ្លងកាត់ព្យុះភ្លៀងបន្តទៀត គឺត្រូវបន្តរហូតដល់គេហត់ព្រមបិទភ្នែកចុះចាញ់និងព្រេងវាសនា តែដរាបណាគេនៅតែមានកម្លាំងចិត្តគេនិងស៊ូប្រឆាំងនិងព្រេងវាសនាមិនឲវាមកគ្រប់គ្រងលើខ្សែវីជីតគេបានឡើយ។

« អេ៎! អាល្អិតឈប់សិន »សម្លេងហៅបង្អាក់ខណ:ឯកាយមនុស្សតូចបម្រុងបោះជំហ៊ានដើរទៅមុខបន្តទៅហើយ ថេយ៉ុងដែលឮក៏បែរមកមើលរកអ្នកហៅខ្លួនក៏ឃើញថាជាបុរសម្នាក់ដែលខ្លួនបានសុំឲជួយទិញផ្កាមុននេះ។

« បាទ លោកពូមានអី្វមែនទេ »ថេយ៉ុង ញញឹមសួរឯម៉ាប្យុងមិនតបដើរសម្ដៅរកគេដោយទឹកមុខស្មើៗ។

« ផ្កាមួយបាច់ប៉ុន្មាន »ម៉ាប្យុង

« បាទផ្កាមួយបាច់នេះ8$ តែយល់ថាពូជាមនុស្សចិត្តល្អចាំថេយ៍បញ្ចុះតម្លៃលោកពូណាហិហិ »ថេយ៉ុង ញញឹមត្រេកអរត្បិតថាអាចនិងលក់ខាតតែក៏ប្រសើរជាងទៅវិញដោយមិនបានលុយមួយវ៉ុនដែរ ម៉ាប្យុងឮសម្ដីអ្នកលក់ផ្កាហើយក៏ហាក់អស់សំណើចក្នុងដើម.កបន្តិច ជាមួយពាក្យថាមនុស្សល្អរបស់គេ នាយមិនហ៊ានទទួលទេព្រោះមនុស្សដូចនាយដៃទាំងសងខាងមិនមែននៅល្អស្អាតឡើយវាតែងប្រលាក់ដោយឈាមជារៀងរាល់ថ្ងៃ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now