ភាគ:43 «គ្រាប់ម្ទេស គ្រាប់សណ្ដែក»

4.8K 380 51
                                    

តាំងពីបានដឹងថាកូនម្ចេសរបស់ខ្លួនកំពុងដុះកូនពន្លកមកជុងហ្គុក មិនបានចេញទៅណាឆ្ងាយពីបណ្ដូលចិត្តនាយសូម្បីមួយជំហាន មកទល់និងពេលនេះក៏ចូលមកពេលរសៀលទៅហើយ ចំណែកឯអនាគតព្រះមាតានិងបិតាក្មេកវិញពួកទ្រង់បានយាងទៅក្រៅដើម្បីទិញរបស់របរទុកសម្រាប់អ្នកមានទម្ងន់ឲថេហ្យុងរួចជាស្រេចទៅមិនទាន់ប្រាកដចិត្តថាគេអាចមានកូនបាន100%ក៏ដោយ។

ជុងហ្គុកឆ្លៀតពេលថេហ្យុងមិនទាន់ដឹងខ្លួននាយក៏ចុះមកខាងក្រោមឲកូនចៅត្រឡប់ទៅកន្លែងរៀងខ្លួនវិញ ឯកូនចៅជំនិតនាយក៏ឲត្រឡប់ទៅវិញទាំងអស់លើកលែងតែម៉ាប្យុង ព្រោះនាយមានរឿងចង់ឲគេធ្វើកាន់តែលឿនគឺកាន់តែល្អ ក្រោយនិយាយការងារចប់នាយក៏រហ័សឡើងមកខាងលើវិញយ៉ាងលឿន។
ក្រាក~
«ថេហ៍~អូនដឹងខ្លួនហើយ»ជុងហ្គុក ស្ទុះចូលទៅរកកាយតូចយ៉ាងលឿនខណ:ឯគេកំពុងបើកភ្លឹះៗសម្លឹងមកនាយធំដែលរត់ចូលមកអោបថើបគេសឺតៗនោះ។

«ជុង»

«ហ្ហឹម?»ជុងហ្គុក ដកខ្លួនសម្លឹងមើលកូនម្ចេសរបស់ខ្លួនទាំងភ្ញាក់ផ្អើលនៅពេលឮគេហៅនាយបែបនេះ វាជាលើកទីមួយដែលមាននាក់ហៅឈ្មោះរបស់នាយ។

«អូនចង់ញាំុំទឹក»

«ចាំបន្តិច នេះអូនញាំយឺតៗណា»ជុងហ្គុក ដកខ្លួនចេញមកទឹកមកបញ្ចុកគេឲផឹកមួយៗរហូតដល់គេរុញចេញសឹមដាក់កែវទឹកទៅលើតុរក្បែគ្រែនិងរហ័លឡើងមកគេងអោបថើបថេហ្យុងស្អិតមិនជាប់មិនឲគេរើទៅណាបាន។

«លោកម្ចាស់កើតអីហ្នឹង?»

«ហ្ហឹម?កើតអី អត់មានទេយើងគ្រាន់តែចង់អោបថើបប្រពន្ធនិងកូន»ជុងហ្គុក ញញឹមសឹងរហែកមាត់នៅពេលនិយាយដល់កូន ថេហ្យុងឯណេះក៏ប្រញាប់បម្រាស់ខ្លួនគេងទល់មុខនាយវិញយ៉ាងលឿន។

«កូន? កូននាក់ណា?»

«កូនអូននិងយើងនោះអី នៅទីនេះៗ!»ជុងហ្គុក សើចនិងទឹកមុខឡេងឡង់របស់អ្នកនៅក្នុងរង្វង់ដៃ អោនមុខយកចុងច្រមុះស្រួចៗញីត្រដុសនិងច្រមុះរបស់គេសឹមទាញទម្លាក់ភួយចុះចាប់សើយអាវយឺតស្ដើងគេឡើងផុតដល់ទ្រូងនិងយកម្រាមចង្អុលចុចលើពោះរាបស្មើរតិចៗទាំងញញឹម។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now