ហ្គូយ៉ុនឯណោះក្រោយចាកចេញពីជុងហ្គុកនាងក៏ប្រញាប់ចូលមកខាងក្នុងយ៉ាងលឿននិងប្រញាប់សម្ដៅឡើងទៅខាងលើដោយធ្វើខ្លួនលិបលរៗនិងសសៀៗសម្ដៅបន្ទប់មួយដែលនោះគឺជាបន្ទប់ធ្វើការរបស់ជុងហ្គក។
មកដល់មុខបន្ទប់នាងក៏ប្រញាប់មូលទ្វារចង់ចូលប៉ុន្តែគួរឲស្ដាយដែលវាជាប់សោរ ហើយភ្លាមនោះក៏មានអ្នកបោះសម្អាតប៉ុន្មាននាក់ដើរចេញពីផ្នែកម្ខាងទៀតទើបនាងប្រញាប់ធ្វើខ្លួនធម្មតាដូចទើបនិងឡើងមកដល់។
«អ្នកនាងឈរនៅទីនេះមានការអី្វមែនទេ»សួរព្រោះនាងនៅឈរមុខបន្ទប់ជុងហ្គុកដដែល។
«អត់មានទេ មុននេះខ្ញុំឃើញមានធូលីប្រលាក់និងសោរទើបជួយជូតឲបន្តិចប៉ុណ្ណោះ»ហ្គូយ៉ុន
«អរគុណអ្នកនាងហើយ តែតាមពិតអ្នកនាងជាភ្ញៀវគួរកុំបាច់ធ្វើរឿងបែបនេះអីទុកឲពួកខ្ញុំជាអ្នកធ្វើបានហើយព្រោះបើលោកម្ចាស់ដឹងពួកខ្ញុំច្បាស់ជាមានបញ្ហាមិនខានទេ»កាជី សម្លឹងមុខហ្គូយ៉ុនដោយទឹកមុខស្មើរៗ ព្រោះគ្រប់គ្នាមនុស្សដែលធ្វើការនៅទីនេះពួកគេមិនចេះអោនលំទោនឬចេះអែបអបមនុស្សខុសរបៀបទេ។
«ខ្ញុំយល់ហើយ អរគុណដែលបានប្រាប់ណា»ហ្គូយ៉ុន តបទាំងស្នាមញញឹម មុននិងចាកចេញទៅរកបន្ទប់នាងវិញដោយក្នុងចិត្តពេលនេះគឺក្ដៅសឹងតែឆេះទៅហើយ។
ឯកាជីវិញ ឃើញនាងមិនមាត់ក៏តែមិនអាចមើលងាយនាងដែរ បន្ទាប់ពីឃើញថាហ្គូយ៉ុនចូលទៅក្នុងបន្ទប់ផុតហើយ កាជីក៏ប្រញាប់ចេញទៅរកម៉ាប្យុងយ៉ាងលឿន។
•ផ្ទះខាងក្រោយ
នៅទីនេះអាចនិយាយបានថា គ្រប់យ៉ាងគឺបានបែងចែក ដូចជាកន្លែងឲសម្រាប់ឲអ្នកបម្រើស្នាក់នៅ ច្បាប់វិន័យ និងឯកសណ្ឋានសម្រាប់ស្លៀកធ្វើការ ដែលទាំងនេះជាអ្វីដែលជុងហ្គុករៀបចំនិងឲមេដោះឆាអ៊ុនជាអ្នកមើលការខុសត្រូវបន្តបន្ទាប់ពីនាយ។
បរិវេណខាងក្រោយ ត្រូវបានបែងចែកសម្រាប់កន្លែងស្នាក់នៅរបស់អ្នកមប្រើក្នុងភូមិគ្រឹះ និងសម្រាប់ទាសករ ដែលជំពាក់បំណុលហើយគ្មានលុយសងត្រូវធ្វើការសងតាមទឹកប្រាក់ដែលពួកគេខ្ចី មួយទៀតនោះគឺច្បាប់ អ្នកដែលបានធ្វើខុសហើយត្រូវបានបញ្ចូនឲមកនៅផ្ទះទារសករគឺមិនអាចចូលទៅផ្ទះធំបាននោះទេ។
វត្តមានរបស់កាជីចូលមក ធ្វើឲអ្នកគ្រប់គ្នាតាមសម្លឹងនាងមិនដាក់ភ្នែក ហើយគ្រាន់តែនាងគ្រលេសភ្នែកបន្តិចពួកគេក៏ឈ្ងោកមុខចុះយ៉ាងលឿន កាជីមិនមាត់ដើរបន្តរហូតដល់ផ្ទះតូចមួយទើបសម្រេចចិត្តឈប់។
តុកៗ!!ក្រាក
«មានការអី!?»ស៊ូហ្យុង បើកទ្វារចោតសួរទាំងចងចិញ្ចើមដាក់នាង ចំណែកកាជីនាងមិនតបតែភ្នែករបស់នាងកំពុងសម្លឹងទៅមើលសភាពរញ៉េរញ៉ៃក្នុងបន្ទប់និងក្នុងប្រុសម្នាក់ដែលឈ្ងោកមុខអង្គុយយំក្ដោបភួយជាប់។
«អ្នកណាគេ?»
«ស្អីឯង?»
«ក្មេងនោះជាអ្នកណា»កាជី មិនត្រឹមតែសួរនាងឆ្លៀតចង់ងើតក្បាលចូលទៅមើលទៀតទើបត្រូវស៊ូហ្យុងរុញចេញនិងទាញទ្វារបិទមិនឲនាងមើលទៀត។
«មើលស្អីឯង ចេញទៅតិចត្រូវ!»
«អា៎ៗ សួរបន្តិចមិនបានខ្ញុំឈប់សួរក៏បានតែខ្ញុំមកនេះមានការសំខាន់សុំចូលទៅអង្គុយខាងក្នុងសិនបានអត់»
«អត់ ប្រាប់មកថាមានការអីហើយប្រញាប់ទៅវិញមិនចឹងតិចថាយើងមិនបានប្រាប់»ស៊ូហ្យុង សង្រ្គឺតធ្មេញដាក់នាងគ្រឺតក្រតបើមិនយល់នាងជាប្អូននាយទេនាយដេញបាញ់ឲធ្លាក់អណ្ដាតហើយ។
«អ្នកនាងហ្គូយ៉ុនគួរឲសង្ស័យណាស់ តាមដាននាងផងខ្ញុំទៅវិញហើយមិនរំខានបងទេបន្តចុះ»កាជី ថាហើយក៏ចាកចេញទៅមិនភ្លេចលើកដៃគ្រវីបាយៗផង ឲបងប្រុសនាងបានត្រឹមគ្រវីក្បាលហួសចិត្តចង់មកក៏មកចង់ទៅក៏ទៅ។
ក្រាក~គ្រឹប!
«ឈប់រំងាស់បានហើយ យំមិនហត់សោះ»ស៊ូហ្យុង ដាក់ខ្លួនអង្គុយលើសាឡុងលើស្រាមកគ្រេបបន្តិចមិនភ្លេចងាកទៅស្ដីឲក្មេងដែលអង្គុយយំអណ្ដឺតអណ្ដកដូចក្មេងនោះផងដែរ មួយថ្ងៃៗយំមិនចេះហត់សម្បូរទឹកភ្នែកជាងស្អីទៀត តិចទៀតសង្ស័យលិចនាយមិនខានទេ។
«អ្ហឹក~ហ្ហឺ~ស្មានខ្ញុំចង់យំណាស់ហ្ហឺ~មិនហ្ហឹកមកពីរអាលោកឯងទេហីដែលចាប់រំលោភខ្ញុំ..ហ្ហឺៗ~»ដេរ៉ូ យំពេបមាត់ច្រវ៉ាបៗសម្លឹកសម្លក់ទៅមនុស្សដែលធ្វើបាបខ្លួនមិនដែលចេះឲគេដង្ហើមបានស្រួលយ៉ាងមិច មើលទៅគម្រោងការមកសងសឹករបស់គេប្រហែលរលាយដូចអំបិលត្រូវទឹកហើយ។
«ជួយមិនបានទេ អ្នកណាឲឯងអោយដៃយើងធ្វើអី»ស៊ូហ្យុង ញាក់ស្មាពេមមាត់ដាក់គេ ធ្វើឲអាល្អិតនោះឮហើយសឹងហក់មកធាក់នាយឲដាច់ផ្ងារសុទ្ធថាគេឲដៃ មនុស្សឆ្កួត។
«ឲដៃក្បាលលោកឯងស្អី! មនុស្សលោកឯងទោះខ្ញុំដេកស្ងៀមមិនធ្វើស្អីសោះក៏មកចាបអុកដែរម៉ាអាចុកក្អួតហ្ហឹកៗ!»ដេរ៉ូ ក្រោកលត់ជង្គង់ឡើងដៃម្ខាងទប់ភួយដៃម្ខាងចង្អុលមុខនាយ និយាយគ្មានដកមាត់ឲស៊ូហ្យុងឃើញហើយហួសចិត្ត កាលពីប៉ុន្មានថ្ងៃមុខខ្លាចនាយឲរាប ដល់តែនាយរំលោភប៉ុន្មានដងឆ្នាស់យកតែម្ដង។
«ជេរបានណាស់ មានកម្លាំងហើយបន្តល្អទេអូនសម្លាញ់?»
«បន្តស្អី អូនសម្លាញ់ស្អីខ្ញុំជ្រេញណាស់ នែ៎!តែហ៊ានចូលមកខ្ញុំកាច់កលោកដូចកាច់កមាន់ចឹងណា កុំចូលមកឲសោះអ្ហា!!ហ្ហា៎ៗ»ដោយសារខ្នាញ់និងក្មេងខ្លះពេកស៊ូហ្យុងក៏ងើបដើរសម្ដៅទៅរកគេទាំងមុខឃៅ ក្នុងចិត្តក៏ចង់សើចដែរនិងគេដែរមាត់ខ្លាំងណាស់ដល់តែនាយចូលទៅជិតក៏យំឲញ័រខ្លួន។
«ហ្ហឹម!!ឯណាថាកាច់កខ្ញុំនោះ?មិចមិនឆាប់ធ្វើមក»ស៊ូហ្យុង ទ្រោបលើគេជាប់ មុននិងលើកដៃយកមកអង្អែលលើថ្ពាល់ប៉ោងទន់ៗនោះលេងតិចៗ។
«សាកមក យើងនិងអុកឯងឲធ្លាយពោះ»គ្រាន់តែឃើញគេលើកដៃភ្លាមនាយក៏គម្រាមភ្លែតដែលធ្វើឲដេរ៉ូឮហើយពេបមាត់យំលើសដើម។
«ហ្ហឹកៗអាឡប់យូរៗទៅគេចង់ជូតសម្បោរក៏ខុសដែរហ្ហឺ~»សម្ដីគេធ្វើឲស៊ូហ្យុងហួសចិត្តតែម្ដងទើបអត់មិនបាននិងខោកគេមួយក្រញ៉។
«ក្មេងឆ្កួត!»ទីងៗ
«មករកអ្នកណាដែរអាល្អិត»
«សួស្ដីបងប្រុស គឺតើនៅទីនេះមានត្រូវការអ្នកបម្រើដែរទេ»
«យើងមិនដឹងទេ ចូលមកខាងក្នុងសិនមកចាំយើងឲគេទៅសួរអ្នកចាត់ការនៅទីនេះអោយ»
«បាទ អរគុណណាស់បងប្រុស»
«មិនអីទេ ហើយឯងមានឈ្មោះអីដែរ»
«បាទគឺឈ្មោះផាក ជីមីន!»To be continue...☘️
រាល់ថ្ងៃហ្នឹង ពិបាកចិត្តតែអារឿងរកថ្នាលេបឲបាត់ខ្ជិលមិនបានសោះ😭🙏⭐ចុចអាមួយនេះ⭐ផងណា