ថេយ៉ុង ឈនៅចំណុចកណ្ដាលនៃភូមិគ្រឹះទាំងមូលគេប្រើក្រសែរភ្នែកស្រទន់ផ្សំជាមួយនិងទឹកមុខភ្ញាក់ផ្អើលជាមួយនិងទិដ្ឋភាពនៅជុំវិញខ្លួនជាមួយនិងពាក្យកោតសរសើរជាច្រើនរាប់មិនអស់នៅពេលក្រឡេកទៅជ្រុងខាងណាក៏ពោពេញទៅដោយការរចនាយ៉ាងល្អឥតខ្ចោះបែបនេះ មួយជីវិតគេនេះមិនងាយនិងបានមកឃើញទិដ្ឋភាពបែបនេះនោះទេ ដូច្នេះគួរតែសម្លឹងមើលឲច្រើនិងផ្តិចវាទុកនៅក្នុងអង្គចងចាំដើម្បីរំលឹកថាកូនដែលត្រូវឪពុកម្ដាយបោះបង់ចោលដូចជាគេក៏អាចមានវេសនាមកឈត្រង់កន្លែងដ៏ខ្ពង់ខ្ពស់បានដែរ ក៏ប៉ុន្តែបើសួរថាឋាន:គេជាអ្វីគេក៏មិនដឹងដូចគ្នា។
« ស្អាតខ្លាំងណាស់ »ពាក្យសរសើរបន្លឺឡើងដោយបបូរមាត់ផ្កាឈូករាងជាបេះដូង កែវភ្នែកមានពន្លឺរបស់គេបានធ្វើឲអ្នកនៅទីនោះសម្លឹងមើលដោយការលង់ផុងនិងសម្រស់ស្រស់ស្អាតរបស់ក្មេងប្រុសម្នាក់នេះ ថ្វីត្បិតថាការស្លៀកពាក់ និងរូបរាងស្រមេកស្រម៉កភ្ជាប់ដោយស្នាមរបួលពេញខ្លួនប៉ុន្តែគ្រប់យ៉ាងហាក់មិនមែនជាបញ្ហាក្នុងការឲអ្នកគ្រប់គ្នាជួយគ្នាកែរច្នៃធ្វើឲគេក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់ម្ចាស់ភូមិគ្រឹះទេ បើសិននាយចេញបញ្ជាតែបន្តិចពួកគេនិងរៀបចំភ្លាម។
« អ្នកប្រុសតូច~ » កំពុងស្មឹងស្មាធិ៍សុខៗសម្លេងស្រ្តីម្នាក់ក៏បន្លឺឡើងនៅខាងក្រោយខ្នងគេនាំឲគេប្រញាប់បែរទៅនឹកស្មានថាម្ចាស់ភូមិគ្រឹះនៅទីនេះដែរ តែពេលបែរមកក៏មិនឃើញទៅវិញ។
« អ្នកប្រុសតូចសូមអញ្ជើញចូលមកខាងក្នុងតាមមេដោះមក ពួកយើងត្រៀមរបស់ច្រើនណាស់សម្រាប់ផ្ដល់ឲអ្នកប្រុសតូចតាមដែលលោកម្ចាស់បញ្ជា »មេដោះ ឆាអ៊ុន ចូលមករាក់ទាក់គេដោយប្រើសព្វអ្នកប្រុសតូច ស្ដាប់មើលវាហាក់ចម្លែកបន្តិចដែលគេជាអ្នកដទៃមិនត្រូវជាអ្វីនិងអ្នកនៅភូមិគ្រឹះនេះផង ប៉ុន្តែក៏ទទួលបានសព្វនាមយ៉ាងល្អមួយ >< ថេយ៉ុងសម្លឹងមើលមុខមេដោះនិងអ្នកគ្រប់គ្នាភ្លឹសៗសឹមអោនខ្លួនបន្តិចទុកជាការគោរពអ្នកទាំងអស់គ្នា។
« សួរ-សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថេយ៉ុង សូមកុំហៅខ្ញុំថាអ្នកប្រុសតូចអី ខ្ញុំគ្រាន់ជាក្មេងកំព្រាម្នាក់ប៉ុណ្ណោះ »ថេយ៉ុង បង្ហើបសម្លេងខ្សាវៗគ្មានកម្លាំងកំហែងរបស់ខ្លួនទៅកាន់អ្នកទាំងអស់គ្នា ឯអ្នកគ្រប់គ្នាស្ដាប់ហើយញញឹមសម្លឹងទៅមើលការដាក់ខ្លួនអោនលំទោនខ្លួនរបស់អ្នកប្រុសតូចខាងមុខនេះ ។