រយៈពេលសឹងមួយសប្ដាហ៍ ដែលផ្ទះតូចដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ជាមួយបរិយាកាសបរិសុទ្ធ ប្ដូរផ្លាស់មកជាភាពអ៊ូអរនិងរញ៉េរញៃដោយសារវត្តមានក្មួយរពិតទាំងបីដែលជាកូនរបស់ហេវ៉ុន ដែលត្រូវយ៉ុនហ្គីបញ្ជាឲកូនចៅនាំមក។
វត្តមានរបស់មនុស្សមនុស្សទាំងបួននាក់ដែលមកសំណាក់នៅទីនេះ កាន់តែធ្វើឲទំនាក់ទំនងជីមីននិងយ៉ុនហ្គីកាន់តែឃ្លាតឆ្ងាយគ្នា រហូតដល់ពេលខ្លះគ្រាន់ឈរនៅចំពោះមុខគ្នាមិនទាន់បាននិយាយអ្វីក៏មានអ្នកមកកាត់ទៅហើយបើមិនជាហេវ៉ុនក៏ជាអាល្អិតក្បាលខូចទាំងបីនាក់នោះដែរ។
វត្តមានហេវ៉ុនចូលមកនៅដំបូងជីមីនគិតថាមិនអី គេអាចនិងស្នាក់នៅទីនេះបន្តក្នុងជាអ្នកបម្រើដូចដើម ប៉ុន្តែយូរទៅគេកាន់តែពិបាកធ្វើខ្លួនឯងឲនៅទីនេះបន្តធ្វើជាឆ្អឹងទទឹង.កពួកគេ រាល់ពេលពួកគេនៅជាមួយគ្នាគេហាក់ដូចមនុស្សអរូប គ្មានអ្នកអាចមើលឃើញ គេបានព្យាយាមកាត់ចិត្តចេញពីនាយតែគ្រប់ពេលគឺធ្វើមិនបាន តែពេលមួយគេក៏សម្រេចចិត្តចាកចេញដោយមិននិយាយអ្វីមួយ វាក៏ចំនិងថ្ងៃដែលមានរឿងកើតឡើងនៅឯផ្ទះធំដូចគ្នា។
យ៉ុនហ្គីដែលទើបនិងមកពីធ្វើការ គិតថានិងមកញាុំបាយនៅផ្ទះដើម្បីឃើញមុខអ្នកខ្លះ ដោយសាររឿងនៅយប់នោះវាធ្វើឲនាយរសាប់រសល់ចំពោះកំហុសដែលនាយបានធ្វើដោយអចេតនា តែនៅពេលដែលមកដល់បានឃើញតែហេវ៉ុននិងកូនៗរបស់នាងទៅវិញ។
«ហេវ៉ុន»យ៉ុនហ្គី វាក្លាយជាទម្លាប់ដែលរាល់ពេលបើកទ្វារចូលមកនាយតែងហៅឈ្មោះមនុស្សស្រីដែលមានត្រឹមនាមគូរដណ្ដឹងតែឈ្មោះមុនគេ តែខណៈឯភ្នែកបែរជាក្រឡេកមើលឆ្វេងស្ដាំតាមរកមនុស្សម្នាក់ទៅវិញ *ទៅណាបាត់ហើយ? ធម្មតាបើមិននៅសួនបន្លែគឺនៅខាងក្នុងផ្ទះបាយចុះពេលនេះគេទៅណា?
«អូ៎!យ៉ុនបងមកវិញហើយ?ថ្ងៃនេះហេតុអីក៏មកពីថ្ងៃ»ហេវ៉ុន ងើបចេញពីសាឡុងសម្ដៅទៅរកនាយ។
«បងចង់ញាុំបាយជុំគ្នាជាមួយអូននោះអី ចុះឯណា~ក្មេងៗ»
«ញាុំអី្វទៅជីមីននោះមិនដឹងទៅណាផងបាត់តាំងពីព្រឹក ចំណែកក្មេងៗអូនអោយពួកគេលេងនៅខាងក្រោយឯណោះ»