ភាគ:15 «ប្រពន្ធតូច»

8.2K 443 23
                                    

•ថ្ងៃបន្ទាប់
ឈានមកដល់ថ្ងៃថ្មីអ្វីៗហាក់ល្អប្រសើរជាងមុន សម្រាប់អ្នកទាំងពីរនាក់ដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួលបីដូចមនុស្សស្រឡាញ់គ្នារាប់ឆ្នាំទាំងដែលជាក់ស្ដែងទើបស្គាល់គ្នាមិនទាន់បានមួយសប្ដាហ៍នៅឡើយផង។

«ហ្ហឹម!!»សំឡេងក្រហឹមដើម.ករបស់ជុងហ្គុកបន្លឺឡើងស្របនិងរាងកាយក៏កំពុងរើប្រែទៅម្ខាងដើម្បីធ្វើជាខែលបាំងបន្លឺថ្ងៃមិនឲចាំងទៅប៉ះផ្ទៃមុខសម៉ដ្ឋរលោងរបស់អាល្អិតក្បាលខូចរបស់នាយ។

«ម៉េចក៏មុខឯងអាក្រក់យ៉ាងនេះ?»ជុងហ្គុក បន្លឺសំឡេងតិចៗខណ:ចង្អុលដៃកំពុងចុចនៅលើថ្ពាល់ប៉ោងហ៊ារបស់ក្មេងដែលគេងលក់តិចៗ។

«តើយើងពិតជាស្រឡាញ់ឯងមែនហ្ហេស៎? មិនអាចទេ!យើងមិនស្រឡាញ់ប្រុស យើងគ្រាន់តែយកពួកគេមកកំដរអារម្មណ៍មួយពេលៗប៉ុណ្ណោះតែចំពោះឯង~»

ជុងហ្គុក ប្រែខ្លួនគេងផ្ងារយកដៃគងថ្ងាស់ព្យាយាមបដិសេធនិងអារម្មណ៍ខ្លួនឯងជាច្រើនដង ពីមុននាយមិនមែនបែបនេះ នាយមិនដែលប្រឡូកប្រលាក់ជាមួយអ្នកណាពីមុនមក តែបន្ទាប់ពីពេលដែលនាយមានអារម្មណ៍ថាខ្លួនឯងអន់ដែលអាចធ្វើឲមនុស្សស្រីបោះបង់ចោលបាននាយក៏ចាប់ផ្ដើមផ្លាស់ប្ដូរគ្រប់យ៉ាងពីមនុស្សដែលមិនមានចំណងតណ្ហានិងប្រុសនិងចេះមានហើយក៏ដេកជាមានស្រីៗជាច្រើនដូរមុខរាប់មិនអស់ ចំពោះណារ៉ាអាចថាគេសំណាងដែលអាចក្លាយជាមនុស្សកំណាន់របស់ជុងហ្គុក ព្រោះមុនពេលជួបនាយគេក៏ដូចថេយ៉ុងដែរជាក្មេងស្លូតបូតមិនសូវដឹងខ្យល់អីនោះទេប៉ុន្តែពេលក៏បានផ្លាប់ប្ដូរចេះគំនិតមនុស្សធ្វើឲគេក្លាយជាមនុស្សចេះសាងបញ្ហាមិនចេះចប់។

«ឯងពិតជាធ្វើឲយើងពិបាកហ្នឹងបដិសេធណាស់ប្រពន្ធតូច»ជុងហ្គុក ងើបខ្លួនមកក្រសោបរង្វង់មិខតូចអោនមកថើបបបូរមាត់តូចមួយនោះថ្នមៗសឹមដាក់ឲគេគេងធម្មតាវិញ មុននិងចុះទៅទាញបិទវាំងននកុំឲពន្លឺថ្ងៃចាំងមកដល់គេ។

•ជាន់ខាងក្រោម

«លោកម្ចាស់»មេដោះ

«យើងចេញទៅក្រៅបើថេយ៉ុងចុះមកអ៊ុំប្រាប់គេផង»ជុងហ្គុក ចុះមកដោយមានកាន់អាវធំរួមទាំងសមីខ្លាញ់ក្ដាមមួយហុចទៅឲលីវិនដែលឈរក្បែរនោះជាអ្នកកាន់

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now