ភាគ:28 "អ្ហា៎~~ញ៉ាញ់ៗ"

7.2K 418 28
                                    

ដោយសារថ្ងៃនេះ មានរឿងតាំងពីព្រឹក នៅមានរឿងការងារដែលរាំងស្ទះទៀត ទើបកាជីនឹកចង់បបួលគ្នាគ្នីផឹកបំបាត់ស្រ្តេសចេញម្ដងនាងជាអ្នកចេញលុយ ព្រោះរាល់ដងគឺជាម៉ាប្យុង ស៊ូហ្យុងក៏ទៅដែរ បីនាក់គ្នាបានមកClubមួយកន្លែង នៅមិនឆ្ងាយពីតំបន់ដែលពួកគេរស់នៅប៉ុន្មានទេ។
ចូលមកដល់ដែលសារការតែងខ្លួនរបស់ពួកគេម្នាក់ៗដូចពួកបងធំ ដូច្នេះគ្មានអ្នកណាហ៊ានចូលមកក្បែរទេ ។ពួកគេបានចូលមករកកន្លែងអង្គុយ ដែលនៅដាច់ឆ្ងាយពីគេ ដោយម៉ាប្យុងឲកាជីអង្គុយនៅកណ្ដាលព្រោះនាងជាស្រីឯនាយនិងស៊ូហ្យុងអង្គុយអមសងខាង។

"សួស្ដីអ្នកប្រុសនិងអ្នកនាងខាងនេះត្រូវការអ្វីដែរ?"

"យកស្រាមួយដបមក"ម៉ាប្យុង

"បាទ សូមរងចាំបន្តិច"boy

ភ្លេងចាប់ផ្ដើម គ្រប់គ្នាបានរាំញាក់តាមចង្វាក់ភ្លេង សុខៗស៊ូហ្យុងស្រាប់តែងើបដើរចូលទៅរាំក្នុងហ្វូងមនុស្សប្រុសជាច្រើន ចង្វាក់មួយៗជាមួយកាយវិការទាក់ទាញឲកាជីបើកភ្នែកធំសម្លឹងមើលគេដោយក្ដីភ្ញាក់ផ្អើលព្រោះនាងមិនដែលឃើញ ខណៈឯម៉ាប្យុងកំពុងក្ដាប់ដៃខាំមាត់សម្លឹងមើលគេដោយក្រសែរភ្នែកមួយដែលគ្រប់គ្នាមិនដែលបានឃើញ។

"មកនេះ!"ម៉ាប្យុង អត់មិនបានចូលទៅអូសដៃគេចេញពីរហ្វូងដែលមានសុទ្ធតែប្រុសសាច់ដុំមុននោះចេញក្រៅយ៉ាងលឿន។

"អេ៎ ឯងនាំយើងទៅណា?"ស៊ូហ្យុង ប្រឹងដើរតាមការអូសដៃរបស់នាយសឹងដួល ព្រោះនាយដើរញាប់ពេក។

"អេ៎នែ៎នាំគ្នាទៅណា!!? នេះនាំគ្នាទុកយើងចោលហេស៎?"កាជី ពេបមាត់តូចចិត្ត មកបីនាក់ សុខៗអូសគ្នាទៅចោលនាងបាត់។

ក្រឡេកមកមើលអ្នកដែលអូសគ្នាចេញមកក្រៅមុននេះវិញ ម៉ាប្យុងបានអូសស៊ូហ្យុងមកដល់ឡាននិងរុញគេឲចូលទៅបាំងខាងក្រោយដោយមាននាយចូលទៅតាមជាមួយដែរ។

"អួយ៎! ឯងកើតឆ្កួតស្អី-អឹ.អឹម??"ស៊ូហ្យុង ចូលមកដល់ក្នុងឡានមិនទាន់គេបែរមកស្រែកឲនាយខាងនោះយ៉ាងលឿនតែក៏ត្រូវស្ងាត់មាត់បើកភ្នែកធំ"ក្រោយម៉ាប្យុងក្រសោបមុខគេមកថើបបំបិទមាត់ជិតទាំងកម្រោល។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now