ភាគ:27 "អត់លុយទេ តែមានកាត"

6.6K 413 32
                                    

មុននេះដោយសារ ជុងហ្គុកចុះទៅយូរពេក គេក៏មិនអាចគេងលក់បន្តទៀតដែរ គេនិងគេងលក់បើសិនមាននាយអោប ហើយបើសួរថាគេយ៉ាងម៉េចហើយ? វាដូចជាមិនអីទេគេដូចជាសាុំបន្តិចហើយ គ្រាន់តែនៅរៀងស្ពឹកស្រគារត្រង់នោះបន្តិចតែក៏អាចងើបដើរបាន។ ថេយ៉ុងទម្លាក់ជើងស្រលូនចុះពីលើពូក សម្ដៅទៅបន្ទប់ទឹករៀបចំលុបលាងមុខនិងសម្អាតខ្លួនចុះមកខាងក្រោម។
ក្រាក~

"ហុឹម?ហ្វុនមានអីហ្ហេស៎?"ថេយ៉ុង បើកទ្វារមកក៏ចង់ភ្ញាក់និងហ្វុនបន្តិចដែរ ព្រោះឃើញនាងឈររេរ៉នៅខាងមុខបន្ទប់ខ្លួន។

"ម្ចាស់តូចអឺគឺ~"ហ្វុន

"មានអីក៏ឆាប់និយាយមក កុំខ្លាចអី"

"គឺ~ម្ចាស់តូចទៅមើលខ្លួនឯងទៅចា៎ នាងខ្ញុំមិនហ៊ាននិយាយទេបើលោកម្ចាស់ដឹងច្បាស់ជាលោកកាត់អណ្ដាតខ្ញុំមិនខាន"ហ្វុន មិននិយាយប្ដូរជាទាញដៃឲថេយ៉ុងមកបង្កាន់ដៃខាងមុខចង្អុលឲគេមើលកាយវិការស្និតស្នាតរបស់មនុស្សប្រុសស្រីមនុស្សគូរដែលកំពុងពពាក់ពពូនគ្នានៅលើសាឡុងនោះ។

ថេយ៉ុងឃើញហើយមិនមាត់ តែក្នុងចេះក្ដៅចេះឆេះគេដើរចុះតាំងៗទៅជាន់ខាងក្រោម មកដល់គេដើរមិនអោយឮសំឡេងទេហើយក៏ធ្វើសញ្ញាអោយជុងហ្គុកនៅឲស្ងៀម នៅឆ្លៀតខាំមាត់សម្លក់នាយទៀតផង។

ជុងហ្គុកបន្ទាប់ពីឲលីប្យុងនាំហ្គូយ៉ុនចាកចេញនាយក៏ឡើងមកទាញថេយ៉ុងអោបថើបទាំងសើចមិនសម នៅពេលគេមិនសើចជាមួយនៅសម្លក់នាយថ្លែរទៀតផង។

"លោកម្ចាស់ តាមមើលយប់នេះលោកចង់គេងក្រៅបន្ទប់ហើយមែនទេ?"ថេយ៉ុង ប៉ះដៃនាយចេញពីចង្កេះដាក់ខ្លួនអង្គុយលើសាឡុងដោយលើកជើងទាំងគូរសណ្ដូកលើតុរនៅខាងមុខនោះយ៉ាងឡូយ។

"ហៃយ៉ា កូនម្ចេសហា៎ ស្ដាប់យើងសិនតាមពិតជានាងទេដែលមកអូសក្រឡាយើង យើងក៏បានប្រកែកនិងនាងដែរអូនជឿយើងទៅ"ជុងហ្គុក ដាក់ខ្លួនអង្គុយជិតគេ ដោយមិនភ្លេចទាញបង្វែរជើងស្រលូនទាំងពីរមកដាក់ភ្លៅមាំរបស់ខ្លួនចាប់ច្របាច់ឲគេបន្ធូរអារម្មណ៍ កាយវិការនេះ គ្រប់គ្នាឃើញហើយនៅតែមានអារម្មណ៍ថាពួកគេមិនទាន់ទម្លាប់ភ្នែក ក៏ព្រោះជុងហ្គុកមិនដែរចេះបែបនេះដាក់អ្នកណាកន្លងមក។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now