ភាគ:08 « កុំមើលស្រាលភាពអត់ធ្មត់របស់យើង»

9K 465 20
                                    

ថេយ៉ុងដែលកំពុងលង់ខ្លួននិងចម្រៀងក៏មិនបានចាប់អារម្មណ៍ថាមានអ្នកបើកទ្វារចូលមកដែរ ដោយទុកឲអ្នកម្ខាងទៀតខាំមាត់គ្រឺតខ្នាញ់ពេញទំហឹងត្រគៀករេឆ្វេង រេស្ដាំមួយនោះវាពិតជាគួរឲចង់ទះខ្លាំងណាស់។ ថេយ៉ុងនៅតែបន្តរាំនិងរៀនច្រៀងតាមចម្រៀងនោះតិចៗទោះមិនត្រូវតែក៏នៅព្យាយាមច្រៀងរតិរតុតាមរហូតដល់ចប់ដោយមិនដឹងថាអ្នកដែលអោបដៃផ្អែកស្មានិងទ្វារកំពុងសម្លឹងមកគេឡើយ។

បន្ទាប់ពីបទចម្រៀងបានចប់ថេយ៉ុងក៏បានត្រឹមញញឹមតិចៗ លួចតូចចិត្តនិងវាសនារបស់ខ្ញុំឯងថាហេតុអីទើបលេងសើចនិងគេយ៉ាងនេះ តាំងពីចេះបើកភ្នែកហើយធំដឹងក្ដីមកគេមិនដែលស្គាល់អ្វីថាភាពកក់ក្ដៅឬបានញាុំអ្វីឆ្ងាញ់ៗអ្វីពីមុនមកដែរ តែក្រឡេកមកមើលពេលនេះចុះ វាសនារបស់គេស្រាប់តែកែរប្រែទាំងស្រុង។

« ច្រៀងចប់ឬនៅ »សំណួរជុងហ្គុកធ្វើឲអ្នកដែររវល់បណ្ដែតអារម្មណ៍មុននេះប្រែមកកន្តាក់ខ្លួនបង្វែរមករកនាយ ហើយភ្លាមនោះឆ្នុកកន្សែងក៏ស្រាប់តែរបូតធ្វើឲជុងហ្គុកបាញ់ក្រសែរភ្នែកសម្លឹងទៅរាងកាយមួយនោះឥតព្រិចត្បិតថារាងកាយមួយនេះពោពេញដោយស្នាកស្នាមក៏ពិតមែនប៉ុន្តែវាស្អាតខ្លាំងណាស់សម្រាប់នាយ ។

« លោកម្ចា-អ្ហាយ៎យ!! »ថេយ៉ុង ដោយសារឃើញជុងហ្គុកចេះតែសម្លឹងមិនខ្លួនមិនព្រិចសោះ ថេយ៉ុងក៏ដាច់ចិត្តអោនចុះសម្លឹងមកខ្លួនឯងក៏ឃើញថាគឺទទេស្អាតតែម្ដងគ្មានអ្វីដែលនៅបិទបាំងកេរិ៍្តខ្មាសគេបន្តឡើយ ពោលគឺកន្សែងនៅចុងជើងឯណោះទើបគ្រប្រញាប់ប្រញាលលើកដៃមកខ្ទប់និងកូនប្រុសរបស់ខ្លួនបិទភ្នែកស្រែកយកតែម្ដង។

« ស្រែកអីរបស់ឯងខុសពីរបស់យើងត្រង់ណា »ជុងហ្គុក គំហកឲគេទាំងម៉ួម៉ៅនៅពេលឮសម្លេងស្រែករំខានអារម្មណ៍ល្អរបស់នាយមុននេះ ថេយ៉ុងវិញក៏ស្រាប់តែញ័រខ្លួនទទ្រើតដោយសារគេពិតជាមានសម្ពាធខ្លាំងណាស់នៅពេលឮនរណាគំហកឲគេម្ដងៗ តែភ្លាមនោះគេក៏ទើបនឹកឃើញពីអ្វីដែលមេដោះទើបនិងប្រាប់គេអម្បិញមិញថា" លោកម្ចាស់ជាមនុស្សដែលពិបាកនិងមានអ្នកដែលអាចចុះសម្រុងនិងគាត់ខ្លាំងណាស់ ព្រោះគាត់ជាមនុស្សស្ងៀមស្ងាត់ ឆាប់ឆេវឆាវ បន្តិចក៏គំហក បន្តិចក៏អាងសម្លាប់ ប៉ុន្តែនៅផ្នែកខាងក្នុងគាត់ជាមនុស្សកក់ក្ដៅខ្លាំងណាស់បើទោះដៃឆៅបន្តិចមែន អ្នកប្រុសតូចត្រូវចាំសម្ដីអ៊ុំបើលោកម្ចាស់ខឹងដាច់ខាតកុំនៅស្ងៀមអ្នកប្រុសតូចត្រូវរកវិធីយ៉ាងណាត្រូវលួងគាត់ឲបាត់ខឹង ព្រោះនេះជាវិធីតែមួយគត់ដែលអាចឲអ្នកប្រុសតូចនៅទីនេះបានយូរជាងនរណាទាំងអស់ព្រោះអ្នកប្រុសតូចជាករណីពិសេសរបស់លោកម្ចាស់គាត់ច្បាស់ជាព្រមនិងអ្នកប្រុសតូចគ្រប់យ៉ាង... "

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now