ភាគ:31 "អូនដូចជាអស់អីស្លៀកហើយ?"

6.2K 414 20
                                    

ជុងហ្គុក ឡើងមកខាងលើជាមួយស៊ុបមួយចានសម្រាប់កូនម្ទេសជាទីស្រឡាញ់របស់នាយ តែកុំបាច់មើលមុខនាយអីគឺក្រម៉ូវតែម្ដង បើមិនយល់ថាថេហ្យុងបានសុំមិនឲនាយប្រើកាំភ្លើងបាញ់នរណាផ្ដេសផ្ដាសទេ នាយហ៊ានធានាថាបាញ់នាងមិនឲ្យខុសប្លង់ទេ។
ក្រាក~គ្រឹប!!

"ហឹុម! លោកម្ចាស់"ថេហ្យុង បើកភ្នឹកព្រឹមៗសម្លឹងមើលអ្នកដែលបើកទ្វារមុននេះបន្តិច សឹមទប់ខ្លួនប្រឹងក្រោកអង្គុយទាំងគ្មានកម្លាំងកំហែង។

"អូនយ៉ាងម៉េចហើយហឹ្ហម?បានធូរខ្លះទេ?"ជុងហ្គុក ដាក់ចានស៊ុបលើតុរក្បែរនោះប្រញាប់ចូលមកជួយលើកឲគេអង្គុយស្រួលបួល ទឹកមុខស្លេកស្លាំងរបស់គេធ្វើអោយនាយបារម្ភលើសដើមហេតុអីសុខៗស្រាប់តែបែបនេះ?បើគេស្រាប់តែឈឺបែបនេះ ចុះគម្រោងការនាយនោះ?មិនរលាយអស់ហើយទេ?។

"អូនមិនអីទេលោកម្ចាស់កុំបារម្ភអី"

"មាត់អូនថាមិនអីរហូត មើលចុះមុខមាត់ស្លេកស្លាំងដូចអ្នកជំងឺឈឺរាប់ខែហើយ"ជុងហ្គុក មុខស្អុយៗរអ៊ូឲគេ ធ្វើឲអ្នកត្រូវគេរអ៊ូអោយគ្រវីក្បាលសើចនិងចរិកនាយ អ្នកណាថាលោកម្ចាស់របស់គេកាច កំណាចផ្ដាច់ការហើយឃោឃៅនោះម្ដេចក៏គេមើលមិនឃើញសោះអញ្ចឹង?។

"ហៃយ៉ា!លោកម្ចាស់របស់អូនហា៎ អូនមិនអីពិតមែនណា" ថេហ្យុង ក្រសោបមុខនាយច្របាច់ថ្ពាល់នាយលេងតិចៗទាំងចិត្តខ្នក់ខ្នាញ់ស្រឡាញ់ពេញបេះដូង ទាស់ត្រង់ថាមិនអាចសារភាពប្រាប់នាយបាន។

"បានមិនអីក៏មិនអី ញាុំស៊ុបយើងបញ្ជុកអូន"ជុងហ្គុក បើគេថាមិនអីនាយក៏មិនដេញដោលច្រើនដែរទើបបង្វែរខ្លួនយកស៊ុបមកផ្លុំដួលបញ្ជុកកូនម្ទេសរបស់នាយ ដោយថេហ្យុងអង្គុយតែហាមាត់ចាំឲនាយបញ្ជុកប៉ុណ្ណោះ។

ជុងហ្គុកនៅបន្តបញ្ជុកថេហ្យុង និងនៅនិយាយញ៉េះញ៉ោះគ្នាជារើយៗដោយមិនខ្វល់ថាមានមនុស្សកំពុងអង្គុយចាំនាយនោះទេ។

"អឺ-អ្នកនាងហានខ្ញុំថាអ្នកនាងគួរតែទៅវិញសិនចុះ មើលទៅលោកម្ចាស់គាត់អាចនៅយូរទៀតឬមិនចុះមកផងក៏ថាបាន"ម៉ាប្យុង ឃើញថានាងនៅអង្គុយចាំយូរហើយ ទើបដាច់ចិត្តចូលមកប្រាប់ ព្រោះមើលទៅលោកម្ចាស់របស់គេបែបមិនចុះមកទេបើបានទៅសង្ងំជិតសំណព្វចិត្តនាយហើយនោះ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now