📌 🔞សុំអធ្យាស្រ័យទុកសម្រាប់ពាក្យសម្ដីមិនសមរម្យឬមានកន្លែងខុសឆ្គងត្រង់ចំណុចណាមួយ🦋
ថេយ៉ុងក្រោយគប់តុក្កាតាបញ្ចេញកំហឹងដាក់នាយហើយគេក៏ដើរខ្ទើតៗចូលបន្ទប់បិទទ្វារមួយទំហឹងទាំងខឹងម៉ួម៉ៅ ប៉ុន្តែគេក៏មិនបាននៅស្ងៀមដែរបានមួយសន្ទុះគេក៏ចាប់ផ្ដើមតាមអើតមើលនាយនិងហ្គូយ៉ុនដែលដើរបណ្ដើរសើចបណ្ដើរ ឆើស! ឯណាប្រាប់ថាសម្ដែងនោះ? ភ្លាមនោះគេស្រាប់តែក្រឡេកឃើញម៉ាប្យុងនិងស៊ូហ្យុងដែលដើរសម្ដៅមកខាងក្នុងទើបគេរហ័សរត់ទៅរកពួកគេនាយភ្លែត។
« បងម៉ាប្យុង បងស៊ូហ្យុង!»
«បាទ?»អ្នកដែលម្ចាស់ឈ្មោះក៏ងើបមុខរកមើលអ្នកហៅខ្លួនក៏ឃើញថាថេយ៉ុងកំពុងឈរនៅខាងលើបក់ដៃហៅពួកនាយ មិនបង្អង់យូរពួកនាយក៏រហ័សឡើងទៅតាមការហៅយ៉ាងលឿន។
«អ្នកប្រុសតូចហៅពួកយើងមានការអីដែរទាន»
«អត់មានទេ គ្រាន់តែ...»
«ពួកបងជួយទៅរំខានលោកម្ចាស់ឲខ្ញុំទៅ មិនចឹងខ្ញុំដើរស្រាតពេញភូមិគ្រឹះហើយ»ថេយ៉ុង អោបដៃផ្អែកខ្នងនិងជញ្ជាំងនិយាយយ៉ាងធូរ ។
«អរបាទ..ហ្ហាស៎!!!?» ខុសពីអ្នកដែលរងចាំធ្វើតាមបញ្ជាឯណេះគ្រាន់តែឮហើយភ្ញាក់ដូចគេចាប់ទះប៉ុន្មានដៃបន្ទាប់ពីស្ដាប់ការរៀបរាប់របស់នាយតូចហើយ នាក់ទាំងពីរបែរមើលមុខគ្នាភ្លឹះៗទាំងភ័យនេះមិនមែនប្រើធម្មតានៅឆ្លៀតមកគំម្រាមទៀត។«សម្រេចថាពួកបងនាំគ្នាទៅឬអត់?»ថេយ៉ុង ច្រត់ចង្កេះញេញធ្មេញធ្វើមុខកាចដាក់ពួកនាយ ព្រោះខ្លួនខំនិយាយមួយកំណាត់ថ្ងៃហើយពួកគេនៅតែហាស៎ៗរហូត។
«តែ...អ្នក អ្នកប្រុសតូច~»
«Okay ឥឡូវប្រាប់មកគួរដោះពីរត្រង់ណាមុនអាវ ឬខោហឹម?»ថេយ៉ុង ងក់ក្បាលបន្តិចនិងចាប់ផ្ដើមរកលិចរកកើតរកកន្លែងដែលត្រូវដោះខោអាវ ដែលនាយពីរនាក់នោះឃើញហើយបុកពោះផឹបៗតែម្ដងព្រះអើយពិបាកជាងប្រើឲទៅសម្លាប់មនុស្សទៀត។
«កុំ កុំអីពួកយើងទៅហើយអ្នកប្រុសតូច...»
«ល្អណាស់ហិហិ»ឮចម្លើយដែលខ្លួនចង់បានហើយថេយ៉ុងក៏សើចកក្អឹកមុននិងដេញឲពួកនាយចេញទៅឯគេរត់ទៅឈរមើលនៅនិងមុខវេរ៉ងដា ។ក្រោយឃើញជុងហ្គុកបែរមកភ្លាម គេក៏ប្រញាប់ចូលមកក្នុងយ៉ាងលឿននិងចាប់ផ្ដើមរកនឹក រកវិធីដើម្បីរួចខ្លួន ព្រោះគេដឹងច្បាស់ថាជុងហ្គុកច្បាស់ជាឡើងមករកគេពេលដឹងថាគេគំរាមជំនិតនាយរឿងថាគេនិងរត់ស្រាតនោះ ហើយភ្លាមនោះគេក៏ស្រាប់តែនឹកឃើញគំនិតមួយនៅពេលខ្លួនគេបែរទៅចំនិងកញ្ចក់សម្លឹងទៅមើលរូបរាងខ្លួនឯងទាំងមានគំនិតខិលខូច។