ចេញពីបន្ទប់ដាក់ទារុណកម្មយ៉ាងព្រៃផ្សៃទៅលើណារ៉ារួច ជុងហ្គុកក៏បានចាកចេញមកសួនខាងក្រោយអង្គុយលើបាវអីុ ទាញកាហ្វេមកក្រេបបន្តិចសឹមនេកស្រមៃទៅដល់ពេលដែលនាយបានជួបនិងក្មេងប្រុសលក់ផ្កាមុននេះ ហាក់ចម្លែកដែលសុខៗគេស្រាប់តែមានឥទ្ធិពលពិសេសដែលអាចចូលមកក្នុងចិត្តនាយឲស្ងប់បាននៅពេលមានដុំភ្លើងកំហឹងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ តើក្មេងប្រុសម្នាក់នោះជានរណា បើសូម្បីតែណារ៉ាដែលជាមនុស្សដែលអាចនៅក្បែរនាយយូរបំផុតនៅតែគ្មានសមត្ថភាពអាចលេចរូបរាងឲនាយស្រមៃបានចុះគេជាអ្នកណាទៅ តើគេជាធ្មប់ឬយ៉ាងមិច?។ចន ជុងហ្គុក អាយុ34ឆ្នាំ ជាកូនទោលនៃគ្រួសារចនដេហ្សីរ៉ាហ្វ ដែលជាគ្រួសារដែលមនុស្សគ្រប់គ្នាបានដាក់ឲថាជា ស្ដេចនៃសាតាន ក៏ព្រោះតែភាពកាចសាហាវ ឃោរឃៅគ្មានក្ដីមេត្តានឹកស្រណោះអ្នកណារបស់គ្រួសារមួយនេះ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ ជំនាន់ចន ជុងហ្គុកនេះឯង ដែលគ្រប់គ្នាកាន់តែមានភាពខ្លាចរអាលនាយក៏ព្រោះចំហាយត្រជាក់និងក្ដៅរបស់នាយតែងរសាត់មកប៉ះឆ្អឹងខ្នងនិងខ្យល់ដង្ហើមរបស់ពួកគេជានិច្ច។
« លោកម្ចាស់! »ការសញ្ជឹងគិតត្រូវកាត់ផ្ដាច់បន្ទាប់ពីវត្តមានមនុស្សជំនិតបានចូលមករកនាយដោយក្នុងដៃមានកាន់សមីឯកសារខ្លាញ់ក្ដាមចូលមកមួយ។
« យ៉ាងម៉េច! »
« រឿងដែលលោកម្ចាស់ចង់ដឹងខ្ញុំសើុបបានតម្រុយមកខ្លះៗហើយទាន មើលទៅវាអាថ៍កំបាំងខ្លាំងណាស់ដែលវាធ្វើឲខ្ញុំពិបាកសន្និដ្ឋានថានរណាជាអ្នកនៅពីក្រោយរឿងនេះ »ម៉ាប្យុង ជាមនុស្សត្រង់ មិនសូវចូលចិត្តលេងសើច ក៏មិនចេះអូសបន្លាយពេលយូរឡើយ ទើបនាយនិយាយចូលសាច់ការយកតែម្ដង បន្ទាប់ពីរៀបរាប់ចប់នាយក៏ហុចសមីឯកសារមួយឲទៅនាយ ទទួលទៅពិនិត្យ។
« ទាំងនេះជាទិន្នន័យនិងឈ្មោះមនុស្សដែលអាម៉ាកធ្លាប់ជួបមួយរយះចុងក្រោយមកនេះទាន »ជុងហ្គុកមិនទាន់មាត់ បើកមើលវាម្ដងមួយៗហើយភ្លាមៗស្នាមចុងមាត់ក៏បង្ហាញឡើយឲជំនិតឃើញហើយចងចិញ្ចើមនឹកឆ្ងល់។