❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 1
@ភូមិគ្រឹះ Kim
Mrs Kim: Taehyung ahh!! មកជួយម៉ាក់លាងបន្លែតិចមកកូន!!
_ អ្នកជាម្ដាយស្រែកហៅកូនប្រុសមាឌតូចល្អិតរបស់ខ្លួនដែលកំពុងអង្គុយឆ្ងក់ ភ្នែកចេះតែសម្លឹងមើលទៅមាត់របងផ្ទះរហូតដូចជាកំពុងរង់ចាំនរណាម្នាក់ ។
Tae: បាទម៉ាក់!!
_ ក្មេងតូចឆ្លើយទាំងមិនអស់ចិត្តតែក៏រត់ទៅជួយការងារម៉ាក់សិន ។
Mrs Kim: យកបន្លែក្នុងកន្ត្រកនោះទៅលាងទៅណា៎កូន
_ គាត់ប្រាប់ទាំងកំពុងដោតសាច់គោនឹងចង្កាក់ដោយខ្លួនឯង មិនមែនថាទីនេះគ្មានអ្នកបម្រើទេ តែព្រោះល្ងាចនេះជាខួបកំណើតរបស់ Taehyung ទើបគាត់ចេញមុខធ្វើអាហារដោយខ្លួនឯង ឯងក្មេងតូចក៏យកបន្លែទៅលាងទាំងមុខស្រពោន ។
Mrs Kim: Taehyung!! កើតអីហ្អេ៎កូនមុខមិនរីកសោះពីព្រឹកមិញឃើញសប្បាយនៅឡើយតើស!
Tae: ម៉ាក់!! ល្ងាចនេះលោកពូមកខួបកំណើតកូនដែរទេ?
_ Taehyung សួរដោយទឹកមុខអស់សង្ឃឹមព្រោះអង្គុយរង់ចាំមកជាងកន្លះថ្ងៃហើយនៅមិនទាន់ឃើញស្រមោលលោកពូដែលគេរង់ចាំមកដល់ទៀត ។
Mrs Kim: អឹមប៉ាកូនប្រាប់ម៉ាក់ថាពូកូនថ្ងៃនេះគេមកដែរណា៎
Tae: ហេតុអីមិនទាន់ឃើញគាត់មកអ៊ីចឹង?
Mrs Kim: ប្រហែលជារវល់ការងារហើយណា៎ Taehyung ម៉ាក់ថាល្ងាចនេះពូកូនច្បាស់ជាមកហើយ
Tae: ពិតមែនហ្អីម៉ាក់?
_ បន្ទាប់ពីសួរបញ្ជាក់ច្រើនដងហើយធ្វើឲ្យ Tae ចាប់ផ្ដើមមានសង្ឃឹមឡើងវិញភ្លាមៗ ។
Mrs Kim: ចា៎ពិតមែន ឥឡូវនេះកូនទៅងូតទឹករៀបចំខ្លួនឲ្យហើយទៅប្រយ័ត្នតែពូមកដល់ឃើញកូននៅស្លៀកពាក់បែបនេះច្បាស់ជាឈប់ស្រឡាញ់ហើយ
Tae: អ៊ីចឹងកូនសុំទៅងូតទឹកសិនហើយអត់បាននៅជួយម៉ាក់ទេហិហិ
_ ក្មេងតូចទុកការងារចោលរួចក៏ប្រើជើងតូចៗរត់ទៅបន្ទប់ភ្លាមធ្វើឲ្យអ្នកជាម្ដាយបានត្រឹមតែគ្រវីក្បាលសើចហួសចិត្តនឹងកូនម្នាក់នេះប៉ុណ្ណោះ ឲ្យតែលឺថាពូគេមកផ្ទះតែងតែសប្បាយចិត្តហួសប្រមាណបែបនេះឲ្យរាល់តែលើកហ្នឹងឯង ។ Taehyung ចូលមកដល់ក្នុងបន្ទប់អ្វីដែលត្រូវធ្វើមុនគេគឺរើមើលខោអាវនៅក្នុងទូដើម្បីស្លៀកក្នុងពិធីល្ងាចនេះ ។
BẠN ĐANG ĐỌC
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Lãng mạnពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...