Part 32

2.5K 132 1
                                    

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 32

_ ក្រោយពេលញាំអាហាររួចហើយ Rosina ក៏ត្រូវទៅអង្គុយធ្វើការនៅតុខាងក្រៅជាប់នឹងបន្ទប់សល់តែរាងក្រាសនិង Tae នៅក្នុងបន្ទប់តែពីរនាក់ ។

Jungkook: Tae មកនៀក!!

_ រាងក្រាសតឿនទៅអ្នកដែលកំពុងរៀបចំឯកសារដើម្បីប្រជុំនិងឯកសារមួយចំនួនទៀតទុកឲ្យ Rosina មើលក្រែងលោនាងទើបមកក្រុមហ៊ុននេះថ្មីមិនសូវដឹងពីកិច្ចការ ។

_ Tae លឺហើយក៏ទុកឯកសារសិនរួចដើរមករកនាយក៏ចាប់ចង្កេះតូចឲ្យអង្គុយលើភ្លៅ រាងតូចឃើញចឹងហើយក៏លើកដៃអោប.ក របស់គេវិញហាក់ដូច ជាយល់ចិត្ត ។

Jungkook: Tae!! យល់ថាលេខាថ្មីរបស់ពូយ៉ាង ម៉េចដែរ?

Tae: បងNanaហ្អេស?! មានអីគឺគាត់ស្អាត ចរិតក៏ ស្លូតបូត មើលទៅក៏ពូកែរឿងការងារទៀត ខ្ញុំថាពូ រើសគាត់ជាលេខាមិនខុសទេ

_ គ្រាន់តែលឺរាងតូចរៀបរាប់បែបនេះធ្វើឲ្យ Jungkook កាន់តែបានចិត្តណាមួយពេល Tae ចូលចិត្តនាងបែបនេះក៏ស្រួល ទៅថ្ងៃមុខទោះបីគេធ្វើអីក៏មិនបាច់ត្រូវគិតខ្វល់ដល់អារម្មណ៏រាងតូចឡើយ ។

Jungkook: អឹម...

_ Tae មើលមុខរាងក្រាសមួយសន្ទុះដូចជាពេញចិត្តខ្លាំងណាស់ក៏មិនគិតឆ្ងល់មុននឹងសួរអ្វីពីនាយបន្ត ។

Tae: ពូKook!!

Jungkook: ហឹម?

Tae: ពេលមានលេខាមកជួយបែបនេះពូនឹងមានពេលកំដរខ្ញុំដូចដែលនិយាយកាលពីលើកមុនមែនទេ?

Jungkook: អឺTaeគឺថាចេះ...ពេលនេះក្រុមហ៊ុន យើងត្រូវចុះហត្ថលេខានាំចូលស្រាបន្ថែមទៀត ដូច្នេះហើយទោះបីមានពេលក៏ត្រូវគិតដល់ក្រុមហ៊ុនជាមុនដែរ Tae យល់ពិតទេ?

Tae: យល់ច្បាស់ជាយល់ប៉ុន្តែខ្ញុំចង់បានពេលពីពូខ្លះ ពូមើលអាMinទៅទោះបីពូYoon រវល់យ៉ាងណាក៏គាត់នៅតែឆ្លៀតកំដរវាដែរ ហេតុអីពូមិនអាចធ្វើដាក់ខ្ញុំដូចគាត់ធ្វើដាក់អាMinបាន?

Jungkook: ឯងច្រណែនគេមានគិតដល់រឿងខ្លះឬអត់Tae? អាYoonវាគ្រាន់តែជាH.R គ្រប់គ្រងផ្នែកបុគ្គលិក ប៉ុន្តែពូវិញជាCEO ការងារក្នុងដៃមានរាប់មិនអស់ណារឿងនាំចូលស្រា ណារឿងបុគ្គលិក ណារឿងឃ្លាំងទៀត ការងារជាច្រើនត្រូវការពូទៅធ្វើមិនមែនចេះតែទំនេរៗនោះទេ!!

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Donde viven las historias. Descúbrelo ahora