❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 20
< ងុឺត!! >
_ ឡានក្រុងដែល Taehyung ជិះក៏បានបើកមកដល់ចំណតមួយនៅក្បែរក្រុមហ៊ុនរបស់ Jungkook ខណៈដែលពេលនេះម៉ោង 10:40នាទីទៅហើយ។
Tae: អ៊ួក!!! អ៊ួក!!!
_ គ្រាន់តែចុះពីលើឡានក្រុងភ្លាម រាងតូចក៏ស្ទុះទៅក្អួតនៅក្បែរដើមឈើមួយភ្លាម កំពុងតែស្អុយក្លិនក្លៀកអាកុងសុីកាប់ជ្រូកនោះហើយ ឡានក៏បើកឈប់ៗតាមស្តុបធ្វើឲ្យ Tae ដែលមិនធ្លាប់ជិះនោះពុលចង់ដាច់ខ្យល់ស្លាប់មុនដល់ចំណតទៅហើយ ។
??: ត្រូវការទឹកដែរទេ?
_ មនុស្សប្រុសម្នាក់និយាយឡើងក្រោយខ្នងធ្វើឲ្យរាងតូចកំពុងក្អួតនិយាយមិនចេញ ប្រុសនោះក៏ជួយបើកគម្របដបទឹកសុទ្ធហុចឲ្យ Tae ក៏ទទួលវាភ្លាមៗ ដោយមិនគិតច្រើនមុននឹងចាក់វាខ្ពុលមាត់ឲ្យស្អាត បន្ទាប់ពីក្អួតអស់ពីពោះ ។
Tae: អរគុណលោកច្រើនហើយ
_ រាងតូចបែរមុខមកអរគុណអ្នកកម្លោះរូបរាងសង្ហារកំពុងតែញញឹមមកកាន់គេដូចគ្នា ។
Hoseok: មិនអីទេតិចតួចប៉ុណ្ណោះ ហើយចុះឯងយ៉ាងម៉េចហើយត្រូវការទៅមន្ទីរពេទ្យសិនទេ ខ្ញុំជួយជូនទៅ
Tae: មិនអីទេៗខ្ញុំគ្រាន់តែពុលឡាន ក្អួតអស់លែងអីហើយ
Hoseok: អឹម បើឯងមិនអីទេអញ្ចឹងខ្ញុំសុំលាសិនហើយ
Tae: អេ៎ចុះទឹករបស់លោក?
Hoseok: បើយើងមានឱកាសជួបគ្នាទៀតឯងទិញសងខ្ញុំមួយដបវិញទៅក៏រួចគ្នាហើយ
Tae: អ៎បាទ
Hoseok: លាសិនហើយក្មេងតូច
_ រាងសង្ហារលើកដៃញីសក់ក្បាល Tae ដោយញញឹមស្រស់មុននឹងដើរចូលទៅក្នុងក្រុមហ៊ុនដែលទិដ្ឋភាពនេះមិនបានគេចផុតពីក្រសែរភ្នែកមនុស្សប្រុសម្នាក់កំពុងមើលមកពីចំហៀងនៃក្រុមហ៊ុនឡើយ ។
Jungkook: សម្បូរប្រុសៗចាប់អារម្មណ៍មែនក្មេងម្នាក់នេះ!!
_ រាងក្រាសនិយាយតិចៗដោយមួរម៉ៅក្ដៅចិត្ត គេមកដល់ក្រុមហ៊ុនតាំងតែពី5នាទីមុន តែដោយសារបារម្ភពីរាងតូចទើបគេសម្រេចចិត្តឈររង់ចាំឲ្យបានជួបមុខនឹងអាលជូនទៅខាងលើជាមួយគ្នាហើយរឿងជាមួយអាក្មេងនិស្សិតនោះក៏គេមិនចង់ប្រកាន់ទោសអូសដំណើរអ្វីដែរ ប៉ុន្តែក្រោយពេលឃើញរាងតូចទៅស្និទ្ធស្នាលជាមួយប្រុសដទៃម្នាក់ទៀត អារម្មណ៍ប្រចណ្ឌឆ្កួតឡប់នោះក៏រើឡើងវិញឲ្យទាល់តែបាន ។
ESTÁS LEYENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
