❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 54
_ ពន្លឺនៃព្រះអាទិត្យរះឡើងតំណាងឲ្យការចាប់ផ្ដើមថ្ងៃថ្មីរបស់មនុស្សទាំងឡាយ ក៏មិនខុសគ្នាពីគូស្នេហ៏ពូនិងក្មួយមួយគូដែលទើបតែផ្សះផ្សាគ្នាឡើងវិញកាលពីយប់មិញហើយបង្កាត់ភ្លើងស្នេហ៏រោលរាលរហូតដល់ពេលនេះអ្នកជាពូក៏ភ្ញាក់ឡើងមុនគេងមើល មុខរាងតូចអស់រយៈពេលជាយូរ មានអារម្មណ៏ថាល្អណាស់ ស្រស់ស្រាយបំផុតពេលបានត្រូវគ្នាវិញ គេសន្យានឹងខ្លួនឯងដូចដែល Yoongi បានប្រាប់ថាឈប់ក្បត់ចិត្ត Tae ទៀតហើយទោះបីមានស្រីស្អាត ល្អឆើតប៉ុណ្ណាក៏ដោយក៏មិនអាចប្រៀបផ្ទឹមនឹងក្មេងតូចរបស់គេបានដែរ ។
Jungkook: បងស្រឡាញ់Tae ពីថ្ងៃនេះទៅបងមិនបណ្ដោយឲ្យអូនស្រក់ទឹកភ្នែកទទេរៗទៀតនោះទេ
_ គេនិយាយបណ្ដើរអង្អែលថ្ពាល់ទន់រលោងប៉ោងដូចផ្លែប៉ោមនោះបណ្ដើរទាំងក្ដីស្រឡាញ់មុននឹង ទម្លាក់ដៃទៅក្រោយទាញរាងតូចឲ្យត្រសុលរក ដើមទ្រូងកក់ក្ដៅរបស់គេ ឯ Tae ដែលនៅងងុយនោះក៏លើកដៃអោបរាងក្រាសដូចគ្នាព្រោះគិតថាជាខ្នើយអោបតែវាជាខ្នើយដ៏គួរឲ្យចង់អោបបំផុតក្នុងលោកនេះ ។
_ នាយកំដររាងតូចគេងមួយសន្ទុះទើបងើបទៅធ្វើអាហារពេលព្រឹករួចត្រឡប់មកវិញក៏ឃើញ Tae នៅគេងដដែលបែបហត់ព្រោះប្រើកម្លាំងយប់មិញអស់សឹងរលីងពីខ្លួនហើយទើបរាងក្រាសអោនយក ច្រមុះញីនឹងចុងច្រមុះរាងតូចដាស់ឲ្យគេភ្ញាក់ ។
Jungkook: Baby ងើបឡើង!! ជាក្មេងគេងយូរ មិនល្អទេ
Tae: អឹម...សូមគេងតិចទៀត
_ រាងតូចយកដៃរុញមុខរាងក្រាសចេញហើយបែរ ខ្នងដាក់ធ្វើឲ្យនាយអស់សំណើចទៅវិញ ។
Jungkook: Kim Taehyung!! នេះអូនហ៊ានរុញមុខប្ដីហ្អេស?? ឆាប់ភ្ញាក់ឡើងបងធ្វើអីឲ្យញាំរួច ហើយណា៎
_ Jungkook ដើរទៅបើកវាំងននបន្ទប់ធ្វើឲ្យពន្លឺថ្ងៃចាំងមកប៉ះនឹងមុខរាងតូច តែគ្មានបញ្ហាទេ!! Tae ទាញភួយមកឃ្លុំហើយដេកបន្តទៀត ងងុយសឹងស្លាប់ឲ្យងើបម៉េចនឹងរួច??
Jungkook: ក្មេងនេះ..!!
_ រាងក្រាសគ្រវីក្បាលហួសចិត្តមុននឹងទាញភួយចេញហើយអង្គុយចុះលើករាងតូចឲ្យអង្គុយច្រកគៀវលើពោះគេ ។
VOCÊ ESTÁ LENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
