❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 15
< មួយសប្ដាហ៍កន្លងផុតទៅ >
_ ថ្ងៃថ្មីនៃជីវិតរបស់រាងតូចបានរះឡើង ជាថ្ងៃដែលគេត្រូវឈានជើងចូលក្នុងក្រុមហ៊ុនរបស់ Jungkook ដើម្បីធ្វើជាតំណាងភាគហ៊ុនឲ្យប៉ារបស់គេទាំងមិនចង់តែគេត្រូវធ្វើដាច់ខាតព្រោះជាតួនាទី ។
_ Taehyung ក្រោកតាំងពីព្រឹកព្រលឹមរៀបចំខ្លួនហើយរួចរាល់មុននឹងចុះទៅខាងក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយលោកប៉ានិងអ្នកម៉ាក់ ។
Mrs Kim: ហើយហ្អីកូន?! មកញាំបបរសិនមក
Tae: បាទម៉ាក់
_ Taehyung ញញឹមហើយអង្គុយចុះញាំបបរតាមធម្មតា តែថ្ងៃនេះមុខមិនសូវរីកព្រោះបន្តិចទៀតត្រូវជួបមនុស្សដែលមិនបានចង់ជួប ខានឃើញអស់មួយសប្ដាហ៏ក៏មិនអាចគេចមុខអស់មួយជីវិតដែរ ។
Mr Kim: Taehyung ញាំបបររួចចាំប៉ាឲ្យអ្នក បើកឡានជូនកូនទៅក្រុមហ៊ុន Jungkook ណា៎
Tae: ចុះលោកប៉ាមិនទៅជាមួយគ្នាទេហ្អេស?
Mr Kim: ប៉ាត្រូវជួបជាមួយម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនយើង អញ្ចឹងមិនបានទៅជាមួយទេ
Tae: តែខ្ញុំ...មិនចង់ទៅតែម្នាក់ឯងទេ
_ រាងតូចនិយាយអោនមុខចុះ គេមិនចង់ប្រឈមមុខជាមួយមនុស្សខ្លះតែពីរនាក់ ខ្លាចគេបំពានក្នុងបន្ទប់ដូចថ្ងៃនោះទៀតណាស់ ។
Mr Kim: ខ្លាចជួបមុខពូKookហ្អេស?
_ អ្នកជាឳពុកសួរ Taehyung ក៏ងក់ក្បាលតិចៗតប ។
Mr Kim: បើអញ្ចឹង Taehyung នាំមិត្តភក្តិណាម្នាក់ ទៅជាមួយទៅបានជាគ្នា កុំឲ្យតែម្នាក់ឯងពេក
Tae: ធ្វើបែបហ្នឹងបានពិតមែនទេលោកប៉ា?
Mr Kim: បាទ
Tae: អញ្ចឹងខ្ញុំខលហៅ Jimin សិន
_ រាងតូចដាក់ស្លាបព្រាចុះហើយរត់ទៅនិយាយទូរស័ព្ទនៅខាងក្រៅធ្វើឲ្យប៉ានិងម៉ាក់ដកដង្ហើមធំញញឹម ទោះបី Taehyung ត្រូវធ្វើការងារធំក៏ពិតមែនតែអត្តចរិតនៅតែជាកូនក្មេងរបស់ពួកគាត់ ដូចដើម ។
< Ring~~~~Ring~~~~ >
Jimin: អ្ហឹម...តេម៉ែវាស្អីថ្មើរហ្នឹងទេវុឺយ!!
DU LIEST GERADE
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romantikពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
