❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 50
Tae: ពូKook!! ពូមិនអីទេហ្អេស?
_ រាងតូចដើរមកជិតអ្នកដែលដេកបែកញើសជោគថ្ងាស មុននឹងបន្ទន់ជង្គង់ចុះហើយលើកដៃស្ទាបថ្ងាសគេឡើងក្ដៅស្រៀវស្រាញតែម្ដង ។
Tae: ស្លាប់ហើយ!!
Jungkook: បងមិនទាន់ស្លាប់ទេ
_ រាងក្រាសបើកភ្នែកសើចញឹមៗដាក់រាងតូចទាំងខ្លួនឯងក៏មិនបានស្រួលខ្លួនប៉ុន្មាន ។
Tae: ពូនៅចាំសិនហើយ ខ្ញុំទៅយកអីមកជូតខ្លួនឲ្យ
_ រាងតូចនិយាយហើយក៏ដើរចូលបន្ទប់ទឹករួចចេញមកវិញដោយមានទឹកមួយចានដែកនិងកន្សែង ។
Tae: ពូងើបសិនមកខ្ញុំជូតខ្លួនឲ្យ
Jungkook: បងមិនអីទេ
Tae: មិនអីយ៉ាងម៉េចក្ដៅខ្លួនដល់ថ្នាក់នេះ!! ឆាប់ងើបឡើង
_ Tae តឿនហើយចូលទៅជួយគ្រាគេឲ្យងើបឡើងអង្គុយ មុននឹងលូកដៃទៅជួយប្រឡេះឡេវអាវនាយ ដោះបានត្រឹមឡេវទីបីរាងតូចសឹងតែញ័រដៃទៅ ហើយ គេមិនដែលដោះអាវមនុស្សប្រុសឯណាទេក្រៅពីខ្លួនឯង ពេលមកដោះឲ្យមនុស្សប្រុសសាច់ដុំមាំទាំដូច Jungkook នេះគេពិតជាភ័យមែន ។
Tae: ស្ងប់អារម្មណ៏ Tae ស្ងប់អារម្មណ៏...!!
_ គេនិយាយប្រាប់ខ្លួនឯងក្នុងចិត្តហើយប្រឹងដោះរហូតអស់ ឯJungkook វិញអោនមើលដៃអ្នក ប្រឡេះឡេវអាវខ្លួនចង់សើចអីបន្តិចតែខ្ចិលបញ្ចេញមកខ្លាចក្មេងអៀនឈប់ជូតខ្លួនឲ្យ ។
_ Tae ចាប់ផ្ដើមពូតកន្សែងឲ្យសើមហើយលើកវា មកជូតមុខរាងក្រាសថ្នមៗព្យាយាមគេចពីខ្សែភ្នែក ស្រទន់របស់នាយរហូត គេក៏ដឹងថារាងក្រាសកំពុងគិតអីតែធ្វើជាមិនខ្វល់ហើយបន្តជូតមកដល់ ក ស្មារ ដៃ ហើយទ្រូងរឹងមាំសុទ្ធតែសាច់ដុំ តែកន្លែងនេះគេជូតទាំងបិទភ្នែកទេ ជូតៗអត់ដឹងអីក៏ជ្រុលមកដល់ផ្ចិតក្បាលពោះវិះនឹងដល់តំបន់ហាមឃាត់ហើយក៏ត្រូវ Jungkook ចាប់ដៃគេជាប់មុនធ្វើឲ្យរាងតូចភ្ញាក់ ព្រើតបើកភ្នែកភ្លាម ។
Tae: ពូ..ពូKook ចង់ធ្វើអី? លែងដៃខ្ញុំភ្លាមណា៎ មិនចឹងប្រយ័ត្នខ្ញុំស្រែក!!
VOUS LISEZ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Roman d'amourពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
