Part 16

3.3K 207 0
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 16

Tae: នឹកខ្ញុំ? មិនមែននឹកដល់សិចដែលពូមានជាមួយខ្ញុំទេដឹង?

_ រាងតូចសួរបកត្រឡប់ដោយមិនខ្លាចរអារធ្វើឲ្យ Jungkook ជ្រួញចិញ្ចើមចាប់ផ្ដើមមួរម៉ៅមិនចូលចិត្តឲ្យនិយាយបែបនេះ ។

Jungkook: អ្នកណាបង្រៀនឲ្យនិយាយឈ្លើយអញ្ចឹង ប្រាប់ម៉ោពូទៅទះវាឲ្យបាក់ធ្មេញ

Tae: គឺទង្វើពូហ្នឹងហើយបង្រៀនឲ្យខ្ញុំចេះគ្រប់បែប យ៉ាងសូម្បីតែរឿងនេះ

Jungkook: មិនអាច!! ពូមិនដែលបង្រៀនឯងធ្វើចឹងទេប្រាប់ភ្លាម!! អ្នកណាបង្រៀនឯង? មិត្តភក្តិមែនទេ?

Tae: ពូKook កុំចោទអ្នកដទៃ!!

Jungkook: ហុឹស កុំឲ្យពូដឹងឲ្យសោះថាមិត្តមួយណាបង្រៀន មិនចឹងពូនឹងចាប់គេមកទះឲ្យបាក់ធ្មេញហើយយកទៅបោះចោលកណ្ដាលសមុទ្រតែម្ដង

Tae: ពូKookគ្មានហេតុផល លែងខ្ញុំទៅខ្ញុំពិបាក ដកដង្ហើមណាស់

_ Taehyung ប្រឹងរើខ្លួនចេញតែរាងក្រាសមិន ដកថយកាន់តែបន្ថែមកម្លាំងអោបរឹតណែនទៅៗរហូតរាងតូចអស់កម្លាំងធ្វើអ្វីលែងបានទៀត ។

Tae: ពូទៅរកស្រីពូវិញទៅ កុំមកក្បែរខ្ញុំបែបនេះ ប្រយ័ត្នតែនាងដឹងខឹងពូទៅ

Jungkook: ឯងនិយាយស្អី? អ៎ Rosie ហ្នឹងមែនទេ? ដំបូងពូគិតថាចង់ទៅរកនាងដែរតែហឹម...

Tae: តែយ៉ាងម៉េច?

_ រាងក្រាសធ្វើឆរឲ្យ Taehyung ឆ្ងល់រួចក៏សួរគេ ទាំងតឹងទ្រូង គិតហើយថាលោកពូនៅតែនឹកស្រីម្នាក់នោះ ។

Jungkook: តែបាត់ដំណឹងនាងឈឹងរកយ៉ាងណាក៏មិនឃើញដែរ ពូក៏ខ្ចិលតាមរកទៅ

Tae: បែបហ្នឹងហ្អេសទើបពូត្រឡប់មករកខ្ញុំវិញនោះ? មនុស្សអាក្រក់ចេញឲ្យឆ្ងាយពីខ្ញុំទៅ!!

_ រាងតូចកើតក្ដីខឹងឡើងមកហើយក៏ស្រវ៉ាទាញដៃ រាងក្រាសចេញស្របពេលទឹកភ្នែកនៃភាពតូចចិត្តក៏ស្រក់ចុះមក ។

Jungkook: កើតអីហ្នឹង?

Tae: ហុឹកៗ ពូKookអាត្មានិយម!! គិតតែពីខ្លួនឯង!!

_ Taehyung ស្រែកដាក់អ្នកដែលឈរជ្រួញចិញ្ចើមមិនយល់ ហើយក៏រត់ចេញពីបន្ទប់នោះខណៈដែលទ្វារក៏របើកដោយខ្លួនឯង ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя