Part 47

2.9K 163 0
                                        

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 47

_ ក្រោយពេលជិះយន្តហោះអស់ជាច្រើនម៉ោងហើយក៏ដោយ Jungkook មិនបានគិតចង់សម្រាកអីទេក៏ប្រញាប់ប្រញាល់ឡើងតាក់សុីហើយឲ្យគេជូនទៅកន្លែងដែលរាងតូចនៅតែម្ដងព្រោះពេលកំពុងនៅលើយន្តហោះ គេបានឲ្យអ្នកសើុប សើុបរក កន្លែងរបស់ Hoseok និង Tae ថានៅទីណារួចរាល់ហើយ មកដល់ក៏បានទៅតាមលួងតែម្ដងកុំឲ្យខាតពេល បើមនុស្សនឹកប្រពន្ធស្ទើរដាច់ខ្យល់ហើយនៀក!!

-Flashback-
@អាកាសយានដ្ឋានកូរ៉េ

_ Tae បានទុកសំបុត្រឲ្យប៉ានិងម៉ាក់រួចហើយក៏ដាក់ខោអាវប៉ុន្មានសម្រាប់មកទីនេះ ទោះបី Jimin ក៏គេ មិនបានលាដែរ ពេលមកដល់រាងតូចក៏ឡើងយន្ត- ហោះជាមួយHoseok មកកម្ពុជាព្រោះ Hoseok ធ្លាប់ប្រាប់ថាគេមកទីនេះដើម្បីតាមអង្វរមិត្តស្រីដែល មានរឿងមិនយល់ចិត្តគ្នា ដូច្នេះ Tae ក៏សុំមកជាមួយតែម្ដងទៅ ។

-Back-
@ក្រុងភ្នំពេញ

< ងុឺត!! >

_ តាក់សុីរបស់ Jungkook បានមកឈប់សំចតចំពោះមុខហាងលក់ផ្កាមួយ ជាហាងរបស់មិត្តស្រី Hoseok ហីយ៉ា!! អ្នកណាទៅស្មានដល់ថាគ្រាន់តែ មកដល់កម្ពុជាភ្លាម Hoseok ក៏តាមលួងនាងភ្លាមហើយត្រូវរូវគ្នាល្អូកល្អើនវិញយ៉ាងរហ័ស ពេលនេះពួកគេក៏នៅក្នុងហាងនេះរួមទាំង Tae ផងដែរ ។

_ រាងក្រាសឲ្យលុយឈ្នួលតាក់សុីរួចក៏ចុះមកឈរ មើលខាងក្រៅមួយសន្ទុះទើបដាច់ចិត្តដើរចូលទៅចំពេល Tae កំពុងដើរមើលផ្កាមិនដឹងថាគេមកទេ ឯHoseok ក៏ឈរនៅកន្លែងគិតលុយ ពេលឃើញ រាងក្រាសចូលមកដល់ហើយនាយក៏ប្រញាប់ទៅ ទទួលភ្លាមទាំងស្មានមិនដល់ ។

Hoseok: លោកនាយក!! ហេតុអីក៏នៅទីនេះទៅវិញ?

_ Jungkook កាលបើឃើញបែបនេះគេក៏ដោះវ៉ែនតាខ្មៅចេញពីរង្វង់ភ្នែកស្មើស្ងប់ទាំងក្នុងចិត្តអន្ទះសារចង់ជួបរាងតូចខ្លាំងណាស់ ។

Jungkook: គួរតែខ្ញុំជាអ្នកសួរឯងទើបត្រូវថាហេតុអីបានជាពង្រត់ប្រពន្ធខ្ញុំមកដល់ទីនេះ??

Hoseok: ប្រពន្ធ??

Jungkook: មែនហើយគឺប្រពន្ធ!! គេនៅឯណាឆាប់ប្រាប់ភ្លាមមក

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя