❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 53
Tae: អឹម....
_ រាងតូចគ្រហឹមពេលមានអារម្មណ៏ថាខ្លួនឯងលង់នឹងស្នាមថើបរបស់រាងក្រាស ដៃដែលគក់ខ្នងគេនោះក៏ ប្រែជាលើកតោង.កហើយថើបសងទៅវិញទាំងភ្លេចខ្លួន ស្នាមថើបបែបងេមងាមតែធ្វើឲ្យ Jungkook ពេញចិត្តជាខ្លាំង ។ ការថើបបន្តយូរទៅ មុននឹងរាងក្រាសលើកបី Tae ចូលក្នុងបន្ទប់ហើយ
ដាក់ថ្នមៗលើគ្រែហើយឡើងទ្រោបពីលើ នាយដក បបូរមាត់ចេញសម្លឹងមើលមុខអ្នកនៅក្រោមទ្រូងទាំងស្ថានភាពស្រវឹងតែគេអាចមើលឃើញច្បាស់ពីផ្ទៃមុខដ៏ស្រស់ស្អាតរបស់រាងតូចកំពុងឡើងពណ៌ក្រហមព្រឿងៗគួរឲ្យស្រឡាញ់ ។
Jungkook: ស្អាតណាស់!!
_ នាយសរសើរតិចៗធ្វើឲ្យរាងតូចអៀនគេចក្រសែរ ភ្នែកចេញពីគេហើយទម្លាក់ដៃចេញពី.ក តែ Jungkook ចាប់ឲ្យតោងវិញ ។
Tae: ពូធ្វើអីហ្នឹង?? ឆាប់ចុះទៅធ្ងន់ណាស់
Jungkook: Tae...បងសុំទោស
_ ពាក្យសុំទោសមិនដឹងជាលើកទីប៉ុន្មានសិបដងពី មាត់រាងក្រាសធ្វើឲ្យ Tae នៅស្ងៀមហើយសម្លឹងមើលមុខរបស់គេ ។
Jungkook: កន្លងមកបងមិនល្អធ្វើឲ្យអូនយំរាល់លើកព្រោះតែបងមិនចេះឆ្អែតឆ្អន់លួចមានស្រីក្បត់អូន តែបងមិនបានស្រឡាញ់ពួកនាងស្មោះដូចអូនទេ Tae ទើបជាមនុស្សដែលបងត្រូវការបំផុតក្នុងជីវិត បងមិនហ៊ានសុំឲ្យអូនអភ័យទោសឲ្យបងទេតែគ្រាន់ តែចង់បានឱកាសលុបលាងកំហុសម្ដងទៀត សន្យាថាមិនធ្វើឲ្យអូនយំព្រោះរឿងអស់នោះទៀតទេ បានទេ??
_ Jungkook រៀបរាប់ពាក្យទាំងប៉ុន្មានចេញពីក្នុង ចិត្ត ការដែលបានឃើញមុខស្រទន់ៗរបស់ Tae ពេលនេះគេមិនអាចលាក់វាទៀតបានឡើយ បើមានឱកាសក៏គួរតែនិយាយចេញមកយ៉ាងហោច ណាស់ក៏បានធ្វើឲ្យ Tae ដឹងថាគេមានអារម្មណ៏បែបណាដែរ ។
Tae: ពូKook ខ្ញុំ....ខ្ញុំខ្លាចថាពូសន្យាហើយធ្វើមិន បាន ដូចពូនិយាយចឹងថាខ្ញុំយំដោយសារពូរាល់លើក មកទល់ពេលនេះខ្ញុំក៏នៅតែខ្លាចដែរព្រោះខ្ញុំដឹងថា ចំណង់តណ្ហាពូក្រាស ពូគ្មានថ្ងៃឈប់រកស្រីក្រៅនោះទេខ្ញុំដឹង
CZYTASZ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romansពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
