Part 44

2.7K 152 0
                                        

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 44

_ ពេលវេលាកន្លងផុតទៅអស់មួយរយៈ ថ្ងៃនេះគឺជាថ្ងៃដែល Tae ត្រូវចេញពីមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញ ទោះបីគេមិនទាន់យល់ព្រមទទួលយកការព្យាបាលក៏ដោយ ប៉ានិងម៉ាក់ក៏មិនបានបង្ខំហើយព្យាយាមពន្យល់តាមដែលអាចធ្វើបានព្រោះមិនចង់ដាក់សម្ពាធកូនប្រុសឲ្យធុញថប់ជាងនេះដូចអ្វីដែលគ្រូពេទ្យបានប្រាប់ ។

_ ពេលមកដល់ផ្ទះ Jimin និង Yoongi ក៏ជួយជូនTae ឡើងទៅសម្រាកនៅបន្ទប់តែម្ដង ។

Jimin: អង្គុយសិនទៅកុំឈរយូរពេកមិនល្អទេ

Tae: អង្គុយអីទៀតហើយនៀកទើបចុះពីលើឡានមិញហ្នឹងសោះ

_ រាងតូចរអ៊ូដែលត្រូវ Jimin ប្រាប់ឲ្យធ្វើនេះធ្វើនោះរហូត តែកាលដែលបង្គាប់ចឹងក៏ព្រោះតែបារម្ភនោះអី មិនមែនអត់ប្រយោជន៍ឯណា ។

Jimin: តមាត់ឲ្យប៉ប៉េសចាប់បឺតឲ្យស្ទីកឡូវហៃ

_ គេនិយាយគម្រាមលេងសើចហើយដាក់Tae ឲ្យអង្គុយលើពូកថ្នមៗ ។

Tae: វានេះអាសចឹងសោះចេះពូYoon ស្រឡាញ់កើតដែរឆ្ងល់ណាស់

Jimin: កុំចេះ ប្ដីយើងគាត់ស្រឡាញ់ពេលយើងអាសចឹងហើយមែនអត់លោកប្ដី??

_ Jimin ដើរទៅអោបដៃរាងសង្ហារហើយនិយាយ ម្ញិកម្ញ៉ក់ដាក់ធ្វើឲ្យនាយនិងរាងតូចសើចផងជ្រេញផង មិនស្ទើរទេ ។

Yoongi: ត្រូវហើយព្រោះបែបនេះ Jimin របស់បងគួរឲ្យស្រឡាញ់ខ្លាំងណាស់

_ គេនិយាយហើយច្បិចចង្ការ Jimin ថ្នមៗធ្វើឲ្យរាងតូចនឹកឃើញដល់ពេលមានក្ដីសុខជាមួយ Jungkook ពួកគេក៏ធ្លាប់បែបនេះ និយាយផ្អែមល្ហែមដាក់គ្នា លេងសើចជាមួយគ្នា សុទ្ធតែជាអនុស្សាវរីយ៏គួរឲ្យចងចាំតែគេមិនបានចង់ចាំនោះទេ!!

_ Jimin ពេលឃើញរាងតូចទម្លាក់ស្នាមញញឹមក៏ឈប់លេងសើចហើយដើរមករកគេវិញ ឯ Yoongi ក៏ទៅអង្គុយនៅកៅអីមួយទៀតក្បែរគ្នា ។

Jimin: អឹមនិយាយចឹងTae លេបថ្នាំហើយនៅ?

Tae: នៅទេមិនចង់លេប!!

Jimin: ហេ៎ធ្វើចឹងម៉េចនឹងកើត?? មិនលេបប្រយ័ត្នឈឺធ្ងន់ឯងនេះយ៉ាប់ណាស់ចង់ងាប់ទាំងក្មេងឬយ៉ាងម៉េច??

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя