Part 24

2.9K 184 1
                                        

    ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 24

_ ព្រឹកថ្ងៃថ្មី

< តុក តុក តុក >

Tae: អ្ហឹម....

_ សម្លេងគោះទ្វារដាស់ឲ្យរាងតូចភ្ញាក់ពីដំណេកឡើងហើយពត់ខ្លួនអែនអនធាក់ឯកសារដែលរាយ ប៉ាយពេញពូក ។

< តុក តុក តុក >

Mrs Kim: Taehyung ហ្អា៎!! ភ្ញាក់ហើយនៅ?

Tae: បាទម៉ាក់!!

_ Tae ងើបអង្គុយស្រែកប្រាប់ហើយញីភ្នែកពពីងពពើមមិនទាន់អស់ងងុយ ។

Mrs Kim: ស្លៀកពាក់ឲ្យលឿនទៅកូនដល់ម៉ោងចូលរៀនឥឡូវហើយ

Tae: ដឹងហើយម៉ាក់ដឹងហើយ

Mrs Kim: ឲ្យវុឺតៗទៅមានគេចាំនៅខាងក្រោម

Tae: បាទជំទាវម៉ាក់

Mrs Kim: យីកូននេះ!!

_ អ្នកជាម៉ាក់សើចនឹងចរិតកូនប្រុសទោលគាត់ ចូលចិត្តហៅថាជំទាវម៉ាក់គ្រប់ពេលដែលតឿនបែប នេះឲ្យរាល់តែលើក ។

_ រាងតូចងូតទឹកស្លៀកពាក់ហើយក៏រៀបឯកសារក្រុមហ៊ុនដាក់ចូលកាតាបទាំងមិនទាន់បានធ្វើទាំងអស់ គិតថាចាំទៅដល់ក្រុមហ៊ុនចាំពឹងឲ្យ Yoongi ឬបងប្រុសចិត្តល្អ (Hoseok) ជួយគេក៏បាន ដែរ ។

_ ពេលរួចរាល់គេក៏ដើរចុះមកខាងក្រោមបម្រុងថា នឹងទៅញាំបបរពេលព្រឹកក៏ប្រទះនឹងផែនខ្នងធំ ទូលាយរបស់ប្រុសម្នាក់ដែលគេចំណាំបានច្បាស់ណាស់ ។

Tae: ពូKook!!

_ រាងតូចភ្លាត់មាត់ហៅទាំងភ្លេចខ្លួនធ្វើឲ្យ Jungkook ងាកមុខមករកថែមទាំងញញឹមតិចៗខាប ព្រលឹងនាយតូចទៅអស់រលីង ។

Mr Kim: Tae មកហើយហ្អេស? ញាំបបរសិនទៅចាំពូKook ជូនទៅរៀន

Tae: បាទ?

_ Tae ភ្ញាក់ព្រើតដែលលឺថារាងក្រាសនឹងជូនខ្លួនទៅ រៀន ស្អីចេះ? ចង់មកយកចិត្តទុកដាក់អីនៅពេលនេះ?

Mrs Kim: មកអង្គុយជិតម៉ាក់មក

_ រាងតូចក៏ដើរទៅអង្គុយក្បែរអ្នកម៉ាក់ដោយមិនភ្លេចងាកមើល Jungkook ដែលសម្លឹងមើលមកគេមិនឈប់ ខ្សែភ្នែកត្រជាក់តែធ្វើឲ្យមុខតូចក្ដៅ ភាយៗតែម្ដង ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя