Part 7

4.6K 284 0
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 7

ព្រឹកព្រហាមស្រាងៗស្របពេលដែលព្រះអាទិត្យ នៃថ្ងៃថ្មីរះបញ្ចេញពន្លឺឡើងនាំឲ្យចាំងចូលកញ្ចក់បន្ទប់ដាស់ឲ្យរាងតូចដែលគេងលក់ស្កប់ស្កល់នោះភ្ញាក់ឡើងម្ដងបន្តិចៗ។

« អ្ហឹម... » Taehyung គ្រហឹមទាំងងងុយហើយក៏ បែរខ្លួនមកម្ខាងក្រពាត់ដៃរកខ្នើយអោបតាមទម្លាប់តែបែរជារាវមិនប៉ះសោះទើបគេជ្រួញចិញ្ចើមហើយបើកភ្នែកឡើងតិចៗ នៅជុំវិញខ្លួនជាបន្ទប់ធំទូលាយ មួយរចនាបទបែបសណ្ឋាគារទំនើប ងាកមកមើល ពូកដែលខ្លួនឯងដេកក៏មានពណ៌សក្បុសតែធំក្លិនចម្លែកអ្វីម្យ៉ាងដែលគេធ្លាប់ស្គាល់។

« យើងមកទីនេះបានរបៀបណា? » Taehyung សួរខ្លួនឯងឡើងស្វាងចេសមុននឹងងើបអង្គុយហើយទាញពូកចេញពីខ្លួនខណៈនោះទ្វារបន្ទប់ក៏របើកឡើងបង្ហាញឲ្យឃើញមនុស្សប្រុសអាយុច្រើន រាងកាយរឹងមាំដោះអាវរុំតែកន្សែងមួយត្រឹមចង្កេះឲ្យគត់កំពុងឈរញញឹមមកកាន់គេ។

« ភ្ញាក់ហើយហ្អេស? ញាំអីទ្រាប់ពោះសិនទៅចាំពូនាំទៅញាំបន្តនៅខាងក្រោម » Jungkook និយាយដោយសម្លេងទន់ភ្លន់ នៅក្នុងដៃមាននំបុ័ង ប័រ និងទឹកក្រូចសម្រាប់ប៉ូវក្មេងដែលធ្វើឲ្យគេមាន
ក្ដីសុខអស់មួយយប់។

« ពូKook!! ហេតុអីក៏ខ្ញុំមកនៅទីនេះ? ពូជាអ្នកនាំខ្ញុំមកមែនទេ? »

« មែនហើយ ម៉ោះញាំអីទៅ » រាងក្រាសដាក់អាហារនៅលើតុហើយក៏ដើរមកកាន់ដៃរាងតូចមកជាមួយមុននឹងដាក់ខ្លួនអង្គុយរួចសឹមដាក់ឲ្យ Taehyung អង្គុយច្រកគៀវលើភ្លៅបែរមុខមករកគេ។

« ពូKookឲ្យខ្ញុំអង្គុយបែបនេះ ខ្ញុំញាំអីម៉េចកើត? » រាងតូចជ្រួញចិញ្ចើមឆ្ងល់ហើយក៏អៀនមិនស្ទើរដែរ ព្រោះលើខ្លួនតូចមានតែអាវសស្ដើងមួយប៉ុណ្ណោះធ្វើឲ្យផ្នែកខាងក្រោមប៉ះពាល់នឹងរាងកាយ Jungkook យ៉ាងស្និទ្ធស្នាល។

« ចាំពូបញ្ចុក Tae ក៏បានអង្គុយឲ្យតែស្ងៀមៗទៅ » រាងក្រាសនិយាយដោយសម្លេងរឹងធ្វើឲ្យ Taehyung ខ្ជឹបមាត់មិនហ៊ាននិយាយអ្វីតទៀតខ្លាច នាយខឹង។ Jungkook ក៏លាបប័រលើនំបុ័ងហើយបញ្ចុកឲ្យរាងតូចលើភ្លៅ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now