❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 40
_ ត្របកភ្នែកតូចបើកឡើងសន្សឹមៗបន្តិចម្ដងៗរហូត ដល់អស់ក៏ឃើញថាខ្លួនឯងកំពុងនៅក្នុងបន្ទប់មួយតែម្នាក់ឯងទើប Tae យកដៃទប់ងើបក្រោកអង្គុយទាំងនៅធីងធោងនៅឡើយ ។
Tae: នៅកន្លែងណាហ្នឹង?
< ក្រាក >
_ ទ្វារបន្ទប់បើកឡើងដោយអ្នកកម្លោះស្រស់សង្ហារ ជាបងប្រុសដែលតែងតែលេចមុខឡើងនៅពេល Tae ជួបរឿងមិនល្អហើយលើកនេះជាលើកទីបី ហើយដែលគេបានជួយ ។
Hoseok: ភ្ញាក់ហើយហ្អេស? នេះបងគិតថានាំឯងទៅពេទ្យហើយតើស!!
_ នាយនិយាយហើយក៏ដើរមកអង្គុយក្បែររាងតូចដោយមានទឹកក្ដៅនិងថ្នាំខ្លះមកជាមួយរីឯ Tae ក៏មើលមុខគេម៉ក់ៗ ។
Tae: បងប្រុសទីនេះជាកន្លែងណា?
Hoseok: ជាបន្ទប់បង
Tae: ហាស?
Hoseok: ចង់និយាយថាជាបន្ទប់ធ្វើការបង មុននេះឃើញឯងរកខ្យល់សន្លប់នៅមុខបន្ទប់លោកMin ទើបបងនាំឯងមកសម្រាកនៅទីនេះសិន
Tae: អ៎មែនហើយខ្ញុំដូចជារាងវិលមុខតិចតួចអរគុណបងហើយ
Hoseok: ត្រូវការផឹកថ្នាំសិនទេ?
Tae: មិនអីទេ តែខ្ញុំដូចជាមិនទាន់ដឹងទេថាបងធ្វើខាងផ្នែកអី?
Hoseok: គឺធ្វើខាងទីផ្សារធម្មតាៗទេ
Tae: អ៎បាទអរគុណបងច្រើនហើយ គិតសព្វៗទៅបងដូចជា angel របស់ខ្ញុំចឹងព្រោះឲ្យតែជួបអ្វីមិនល្អបងក៏ជួយខ្ញុំរាល់លើក
Hoseok: មិនដល់ថ្នាក់ហ្នឹងពេកទេ ជួនកាលមនុស្សបងមិនបានល្អដូចឯងគិតឡើយ
_ នាយនិយាយហើយរាងទម្លាក់ទឹកមុខចុះ ព្រោះបើគេល្អមិនមែនមិត្តស្រីសុំបែកហើយទៅរស់នៅឆ្ងាយពីខ្លួនទេ ។
Tae: ហេតុអីក៏និយាយចឹង? តាមខ្ញុំឃើញបងល្អសឹងអីហើយហ្នឹងច្បាស់ជាមានអ្នកស្រឡាញ់បងច្រើនហើយ
Hoseok: ហឹមឯងនេះ...!!
_ រាងសង្ហារលេងសក់ក្បាលរាងតូចថ្នមៗ កាន់តែមានអារម្មណ៏ថាចូលចិត្តក្មេងនេះខ្លាំងឡើងចង់បានធ្វើជាប្អូនប្រុសខ្លាំងណាស់ ។
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
