❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 38
< តុក តុក >
Yoongi: ចូលមក!!
_ នាយអនុញ្ញាតទើបទ្វាររបើកឡើងដោយដៃរាងតូចដែលបំណងមកនេះគឺមករក Jimin ទេ ។
Tae: សួស្ដីពូYoon!!
Yoongi: Tae!! ចេញពីធ្វើការហើយហ្អេស? ហើយចុះឯណាអាKook?
_ សំណួររបស់នាយធ្វើឲ្យ Tae ខ្ជឹបមាត់ឆ្លើយមិនចេញព្រោះកំពុងរត់គេចមិនចង់នៅក្បែរហើយ តើឲ្យនៅជាមួយគ្នាបានយ៉ាងម៉េច?
Jimin: បង....!!
_ Jimin ហៅរាងសង្ហារហើយធ្វើមុខបញ្ជាក់ថាកុំឲ្យសួរនាំកុំឲ្យរាងតូចគិតច្រើនទៀតទើប Yoongi ឃើញហើយក៏យល់ឈប់សួរតែម្ដង ។
Jimin: Tae មករកយើងហ្អេ៎?
Tae: អឺមានរឿងចង់ពិភាក្សាបន្តិចទំនេរហើយនៅ?
Jimin: អឹមទៅៗចឹង
Yoongi: អេ៎!! នាំគ្នាចង់ទៅណា?
Jimin: ទៅនិយាយដើមគេម៉េច? ចង់ទៅដែរមែន?
Yoongi: ហើយឲ្យទៅអត់ចុះ ថ្ងៃនេះបងគិតថាចង់បបួលពួកឯងទៅញាំសាច់អាំងទៀតផងណា៎
Jimin: បើចឹងឆាប់ទៅៗតោះអាTae
_ គ្រាន់តែលឺថាសាច់អាំងហើយ Jimin ក៏អូសរាងតូចជាមិត្តចេញទៅមុនយ៉ាងរហ័ស ឯYoongi សើច នឹងឬកពារប្រពន្ធខ្លួនឯងបន្តិចទើបបិទភ្លើងបន្ទប់សឹមដើរទៅតាម ។
Skip៚
_ សាច់អាំងនិងម្ហូបជាច្រើនត្រូវបាន Jimin កម្ម៉ង់មកឡើងគរពេញតុ គេចូលចិត្តម្យ៉ាងក៏ចង់ប៉ូវ Tae ដែរ ។
Jimin: សុីអានេះទៅ!!
_ Jimin ចាប់បន្លែពួកពណ៌បៃតងឲ្យ Tae ឡើងពេញចានព្រោះ search តាម google គេនិយាយថាអ្នកមានជំងឺមហារីកឈាមគួរញាំបន្លែបៃតងឲ្យ បានច្រើន អញ្ចឹងហើយគេក៏ចង់ឲ្យរាងតូចញាំវាបានច្រើនក្រែងលោប្រសើរខ្លះដល់ថ្នាក់ហូរហៀរពេញចាន តែ Tae វិញអង្គុយសម្លក់ Jimin ហើយលេប ទឹកមាត់ចង់ញាំសាច់គោអាំងនៅចំពោះមុខ សាច់ឡើងពណ៌ត្នោតមានឈាមតិច ខ្លាញ់តិច ហ៊ុយៗ និយាយពីថាគ្នាស្រក់ទឹកមាត់ឡើងជូតលែងទាន់ហើយ ។
Tae: ពូYoon នាំមកប៉ាវសុីសាច់គោតែឯងឲ្យយើងសុីតែបន្លែមើលទៅបន្លែៗៗៗឲ្យឡើងពេញចានហើយសាច់ម៉ាគគោកហ្នឹងចង់ញ៊ាំតែឯងមែន??
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
