❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 9
Jungkook: យប់មិញខ្ញុំនាំ Tae ទៅសណ្ឋាគារ
ពួកយើងមានអ្វីៗនឹងគ្នារួចហើយទុកឲ្យខ្ញុំជាអ្នកទទួលខុសត្រូវលើគេទៅចុះ
< ផ្លាច់!! >
_ នៅពេលដែលរាងក្រាសព្យាយាមបកស្រាយពីការពិតស្រាប់តែប៉ានិងម៉ាក់ Taehyung ទះដៃគ្នាមើលទៅដូចជាសប្បាយចិត្តណាស់ធ្វើឲ្យអ្នកដែលឈរមើលមកអត់មិនឆ្ងល់មិនបាន ។
Mrs Kim: ឃើញទេបង? ខ្ញុំថាហើយប្អូនថ្លៃជា សុភាពបុរសច្បាស់ជាទទួលស្គាល់ការពិត!!
_ អ្នកជាប្រពន្ធនិយាយដាក់ស្វាមីទាំងរីកមុខរីកមាត់ធ្វើឲ្យ Mr Kim ញញឹមតាមដែរ ។
Mr Kim: បងក៏ជឿដែរថា Jungkook នឹងមិនធ្វើឲ្យបងអស់សង្ឃឹម
Jungkook: នេះ..មានរឿងអីហ្នឹង? ពួកបងមិនខឹងដែលខ្ញុំមានស្អីៗជាមួយ Taehyung ទេហ្អេស?
_ រាងក្រាសជ្រួញចិញ្ចើមសួរទាំងក្នុងចិត្តឆ្ងល់អើយ សែនឆ្ងល់ នេះណា!! គេកំពុងព្យាយាមបកស្រាយការពិតខ្លាចពួកគាត់ខឹងតែផ្ទុយស្រឡះ ម្នាក់ៗនាំគ្នាទះដៃគ្នាហើយសើចស្រស់ទៅវិញ ។
Mr Kim: មកអង្គុយត្រង់នេះសិនមក Jungkook
_ រាងក្រាសក៏ដើរទៅអង្គុយលើសាឡុងទល់មុខគាត់ ។
Mr Kim: ឯងនៅចាំពេលដែលបងធ្លាប់ប្រាប់ឯងមុន ពេលទៅបារាំងដែរទេ?
Jungkook: កាលនោះគឺ....
@5ឆ្នាំមុន
Mr Kim: បងគ្រាន់តែចង់ប្រាប់ថាបើពួកឯង ស្រឡាញ់គ្នាទាំងសងខាងបងក៏មិនហាមឃាត់ដែរ ឯងអាចទាក់ទងមករកគេពេលណាក៏បានបងអនុញ្ញាត
Jungkook: រឿងទាំងអស់នោះប្រាកដជាមិនកើតឡើងឡើយបងប្រុស
Mr Kim: បងចាំតែមើលទេតែបងថាទោះបីជាឯងព្រមក៏ Taehyung មិនព្រមដូចគ្នាដែរ
@Now
Jungkook: អញ្ចឹងបានន័យថាបងមិនបានខឹងនឹងខ្ញុំ ពិតដែរទេបងប្រុស?
_ ពេលនឹកឃើញដល់កាលនោះហើយ Jungkook ក៏សួរទៅប៉ា Taehyung ទាំងមុខរីកដូចគ្រាប់ជី ។
YOU ARE READING
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
