❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 5
Tae: ពូKook មកពីបារាំងវិញហេតុអីមិនផ្ដល់ដំណឹងឲ្យខ្ញុំសោះចឹង ពូមិនចង់ជួបខ្ញុំមែនទេ?
_ រាងតូចសួរឡើងដោយអន់ចិត្ត ដោយសារគេមិន មែនជាមនុស្សទីមួយដែល Jungkook ចង់ជួបទាំង ដែលធ្លាប់សន្យាជាមួយគ្នាហើយថានឹងត្រឡប់មកជួបគ្នាវិញដូចដើមហើយចុះនេះជាស្អី បែរជាត្រូវឲ្យគេមករកមុនទៀត កុំតែជាពូដែលខ្លួនឯងស្រឡាញ់ទេកុំអីហ្នឹង Taehyung ជេរមិនទុកមុខឲ្យឡើយ ។
Jungkook: អ្នកណាថា? មកពីពូចង់ឲ្យ Taehyung ភ្ញាក់ផ្អើលទៅវិញទេ
Tae: ត្រូវហើយភ្ញាក់ផ្អើលណាស់ដែលដឹងថាខ្ញុំមិន មែនជាមនុស្សដែលពូចង់ជួបមុនគេ
_ គេនិយាយហើយពេបមាត់ឡើងធ្វើឲ្យរាងក្រាសគ្រឺតក្នាញ់ណាស់ កាលពីមុនមិនចេះបែបនេះទេតែ ឥឡូវកុំមើល ចេះអន់ចិត្តហើយធ្វើឲ្យគេក្នាញ់ចង់តែ ចាប់ក្រញិចទេ ។
Jungkook: ខឹងពូហ្អេស?
Tae: មែនហើយខឹងណាស់!!
Jungkook: អញ្ចឹងពូទៅឲ្យឆ្ងាយពី Taehyung ក៏បានកុំឲ្យខឹងទៀត
_ រាងក្រាសធ្វើជាទម្លាក់ទឹកមុខចុះហើយប្រុងងើបដើរចេញតែ Taehyung ក៏ប្រញាប់ចាប់ដៃគេជាប់មុន ។
Tae: ពូទៅឆ្ងាយខ្ញុំ5ឆ្នាំហើយនៅចង់ទៅណាទៀត? ពូលែងស្រឡាញ់ខ្ញុំ ពូបំភ្លេចខ្ញុំចោលហើយ មែនទេ??
_ រាងតូចសួរដោយអន់ចិត្ត គេនឹករាងក្រាសស្ទើរតែ ដាច់ខ្យល់តែមើល Jungkook ធ្វើចុះដូចកំពុងក្រឡុកខួរក្បាលគេឲ្យវ៉ល់តែម្ដង ។ រាងក្រាសលួចអស់សំណើចក្នុងចិត្តខណៈពេលរាងតូចមុខស្អុយប៉ែ គេមានបាននិយាយតាំងពីកាលថាឈប់ស្រឡាញ់នោះ ក្មេងនេះលេបថ្នាំវង្វេងទេដឹង?
Tae: ពូKook...កុំទៅណាទៀតអី ខ្ញុំមិនចង់បែកពីពូទេ ហុឹកៗ
_ Taehyung ស្រាប់តែស្រក់ទឹកភ្នែកចុះមកធ្វើឲ្យរាងក្រាសទន់ចិត្តឈប់ចង់ធ្វើបាបទៀតទើបដាក់ខ្លួនអង្គុយចុះដោយមិនភ្លេចទាញរាងតូចមកអោបជាប់ទ្រូង ទោះបីនេះជាកន្លែងសាធារណៈតែគេក៏គ្មានអារម្មណ៏ថាខ្មាសអ្វីដែរព្រោះអ្នកណាៗក៏ដឹងថាពួកគេជាពូនិងក្មួយ ។
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
