❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 2
< តុក តុក >
Mr Kim: ចូលមក!!
_ ម្ចាស់បន្ទប់វ័យចំណាស់អាយុជាង40ឆ្នាំអនុញ្ញាត ទើបរាងក្រាសបើកទ្វារដើរចូលមករក ឯគាត់ក៏បិទកុំព្យូទ័រទុកហើយងាកមកនិយាយជាមួយគេវិញ។
Jungkook: បងប្រុស!!
Mr Kim: មកលឿនដល់ហើយន៎ កម្មវិធីមិនទាន់ចាប់ផ្ដើមនៅឡើយទេ
Jungkook: គឺខ្ញុំចង់មកនិយាយគ្នាជាមួយបងមុនសិន
Mr Kim: អង្គុយចុះសិនមកមានរឿងអី?
Jungkook: ខ្ញុំមកថ្ងៃនេះចង់លាបងទៅបារាំងប៉ុន្មានឆ្នាំដើម្បីមើលការខុសត្រូវរោងចក្រស្រាហើយណាមួយនៅមានការងារច្រើនត្រូវធ្វើនៅទីនោះផងដែរ
Mr Kim: ចឹងហ្អេសហើយគិតទៅប៉ុន្មានឆ្នាំដែរ?
Jungkook: ប្រហែលជាប្រាំឆ្នាំអីហ្នឹងឯង
Mr Kim: អឹម..ចង់ទៅក៏ទៅចុះហើយមានបាន ប្រាប់រឿងនេះទៅ Taehyung ហើយនៅ?
Jungkook: ខ្ញុំគិតថាចាំពិធីចប់ចាំប្រាប់ព្រោះខ្លាចគេយំឡើងមុនឃាត់មិនឲ្យខ្ញុំទៅ
_ រាងក្រាសនិយាយហើយក៏ញញឹមតិចៗលាក់បាំងអារម្មណ៏ដែលមិនចង់ឃ្លាតឆ្ងាយពីក្មេងតូច
ឯ Mr Kim ក៏ដឹងដែរថាគេនិងកូនប្រុសគាត់កំពុងគិត ពីអ្វីចំពោះគ្នា ។Mr Kim: បងដឹងថា Taehyung គេស្រឡាញ់ហើយតាមឯងខ្លាំងណាស់ បើឲ្យដឹងថាទៅឆ្ងាយយូរ បែបនេះទៀតសង្ស័យតែធ្វើចិត្តមិនបានទេ
Jungkook: ឲ្យធ្វើយ៉ាងម៉េចទៅបើខ្ញុំត្រូវមានតួនាទី បែបនេះគេចមិនផុតទេ តែសង្ឃឹមថាពេលត្រឡប់ មកវិញ Taehyung នឹងធំដឹងក្ដីហើយអាចជួយ សម្រាលការងារបងបានទៅចុះ
Mr Kim: Jungkook!!
Jungkook: បាទ!?
Mr Kim: បងសុំសួរឯងតាមត្រង់ទៅចុះ ឯងមានគិតអីមកលើកូនបងដែរទេ?
![](https://img.wattpad.com/cover/214707007-288-k412205.jpg)
YOU ARE READING
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...