❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 11
Tae: ពូKook ក្រែងថាខាតពេលធ្វើការនោះអីអញ្ចឹងពូក៏ធ្វើការទៅខ្ញុំអង្គុយរង់ចាំក៏បានដែរ
_ រាងតូចសុំដោយភាពអៀនខ្មាសព្រោះរាងក្រាស លូកដៃស្ទាបអង្អែលគេយ៉ាងព្រហើន ក្លិនខ្លួនរាងតូចក្រអូបពេកហើយ អូសទាញគេឲ្យចង់នែបនិត្យមិនចង់ឃ្លាតកាយគ្រប់ពេល ។
Jungkook: តែពូចង់ដាក់ទោសក្មេងរករឿងខ្លះសិន ចាំធ្វើការពេលក្រោយក៏បាន
_ គេខ្សឹបដាក់ត្រចៀកតូចបង្វក់ឲ្យ Taehyung លើកដៃតោង ក គេមិនដឹងខ្លួន នាយក៏ញញឹមចុងមាត់បន្តិច ដៃក៏សន្សឹមប្រឡេះឡេវអាវស្ដើងរបស់រាងតូចបានមួយគ្រាប់ មាត់ក៏ថើបជញ្ជក់គ្នាបណ្ដើររហូតដល់គ្រាប់ទីពីរត្រូវបានដោះចេញចំហរឲ្យឃើញសាច់ទ្រូងសខ្ចី មានស្នាមត្រាក្រហមដែល បន្សល់ទុកកាលពីលើកមុន គ្រប់យ៉ាងកំពុងតែរលូនល្អស្រាប់តែ....
< តុក តុក តុក >
Rosie: លោកអគ្គនាយកចា៎!!
_ សម្លេងស្រួយស្រេះបន្លឺឡើងធ្វើឲ្យ Jungkook ដកមាត់ចេញពីរាងតូចភ្លាមៗ អ្នកដែលត្រូវគេអូសឲ្យចូលអន្លង់នោះក៏បើកភ្នែកភ្លឹះៗមិនដាច់ចិត្តឲ្យគេ បញ្ឈប់ ។
Jungkook: ពូចេញក្រៅមួយភ្លែត Tae ចាំនៅទីនេះសិនហើយ
_ រាងក្រាសចង់ងើបចេញតែ Taehyung ក៏តោង ក គេឲ្យទ្រោបចុះវិញ ទឹកមុខទាមទារឲ្យគេអូសចូល ម្ដងទៀត ។
Tae: កុំទៅអី
Jungkook: ពូទៅតែមួយភ្លែតទេ
_ រាងក្រាសញញឹមលួងលោមអង្អែលក្បាលរាងតូចតិចៗមុននឹងទាញដៃតូចៗចេញពី ក គេហើយ ងើបឡើងទុកឲ្យរាងតូចដេកមុខស្អុយតែម្នាក់ឯង ។
< ក្រាក >
Jungkook: មានការអី Rose?
Rosie: គឺបុគ្គលិកនៅឃ្លាំងគេប្រាប់ថាស្រាថ្មីមិន ទាន់នាំចូលមកទេ អាចនឹងពីរបីថ្ងៃទៀតទើបអាចប្ដូរ មកតាំងនៅ office បានចា៎
Jungkook: អឹមមានការអីទៀតទេ?
Rosie: អឺ...មានឯកសារខ្លះចង់ឲ្យលោកសុីញ៉េចា៎ អញ្ជើញមកខាងនេះ
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
