❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 31
_ កន្លងផុតទៅអស់ជាច្រើនម៉ោង សាកលវិទ្យាល័យក៏ត្រូវដល់ម៉ោងឲ្យសិស្សចេញទៅផ្ទះ Jimin ក៏ ប្រញាប់បបួលរាងតូចទៅកន្លែងមួយភ្លាម ។
Jimin: Tae ទៅហាងស៊ូសុីបើកថ្មីអត់? បងYoon គាត់ថាមកហើយប៉ាវពួកយើងទៀតផង
_ គ្រាន់តែលឺបែបនេះវាធ្វើឲ្យ Tae នឹកឃើញដល់អ្វីដែលខ្លួននិយាយជាមួយJungkook កាលពីព្រឹកមិញ គេក៏ចង់ញ៊ាំជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ដូច Jiminដែរ តែលទ្ធផលបានមកវិញគឺគេរវល់...
Tae: ឯងទៅៗយើងអត់រំខានទេ
Jimin: រំខានឆ្កួតស្អី បងYoonគាត់ប្រាប់ឲ្យយើងបបួលឯងទៅដែរទៀតន៎ក ម៉ោ!!
_ Jimin និយាយហើយក៏ទាញដៃមិត្តឲ្យទៅជាមួយខ្លួន អង្គុយរៀនមួយព្រឹកហើយស្មានគេមិនឃើញថា Tae មុខស្រពោនមែនទេ? បែបនេះរឹតតែត្រូវនៅក្បែរនាំទៅញាំអីឆ្ងាញ់ៗឲ្យបានច្រើនកុំឲ្យស្មុគស្មាញបែបហ្នឹងទៀត គេបារម្ភពីមិត្ត ។
Skip៚
@ហាងស៊ូសុី
Yoongi: ចង់ញ៊ាំអីនាំគ្នាហៅទៅទុកឲ្យពូចេញលុយ
Jimin: អឹមញ៊ាំអីក៏បានមែនទេ?
Yoongi: បាទ ចង់ញ៊ាំបងក៏បានដែរតែមិនមែនកន្លែងនេះទេ
Jimin: បង..!! ខ្មាសគេណាស់និយាយអីចឹង
Tae: មុខដូចឯងហ្នឹងហេសចេះខ្មាសគេ ប្រវត្តិសាស្ត្រកែប្រែទេដឹង?
Jimin: ឯងចង់ថាយើងអត់កេរ្តិ៍ខ្មាសមែនអាជ្រូកពុល
Tae: ជ្រូកតាឯងស្អីទៀតហើយរ៉វ៊ែបាក់.ក ឡូវហ្នឹង
Jimin: ប្ដី!! គេចង់វាយអូន
_ គេងាកទៅម្ញិកម្ញ៉ក់ដាក់Yoongi ឯរាងតូចវិញអង្គុយជ្រេញមិនស្ទើរទេ ។
Yoongi: សមតែគេវាយមែនហ្នឹង
Jimin: ហ៎ក!!
_ Jimin ធ្វើជាពេបមាត់អន់ចិត្តនាំឲ្យ Tae លេចស្នាមញញឹមចេញមក Jimin ឃើញហើយគេធូរទ្រូងទៅវិញទេ ដែលនិយាយលេងសើចមិញនេះគ្រាន់តែចង់បន្លប់កុំឲ្យគេគិតច្រើនប៉ុណ្ណោះ មនុស្សដូចTae រឹងមាំតិចជាងទន់ខ្សោយ មានអ្វីឡើងក៏តូចចិត្តតែមិននិយាយប្រាប់អ្នកណា សូម្បីពេលខ្លះគេជាមិត្តស្និទ្ធស្នាលផងនៅមិនយល់ថាគួរធ្វើឲ្យ Tae បានធូរស្បើយដោយរបៀបណាដូចគ្នា តាមមើលទៅ មនុស្សដែលធ្វើឲ្យគេរីករាយបានមានតែលោកពូអាយុ40ឆ្នាំតែមន្តស្នេហ៍រាយពេញផែនដីម្នាក់នោះតែប៉ុណ្ណោះ ។
ESTÁS LEYENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
