Part 46

2.9K 172 10
                                        

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 46

Jungkook: ប-បងថ្លៃថាម៉េច?? Tae ទៅ? គេទៅណាទៅបងថ្លៃ?

Mrs Kim: គេអត់មានប្រាប់បងទេទុកត្រឹមសំបុត្រមួយនេះប៉ុណ្ណោះ

_ គាត់ប្រាប់ដោយទឹកមុខបារម្ភពីកូនប្រុសព្រមទាំងហុចក្រដាសសំបុត្រមួយឲ្យទៅនាយ Jungkook ក៏ដើរមកទទួលវាហើយត្រឡប់ទៅឡានវិញរួចបើក ទៅទន្លេហានដើម្បីអានវាតែម្នាក់ឯងយ៉ាងស្ងៀម ស្ងាត់ក្នុងឡាន ។

" ប៉ាម៉ាក់!! នេះគឺ Taehyung កូនប្រុសដ៏រឹងមាំរបស់អ្នកទាំងពីរ... ពេលប៉ានិងម៉ាក់បានអានសំបុត្រនេះខ្ញុំប្រហែលជាកំពុងនៅលើយន្តហោះទៅកាន់កន្លែងមួយឆ្ងាយហើយ សុំទោសផងណា៎ដែលមិន បានប្រាប់ដោយផ្ទាល់តែខ្ញុំសម្រេចចិត្តរួចហើយថាចង់ទៅនៅកន្លែងឆ្ងាយមួយរយៈដើម្បីធ្វើចិត្តសិន ចាំពេលណាប្រសើរឡើងវិញខ្ញុំនឹងត្រឡប់មកដោយ ខ្លួនឯង ប៉ានិងម៉ាក់កុំបារម្ភអីហើយចំណែករឿងធ្វើតំណាងភាគហ៊ុននៅក្រុមហ៊ុនពូKookនោះ ប៉ាអាចទុកចោលឬមួយរកអ្នកថ្មីជំនួសក៏បានដែរព្រោះក្រុមហ៊ុនពេលនេះក៏គ្មានរឿងអីគួរឲ្យបារម្ភដែរ ប្រហែលជាមិនយូរទេគាត់អាចរកអ្នកជំនួសតំណែងខ្ញុំបានហើយទាំងការងារនិងបេះដូង យ៉ាងណាក៏គាត់ឈប់ស្រឡាញ់ខ្ញុំដែរបើគាត់រកបានអ្នកថ្មីដែលល្អប៉ា និងម៉ាក់ជួយអបអរគាត់ជំនួសខ្ញុំផង ខ្ញុំនឹងចាំមើលគាត់ មានក្ដីសុខពីចំងាយទៅ ជាចុងក្រោយប៉ានិងម៉ាក់កុំបារម្ភពីខ្ញុំអីព្រោះខ្ញុំធំចេះមើលថែខ្លួនឯងហើយប៉ា ម៉ាក់កុំភ្លេចថែសុខភាពផងណា៎ ពីខ្ញុំ Taehyung ។ "

_ រាងក្រាសមើលពីអត្ថន័យនៅក្នុងសំបុត្រហើយ ទឹកភ្នែកក៏ស្រាប់តែស្រក់ចុះមកដោយមិនដឹងខ្លួន គេពិតជាលែងមានឱកាសបាននិយាយសុំទោសអ្នក ដែលខ្លួនបានធ្វើមិនល្អដាក់ទៀតហើយ ។

Jungkook: ហុឹកៗ Tae ដាច់ចិត្តទៅចោលពូមិនគិត ទុកឱកាសឲ្យពូបានកែខ្លួនវិញពិតមែនទេ?

_ នាយសម្រក់ទឹកភ្នែកទួញយំចង់អង្វរឲ្យរាងតូចត្រឡប់មកវិញតែទម្រាំដឹងខ្លួន គ្រប់យ៉ាងក៏ហួស ពេលអស់ សល់តែមួយជំហានប៉ុណ្ណោះគេអាចដឹងកំហុសខ្លួនឯងហើយ ប៉ុន្តែ Tae មិនបានរង់ចាំឲ្យពេលនោះមកដល់នោះទេ គេឆ្អែតឆ្អន់រាល់ទង្វើរបស់លោកពូម្នាក់នេះខ្លាំងរហូតទ្រាំទ្រលែងបានគឺមានតែ ចាកចេញឲ្យឆ្ងាយធ្វើចិត្តឲ្យប្រសើរឡើងវិញទៅ ដល់ទីនោះគេនឹងចាប់ផ្ដើមជីវិតថ្មី មានការងារថ្មី ហើយក៏...ជួបនឹងមនុស្សថ្មី ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Onde histórias criam vida. Descubra agora