❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 51
@ម៉ោង8ព្រឹក
_ ត្របកភ្នែកតូចបើកឡើងបន្តិចម្ដងៗរហូតភ្លឺច្បាស់ក៏ឃើញថាខ្លួនឯងកំពុងដេកលើសាឡុងដណ្ដប់ភួយម្នាក់ឯងតែបែរជាមិនឃើញលោកពូដែលគេខំមើល ថែពេញមួយយប់ឡើយ ។
Tae: ទៅណាបាត់ហើយ ហឹម....
_ រាងតូចងើបអង្គុយពត់ពែនខ្លួនឲ្យអស់ងងុយហើយទើបដើរទៅផ្ទះបាយឃើញមានអាហារនៅពេញតុតែម្ដង ។
Tae: អ្នកណាជាអ្នកធ្វើ? កុំប្រាប់ថាជាគាត់ណា៎!!
_ ស្នាមញញឹមលេចឡើងលើទម្រង់មាត់តូច អាច និយាយថាកើតចេញពីក្ដីសុខក៏បានដែរ ។
Tae: តែកុំគិតឲ្យសោះថាធ្វើចឹងហើយខ្ញុំព្រមត្រូវគ្នាជាមួយពូវិញ ឆឹស!!
_ រាងតូចនិយាយហើយដើរទៅបន្ទប់ទឹកប្រុងនឹងលុបមុខហើយដើរមកញាំវិញតែគ្រាន់តែបើកទ្វារ បន្ទប់ទឹកភ្លាម ខ្សែភ្នែកបែរជាប៉ះនឹងរាងក្រាសដែលកំពុងឈរងូតទឹកស្រាតទៅវិញ ។
Tae: អាយ៎!!!!!!!
_ Tae ស្រែកហើយយកដៃបិទភ្នែកតែចៃដន្យដៃតូច បិទអត់ជិតនៅតែឃើញដដែល ឯរាងក្រាសពេលលឺ សម្លេងស្រែកហើយក៏ផ្អើលទៅតាមដែរ ។
Jungkook: ហុឺយ!!! Tae ស្រែកធ្វើអី??
Tae: ពូ..ពូធ្វើអីហ្នឹង? ម៉េចមិនស្លៀកពាក់??
Jungkook: អា៎វ!! ចុះរាល់ដងអូនងូតទឹកស្លៀកខោអាវហ្អេស?
Tae: ឱឡារិកណាស់ម៉ាក់អើយ!!!
< គ្រាំង!! >
_ រាងតូចរត់ចេញមកហើយទាញទ្វារបិទចង់បាក់ខ្ទេច ខ្ទីអស់ហើយ បើ Jungkook វិញអស់សំណើចចង់ស្លាប់ នេះធ្លាប់មានអីៗជាមួយគ្នាច្រើនដងហើយនៅ មកធ្វើឯងខ្មាសទៀត ចរិតក្មេងចេញមកឡើងគួរឲ្យចង់ចាប់ថើបក្រញិចតែម្ដងហើយ ។
Tae: ស្អុយភ្នែកអស់ហើយអញអើយ!!!
_ រាងតូចញីភ្នែកខ្លួនឯងខ្លាំងៗហើយរត់ចូលបន្ទប់គេងមុននឹងទម្លាក់ខ្លួនដេក តែរូបភាពនៃរាងកាយដ៏សង្ហាររបស់ Jungkook ចេះតែលេចឡើងនៅពេញៗភ្នែកធ្វើឲ្យ Tae នឹកអៀនហើយរមួលខ្លួនពេញពូក ។
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
