Part 10

4.4K 242 0
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 10

Jungkook: ស្អែកនេះ Taehyung ទៅក្រុមហ៊ុនជាមួយពូណា៎ ចាំពូនាំទៅបង្រៀនការងារ

Tae: តែស្អែកជាថ្ងៃអាទិត្យតើសពូKook

Jungkook: អញ្ចឹងហ្អេស?

Tae: តែខ្ញុំចង់ទៅក្រុមហ៊ុនជាមួយពូដែរបានទេ?

Jungkook: ក៏បាន អញ្ចឹងស្អែកពូមកទទួលទៅជាមួយគ្នា

Tae: បាទ

_ រាងតូចឆ្លើយហើយក៏ញញឹមជាមួយរាងក្រាស ពេលនេះគេកំពុងសប្បាយចិត្តខ្លាំងណាស់ដោយសារស្នេហាសមបំណង ទោះបីថ្ងៃមុខមានរឿងអីកើតឡើងក៏គេមិនខ្លាចដែរ ។

@ព្រឹកថ្ងៃថ្មី

_ ព្រឹកនេះ Taehyung ភ្ញាក់ពីដេកតាំងពីព្រលឹមដើម្បីស្លៀកពាក់ឲ្យលឿននឹងអាលចុះទៅរកលោកពូសង្ហារដែលកំពុងចាំនៅខាងក្រោម ។

_ រាងតូចស្លៀកខោខូវប៊យពណ៌ទឹកបុិចរឹបជើងនិងអាវសស្ដើងដៃមូរដៃទ្រនុយខាងមុខទម្លាក់ពីក្រោយ ស្បែកជើងប៉ាតាពណ៌ស ជាមួយនឹងសក់ពណ៌ខ្មៅរលាស់របស់គេធ្វើឲ្យមើលទៅសង្ហារសមល្អឥតខ្ចោះ ។ បន្ទាប់ពីសិតសក់ហើយគេបាញ់ទឹកអប់ឲ្យក្រអូបខ្លួនមុននឹងចុះមកខាងក្រោមដោយមានរាងក្រាសកំពុងឈរផ្អែកខ្នងចាំនៅឯឡាន ចំណែកប៉ានិងម៉ាក់គេបានទៅដើរលេងក្រៅប្រទេសតាំងតែពីមេឃទៀបភ្លឺម្ល៉េះ ។

Tae: ពូKook!! ខ្ញុំរួចហើយ

_ រាងតូចបន្លឺដោយញញឹមចេញធ្មេញលឹបភ្នែកដាក់អ្នកដែលមើលមកគេឡើងភ្លឹកអស់ព្រោះសម្រស់ដូចតុក្កតាមួយនេះ ជាមនុស្សមែនឬក៏អត់នៀកស្លៀកស្អីក៏សមបែបនេះ!?? ><

Tae: ពូKook កើតអីហ្នឹង?

_ រាងតូចជ្រួញចិញ្ចើមព្រោះហៅហើយមិនឆ្លើយគិតតែសម្លឹងមើលមកគេរហូត ។ Taehyung ក៏ដើរទៅចាប់ដៃរាងក្រាសហើយអង្រួនតិចៗទើបធ្វើឲ្យ Jungkook ភ្ញាក់ភ្លាម ។

Tae: ពូKook!!

Jungkook: ហឹម?

Tae: ពូភ្លឹកៗចឹងមិនស្រួលខ្លួនមែនទេ?

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя