Part 4

4.4K 291 0
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 4

@5ឆ្នាំកន្លងផុតទៅ.....

_ កម្លោះតូចខ្ពស់ស្ដើង ដៃជើងមិនវែងមិនខ្លីសម ល្មមនឹងដងខ្លួនតូចច្រឡឹង ចង្កេះមួយក្ដាប់ ស្បែកស ដូចសំឡីគខែរំហើយ ច្រមុះតូចស្រួចសមាមាត្រនឹងផ្ទៃមុខរាងពងក្រពើដូចតុក្កតាBarbie មើលពីជ្រុងណាក៏ឃើញថាស្អាតតែទាំងអស់មិនមានចន្លោះហើយម្នាក់នោះគ្មាននរណាទេក្រៅពីរាងតូចរបស់យើង « Kim Taehyung »

_ បច្ចុប្បន្ន Taehyung មានអាយុ20ឆ្នាំហើយកំពុងសិក្សាផ្នែកធុរកិច្ចជំនួញដើមឆ្នាំទី3 ក្នុងមហាវិទ្យាល័យដ៏ល្បីនិងថ្លៃបំផុតរបស់កូរ៉េទៅតាមមុខមាត់ របស់គ្រួសារត្រកូល Kim ។ មនុស្សដែលមានគ្រប់ យ៉ាងទាំងព្រមមិនថារូបសម្បត្តិ ទ្រព្យធន កេរ្តិ៏ឈ្មោះឬក៏សូម្បីតែអត្តចរិត គឺល្អគ្រប់ដប់សឹងតែថារកចំណុច មិនល្អមួយមិនបាន ដោយសារហេតុនេះទើបមាន មនុស្សស្រីជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាដៃគូរបស់គេ មិនតែប៉ុណ្ណោះសូម្បីមនុស្សប្រុសមួយចំនួនក៏មិនអាចទប់ស្កាត់អារម្មណ៏មិនឲ្យបេតីលើ Taehyung
បានដែរ ។

_ រាងតូចស្ថិតក្នុងអាវសាច់ក្រណាត់ស្ដើងបើក.ក ពណ៌សសម្រុងចុះក្រោមពាក់កណ្ដាលភ្លៅនិងមានខ្សែក្រវ៉ាត់ពណ៌ខ្មៅរុំចង្កេះរឹតឲ្យឃើញនូវទំហំចង្កេះតូចនិងត្រគាករបស់គេឲ្យមើលទៅកាន់តែស្អាត
ការស្លៀកឈុតបែបនេះដើម្បីទៅកាន់កម្មវិធីជប់លៀងមួយនៅក្រុមហ៊ុនប៉ារបស់គេ ហើយគេថែមទាំងលឺល្ហៀងៗថាថ្ងៃនេះលោកពូជាទីស្រឡាញ់បានត្រឡប់មកពីបារាំងវិញហើយ តែមិនបានមកជួបគេមុននេះទេព្រោះរវល់កិច្ចការច្រើនទើបពេលនេះ Taehyung តុបតែងខ្លួនឲ្យស្អាតដើម្បីទៅជួបនឹង មនុស្សដែលខ្លួនចំណាយពេលរង់ចាំអស់ដល់ទៅ 5ឆ្នាំកន្លងមកនេះ ។

Tae: លោកពូ...ទីបំផុតពួកយើងនឹងបាននៅជាមួយគ្នាហើយ...

_ គេនិយាយដោយញញឹមនៅមុខកញ្ចក់ ក្ដីស្រម៉ៃដែលគេបានគ្រោងទុកនឹងបានមកដល់ឆាប់ៗនេះពាក្យសន្យាទាំងប៉ុន្មានជាមួយ Jungkook កាលពី5ឆ្នាំមុន Taehyung មិនបានភ្លេចសូម្បីតែមួយម៉ាត់ គេខំទន្ទឹងរង់ចាំឱកាសនេះជាយូរណាស់ មកហើយ ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now