❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 35
_ Jungkook បានមកនិយាយគ្នាជាមួយប៉ាម៉ាក់រាងតូចតាមដែលសន្យាមុននេះនៅក្នុងបន្ទប់ទទួលភ្ញៀវ ពួកគាត់ទាំងពីរមើលមករាងក្រាសដោយទឹកមុខតឹង តែងធ្វើឲ្យនាយក៏ភ័យខ្លួនតិចតួចដែរ ។
Mr Kim: Jungkook! បងដឹងថាត្រឹមក្នុងនាមជា ម្ចាស់ភាគហ៊ុនម្នាក់គ្មានសិទ្ធិសួរដេញដោលអីឯង នោះឡើយតែយ៉ាងណាមុននឹងធ្វើអីមួយឯងក៏គួរតែ ពិភាក្សាជាមួយបងសិន
Jungkook: បងប្រុសចង់សំដៅលើរឿងអី? ខ្ញុំធ្វើអីខុសមែនទេ?
Mr Kim: លឺថាឯងចុះហត្ថលេខានាំចូលស្រាថ្មីម៉េច មិនប្រាប់បងផង?
Jungkook: អឺ..គឺថាបងប្រុស រឿងនេះខ្ញុំ...ខ្ញុំ...
_ រាងក្រាសបកស្រាយមិនចេញព្រោះការពិតគ្មានការចុះហត្ថលេខាអ្វីនោះឡើយ ដែលគេប្រាប់ Tae ថ្ងៃមុនព្រោះចង់មានពេលសប្បាយជាមួយលេខាថ្មីប៉ុណ្ណោះតែបែរជារាងតូចយកប្រាប់ប៉ាម៉ាក់បន្តទៅ វិញ នេះគេគិតខុសឬត្រូវដែលលើកយកលេសធំ បែបនេះមក?
Mr Kim: រឿងលើកនេះចាត់ទុកថាឯងសម្រេចចិត្តខ្លួនឯងម្ដងទៅចុះបងមិនរករឿងអីទេ តែសង្ឃឹមថា រឿងបែបហ្នឹងថ្ងៃក្រោយនឹងមិនកើតឡើងម្ដងទៀត
_ ដោយឃើញទឹកមុខ Jungkook ស្ទាក់ស្ទើរ ហើយគាត់ក៏ខ្ចិលដេញដោលច្រើនតទៀត ។
Jungkook: បាទបងប្រុសបើអស់ការអញ្ចឹងខ្ញុំសុំទៅក្រុមហ៊ុនសិនហើយ
Mrs Kim: អីយ៉ាJungkook នៅក្រុមហ៊ុនមានអ្វីពិសេសឬអត់ទើបប្រញាប់បែបនេះ?
Jungkook: បាទគឺ...អត់មានទេ
Mrs Kim: ចឹងហ្អេស? មែនហើយពេលទំនេរៗ ប្អូនថ្លៃជួយកំដរ Taehyung ទៅដើរលេងផង ទុកចោលដូចរាល់ថ្ងៃបងខ្លាចយូរទៅលែងចាំគ្នាអស់ថាអ្នកណាត្រូវជាអ្វីនឹងអ្នកណា
Jungkook: បាទអ្នកបងអញ្ចឹងខ្ញុំសុំទៅសិនហើយ
_ រាងក្រាសនិយាយចប់ក៏ដើរចេញពីទីនោះដោយអារម្មណ៏មិនមូលដូចមុន នេះគេកំពុងតែភ័យខ្លាចពួក គាត់ចាប់បានអំពើក្បត់នោះឬ?
_ ស្របពេលនាយបើកឡានចេញទៅ Jimin ក៏មក រករាងតូចដល់ផ្ទះព្រោះមិនឃើញទៅរៀន ខលមកក៏មិនទទួលទើបរៀនតែមួយម៉ោងហើយក៏លួចចេញមកតែម្ដង ។
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
