Part 33

2.8K 136 0
                                        

    ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 33

@ព្រឹកថ្ងៃថ្មី

« អ្ហឹម... » រាងតូចភ្ញាក់ឡើងពីដំណេកទាំងពពីងពពើមក៏នឹកឃើញថាខ្លួនឯងដេកអោបទូរស័ព្ទអស់មួយយប់ដែលសំខាន់មនុស្សដែលខ្លួនខំរង់ចាំក៏មិន ឃើញខលឬផ្ញើរសារមកវិញអីបន្តិច ។

Tae: ប្រហែលជាគាត់រវល់ខ្លាំងណាស់ហើយមើល ទៅ

_ ការនិយាយប្រាប់ខ្លួនឯងថា Jungkook មានការ សំខាន់ក្រៅពីខ្លួនជាញឹកញាប់ វាក្លាយជាទម្លាប់ក្នុងការលួងលោមខ្លួនឯសម្រាប់គេទៅហើយ ។ Tae ដកដង្ហើមធំប្រឹងញញឹមហើយបើកទូរស័ព្ទសាកខល ទៅរករាងក្រាសម្ដងទៀត ។

< Ring~~~ >

« អ្ហឹម.... »

_ រាងសង្ហារគ្រហឹមពេលលឺសម្លេងទូរស័ព្ទរោទិ៏ដាស់ឲ្យភ្ញាក់ពីដំណេកដ៏សែនសុខស្រួល នាយក៏ចុះពីលើគ្រែទាំងអាក្រាតទៅរើសទូរស័ព្ទដែលជ្រុះនៅលើ ឥដ្ឋមកទទួល ។

Jungkook: ហាឡូTae...!

_ សម្លេងគ្រលរធំនិយាយមុនធ្វើឲ្យរាងតូចត្រេកអរ ហើយញញឹមចេញបានភ្លាមៗ ។

Tae: ពូKook!! ខ្ញុំខលទៅកាលពីយប់ច្រើនដង ហើយមិនទទួលសោះស្មានតែពូមិនចង់និយាយជាមួយខ្ញុំតើស

Jungkook: Tae ខលមកហ្អេស? ពូអត់ដឹងសុំទោសណា៎ យប់មិញរវល់ធ្វើការដល់យប់ជ្រៅក៏ បិទសម្លេងទូរស័ព្ទទៅ

_ នាយរើសកន្សែងមកស្លៀកហើយដោះសារបាន យ៉ាងរលូនខណៈពេលនោះ Nana ក៏ដើរចេញពី បន្ទប់ទឹកចោមពុងមករកគេដូចគ្នា ។

Tae: ខ្ញុំជាប្រពន្ធពូម៉េចនឹងអាចខឹងពូទៅត្រូវទេ?

Jungkook: បាទត្រូវហើយ

_ រាងក្រាសឆ្លើយមុននឹង Nana ដើរមកចង្អើតថើប មាត់គេជាភាសាអរុណសួស្ដីយ៉ាងស្ងៀមស្ងាត់ ។

Jungkook: អឺTaeហ្អា៎!! ព្រឹកនេះពូមិនបានបើក ឡានដឹក Tae ទៅសាលាទេសុំទោសផងណា៎

Tae: អឹម..បើពូរវល់ក៏មិនអីដែរខ្ញុំទៅខ្លួនឯងបាន យ៉ាងណាៗពេលថ្ងៃត្រង់ក៏គង់តែជួបមុខគ្នាស្រាប់ ហើយ

Jungkook: ប្រពន្ធអ្នកណាន៎ពូកែយល់ចិត្តគួរឲ្យស្រឡាញ់ដល់ហើយ

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя