❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 45
_ កម្មវិធីដាក់ដេញថ្លៃដ៏ធំមួយត្រូវបានចាប់ផ្ដើមដំណើរការឡើងដោយមានវត្តមានបុគ្គលអ្នកជំនួញល្បីៗហើយមានបទពិសោធន៏មិនចាញ់គ្នានោះឡើយ ក្នុងនោះក៏មាន Jungkook ចូលរួមជាភ្ញៀវកិត្តិយសផងដែរ ។
Man: សួស្ដីលោកJeon រីករាយណាស់ដែលបានលោកចូលរួមកម្មវិធីរបស់ខ្ញុំ
Jungkook: បាទជាកិត្តយសរបស់ខ្ញុំទៅវិញទេដែលបានចូលរួមកម្មវិធីធំបែបនេះ
_ ពួកគេចាប់ដៃគ្នាបែបសុភាពបុរសទៅមក ធម្មតាទៅហើយដែលគេរាក់ទាក់នាយបែបនេះព្រោះអ្នកណាៗក៏ស្គាល់ថា Jeon Jungkook ជាអ្នកជំនួញជោគជ័យដ៏ល្បីមួយរបស់កូរ៉េខាងនាំចូលស្រាក្រហម ។
Man: ថ្ងៃនេះពួកយើងមានការដាក់ឲ្យដេញថ្លៃច្រើនណាស់ ខ្ញុំសង្ឃឹមថាលោកនឹងជាម្នាក់ដែលទទួលបានវាទៅចុះ
Jungkook: ប្រាកដជាចឹងហើយ
« ជឿជាក់ពេកប្រយ័ត្នមិនជោគជ័យ!! »
_ សម្លេងធំបន្លឺឡើងទើប Jungkook សម្លឹងមើលទៅឃើញថា Jang Hyunseok កំពុងជ្រែងហោប៉ៅដើរសំដៅមករកគេនៅឆ្លៀតបោះសម្ដីឡកឡើយថែមទៀត ចំជាគួរឲ្យស្អប់មែន!!
Man: Aww លោកJang...មិននឹកស្មានថាលោកក៏អញ្ជើញមកដែរសោះ
_ ម្ចាស់កម្មវិធីពោលដូច្នេះព្រោះដើមឡើយគេមិន បានអញ្ជើញថៅកែJang មកនោះទេព្រោះលឺថាជា មនុស្សមិនល្អ ចូលចិត្តរកសុីខ្សែលើអ្នកដទៃទើបមិន ចង់រាប់អាន តែនេះបែរជាមកចូលរួមឲ្យទាល់តែបាន ពិតមែន ។
_ នាយHyunseok កាលដែលត្រូវម្ចាស់កម្មវិធី បំបាក់មុខបែបនេះក៏កើតក្ដីអៀនខ្មាសតិចតួច ជាពិសេសពេល Jungkook រំញោចស្នាមញញឹមចំអកឲ្យគឺក្ដៅចិត្តតែម្ដង ។
Jungkook: អញ្ចឹងបានន័យថាឯងមកនេះដោយ មិនមានការអញ្ជើញហ្អេស? ហុឹស មុខក្រាសគួរសមតើស!!
Man: អឺ..បើចឹងខ្ញុំសុំទៅរាក់ទាក់ភ្ញៀវឯទៀត ហើយ ពួកលោកជជែកគ្នាតាមសប្បាយចុះ
_ ប្រុសម្នាក់នោះដកខ្លួនចេញទៅបាត់ទុកឲ្យពួកគេ ទាំងពីរនាក់ប្រឈមមុខគ្នាទាំងមានមន្ទិលនៅក្នុងចិត្តរៀងខ្លួន ។
YOU ARE READING
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
