❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 36
Jimin: ឈប់សិនTae នឹកឃើញអ្វីម្យ៉ាង
_ Jimin លែងចេញពីការអោបហើយចាប់ដៃ Tae ធ្វើឲ្យរាងតូចមើលមុខគេភ្លឹះៗ ។
Tae: អីគេ?
_ Jimin មិនទាន់ឆ្លើយទាញទូរស័ព្ទរាងតូចមកបើក ហើយស្កុបវីដេអូមួយនោះ zoom កន្លែងមួយឲ្យគេមើល ។
Jimin: ឯងមើលនៀកលើខ្នងម្នាក់ស្រីហ្នឹងមានសាក់រូបផ្កាយ
Tae: ឯណា?
Jimin: នៀក..!! រូបផ្កាយ8ជ្រុងទៀតផង
_ Jimin zoom ឲ្យឃើញកាន់តែច្បាស់គឺពិតមែនលើខ្នង Rosina មានសាក់រូបផ្កាយ8ជ្រុងតាំងពី ពេលនាងនៅឡុនដុនម្ល៉េះតែគ្មានអ្នកណាដឹងទេ ។
Tae: បានន័យថាអ្នកណាមានរូបសាក់មួយនេះជាស្រីរបស់ពូKook មែនទេ?
Jimin: មែនហើយបើយើងរកឃើញនាងច្បាស់ជាអាចចាប់កំហុសគាត់បានហើយ
Tae: ចាប់កំហុស? មិនធ្ងន់ធ្ងរពេកទេដឹង?
Jimin: នេះគាត់ធ្វើឲ្យឯងយំរហូតដល់ថ្នាក់សន្លប់បែបនេះហើយនៅមិនទាន់ធ្ងន់ធ្ងរទៀតហ្អេស?
_ លឺសម្ដីមិត្តហើយធ្វើឲ្យរាងតូចចាប់ផ្ដើមគិតឡើង វិញ មែនហើយ!! កន្លងមកយំដោយសារតែគេច្រើនគួរសមល្មមនឹងដល់ពេលដែលគ្រប់យ៉ាងត្រូវដល់ផ្លូវ របស់វាហើយ ។
Tae: ហឹម...!! និយាយត្រូវ វាដល់ពេលដែលយើង និងគាត់ត្រូវដោះស្រាយគ្នាតាមបែបមនុស្សធំហើយ
_ Tae និយាយឡើងដោយតាំងចិត្តជាទីបំផុត Jimin ឃើញបែបនេះក៏ញញឹមឡើងមក ទីបំផុត Tae ក្មេងរឹងមាំរបស់គេត្រឡប់មកវិញឲ្យទាល់តែបាន ។
Jimin: បែបនេះទើបសមជាមិត្តយើង ជុបៗសុំថើប មួយមើស
_ Jimin បួញមាត់ស្រួចចាប់ថ្ពាល់រាងតូចសងខាងហើយអោនមុខទៅរក តែTae លើកដៃរុញមុខគេចេញភ្លាមៗ ។
Tae: អឺយ...អាK'min មាត់ស្អុយចេញហូវ!!
< តុក តុក >
Tae: អញ្ជើញចូលបាទ!!
_ Mrs Kim ជាម្ដាយបើកទ្វារចូលមកដោយមានថាសថ្នាំនិងទឹកពីរកែវជាប់ដៃផងដែរ ។
ESTÁS LEYENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
