❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 43
@ពេលល្ងាច
_ ព្រោះតែជាតិថ្នាំជ្រាបពេញខ្លួនធ្វើឲ្យ Tae ដេកសន្លប់រហូតដល់ពេលនេះមាន Jimin ជាអ្នកជួយ មើលថែចំណែកប៉ានិងម៉ាក់គេក៏ទៅសម្រាកនៅផ្ទះអស់ហើយ ។
_ ក្រោយពីសន្លប់អស់ជាយូរ រាងតូចក៏បើកភ្នែកភ្ញាក់ឡើងសម្លឹងមើលទៅជុំវិញខ្លួនស្ងាត់ឈឹងរួចក្រឡេក មើលទៅស្ដាំដៃក៏ឃើញ Jimin កំពុងអង្គុយធ្វើការ- ងារម្នាក់ឯង ទើបគេចង់ក្រោកអង្គុយឡើងតែគ្រាន់ តែកម្រើកបន្តិចក៏ឈឺចាប់ពេញខ្លួន ជាពិសេសកដៃ និងផ្នែកខាងក្រោម វាឈឺចុកផ្សារ ទោះបីពេទ្យលាប ថ្នាំឲ្យហើយក៏ដោយ ។
Tae: អ្ហឹម...Jimin
_ សម្លេងខ្សោយហៅធ្វើឲ្យ Jimin លឺហើយទុកកិច្ចការមួយឡែករួចដើរមករករាងតូចភ្លាម ។
Jimin: ភ្ញាក់ហើយហ្អេស មានឈឺត្រង់ណាអត់?
Tae: ឈឺ...អង្គុយមិនកើតទេ
Jimin: អឺពេទ្យលាបថ្នាំឲ្យរួចហើយប្រហែលស្អែកអីហ្នឹងគ្រាន់បើវិញហើយ ឯងឃ្លានឬនៅចាំយើងទៅ ទិញឲ្យញ៊ាំ
Tae: អត់ឃ្លានទេលេបមិនចូល
_ រាងតូចឆ្លើយទាំងមុខស្ងួត គេគ្មានអារម្មណ៍ថាឃ្លានអីទាល់តែសោះ ។
Jimin: អត់ញ៊ាំអត់កើតទេ មើលមុខឯងទៅស្លេកជាងអីទៀតចាំនៅត្រង់ហ្នឹងហើយចាំយើងទៅទិញអីយក មកឲ្យ
Tae: អឹមអរគុណឯងហើយដែលនៅកំដរ បើគ្មានឯងជាមិត្តប្រហែលយើងពិបាករស់នៅខ្លាំងហើយ
Jimin: ស្វីតម៉េះអាម៉ាកសុំថើបមួយមើស
_ Jimin ធ្វើជាចាប់ក្រសោបមុខ Tae ហើយចង់ថើបញ៉ោះលេងតែរាងតូចរុញមុខគេចេញបានមុន ។
Tae: អានេះចេញឆ្កួតម៉ោទៀតហៃទៅឲ្យបាត់ៗទៅ
Jimin: យើវទៅហើយឯងនៅដេកឲ្យស្រួលកុំរត់លេងទៅណាហាស
Tae: យើហអង្គុយមិនទាំងកើតផងរត់លេងតាឯងស្អី
Jimin: តមាត់អត់បាត់ម៉ាម៉ាត់ ប្អូនយើងសោះ
ESTÁS LEYENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
