Part 13

3.4K 232 0
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 13

_ បន្ទាប់ពីដាក់ទូរស័ព្ទចុះរួច Mr Kim ក៏បានឈរគិត ពីវិធីដោះស្រាយបញ្ហាឲ្យកូនប្រុសអស់មួយសន្ទុះធំ ទើបដើរចូលក្នុងបន្ទប់វិញក៏ឃើញប្រពន្ធកំពុងព្យាយាមបញ្ចុកបបរឲ្យរាងតូចដែលអង្គុយកើតទុក្ខ ។

Mrs Kim: ញ៊ាំបបរបន្តិចទៅណា៎ Taehyung នឹងអាលឆាប់ជាបានចេញពីមន្ទីរពេទ្យ

Tae: ខ្ញុំមិនឃ្លានទេម៉ាក់

Mrs Kim: មិនឃ្លានក៏ត្រូវតែញ៊ាំដែរមើលមុខកូនចុះ ឡើងស្លេកអស់ហើយ

Tae: ទុកឲ្យវាបែបហ្នឹងចុះម៉ាក់ព្រោះខ្ញុំគ្មានកម្លាំងទំពារអ្វីទាំងអស់ ខ្ញុំចង់ដឹងថាពេលខ្ញុំស្លាប់បាត់ទៅ ពូKook នឹងមកមើលខ្ញុំឬអត់

_ រាងតូចនិយាយមុខស្ងួតតែទឹកភ្នែកសឹងតែហូរស្រក់ តាំងពីបើកភ្នែកឡើងគេមិនបានឃើញវត្តមានរាងក្រាសឡើយ លោកពូអស្ចារ្យណាស់ធ្វើឲ្យគេចូលពេទ្យហើយក៏មិនខ្ចីមកមើលទៀត!!

Mrs Kim: ហឹម...មិនញាំក៏បានដែរអញ្ចឹងកូនសម្រាកសិនទៅ

_ Mrs Kim ដកដង្ហើមធំមិនទាន់ចង់ប្រាប់ថាបបរនេះ Jungkook ជាអ្នកទិញឲ្យ គេព្រមទាំងឈរមើល Taehyung ពីក្រៅបន្ទប់មកអស់យ៉ាងយូរហើយក៏ចេញទៅមុនពេលគេភ្ញាក់ឡើងបន្តិចហ្នឹងឯង ។

_ ស្ត្រីចំណាស់ដាក់រាងតូចឲ្យគេងហើយលើកភួយដណ្ដប់មុននឹងអោនថើបថ្ងាសគេបន្តិចទើបនាំអ្នកជាប្ដីដើរចេញមក ។

Mrs Kim: កូនគេប្រហែលខឹងនឹង Jungkook ខ្លាំងហើយមែនទេបង?

Mr Kim: ចុះឧទាហរណ៍ថាថ្ងៃណាមួយបងមានស្អីៗជាមួយស្រីផ្សេងហើយអូនតាមទាន់ អូននឹងខឹងបង ដែរទេ?

Mrs Kim: សាកទៅមើល អូននឹងសម្លាប់បងនិងស្រីនោះចោលហើយបំបាត់ភស្តុតាងឲ្យស្អាតតែម្ដង

Mr Kim: ហ្នឹងហើយ Taehyung ក៏ដូចគ្នា សាកគិតមើលទៅថាកូនយើងស្រឡាញ់ហើយព្រមរង់ចាំ Jungkook អស់ជាច្រើនឆ្នាំបែរជាឲ្យមកទូលរែករឿងបែបនេះ អូនថាទៅកូនយើងមានអារម្មណ៍បែបម៉េច??

Mrs Kim: អូនអាណិតកូនណាស់បង មិនចង់ឃើញគេបែបនេះទេ

Mr Kim: កុំបារម្ភអីបងនឹងដោះស្រាយរឿងនេះ
ឲ្យបានឆាប់ចប់ កូនប្រុសបងគ្មានសិទ្ធិទទួលភាពអយុត្តិធម៌ដូចនេះឡើយ

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now