Part 52

2.1K 119 1
                                    

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 52

_ Jungkook បាននាំ Tae មកដើរមើលក្នុងព្រះបរមរាជវាំងព្រោះធ្លាប់លឺយូរហើយថាទីនេះមានវប្បធម៌ជាច្រើនគួរឲ្យយល់ដឹងទើបចង់មកមើលបានម្ដង ។ ពួកគេបានដើរមើលហើយថតរូបជាច្រើនទៀតទុកផ្ញើរឲ្យ Jimin និង Yoongi ច្រណែនម្ដង ។

_ បន្ទាប់ពីដើរមើលសព្វគ្រប់អស់ហើយ រាងក្រាសក៏បាននាំ Tae ទៅអុជធូបបន់ស្រន់នៅព្រះអង្គដងកើ លឺល្បីថាសក្តិសិទ្ធិណាស់ទើបចង់បន់សុំឲ្យជួយបន្ទន់ចិត្ត Tae ឲ្យឆាប់ត្រូវគ្នាវិញ ។

Jungkook: យកធូបនេះទៅអុជហើយបត់ជើងសំពះដូចគេទៅ រួចយកទៅដោតទៅបានហើយ

_ នាយប្រាប់ស្របពេលហុចធូបនិងផ្កាឈូកដែលទើបនឹងទិញមកឲ្យរាងតូច អ្វីដែលប្រាប់មកហ្នឹងគឺមកពីបានលួចមើលគេអស់មួយសន្ទុះដែរ ។

Tae: បាទ

_ រាងតូចទទួលហើយចូលទៅធ្វើតាមអ្វីដែល Jungkook ប្រាប់ ។ ពួកគេដោតធូបរៀបនឹងចេញមកហើយក៏ឃើញមនុស្សចូលទៅយកទឹកផ្កាឈូកលុបលាងមុខ រាងក្រាសដើរទៅដួសទឹកនោះហើយយកមកឲ្យរាងតូចលុបមុខថែមទាំងជួយត្រងទឹកនោះមកលាងអង្អែលថ្នមៗឲ្យធ្វើឲ្យ Tae ខ្ជឹបមាត់អៀនមិនហ៊ាននិយាយ ។ ពេលរួចហើយ រាងតូចមកពាក់ស្បែកជើងតែដៃជាប់កាន់ទូរស័ព្ទពិបាកនឹងអោនចុះចងខ្សែ Jungkook ឃើញហើយក៏លុតជង្គង់ចងខ្សែស្បែកជើងប៉ាតាឲ្យភ្លាម ធ្វើឲ្យ Tae អៀនម្ដងទៀតហើយបានត្រឹមតែជ្រប់មុខចុះព្រោះមនុស្សជុំវិញខ្លួននាំគ្នាសម្លឹងមកពួកគេគ្រប់គ្នា ។

Jungkook: ចង់ទៅណាទៀត??

_ នាយសួរពេលចងរួចរាល់ហើយងើបឈរឡើង ។

Tae: មិនដឹងដែរ ពូទៅណាខ្ញុំទៅហ្នឹង

Jungkook: មិនខ្លាចពូយកទៅលក់ទេហ្អេស?

Tae: ពូហ៊ានហ្អេសសាកមើលទៅ!!

Jungkook: ឆឹស!! ម៉ោទៅខាងណោះ

_ រាងក្រាសនិយាយហើយលូកដៃទៅកាន់ដៃរាងតូចឲ្យដើរតាមគេ ។

Tae: ខ្ញុំអាចដើរខ្លួនឯងបានពូលែងដៃទៅ

_ គេគ្រលាស់ដៃចេញឈរថ្មឹងៗដូចស្អប់ខ្ពើមដៃ Jungkook ណាស់ចឹង ។

Jungkook: ច្បាស់ហើយហ្អេស? ទីនេះមនុស្សច្រើន អូនក៏មិនស្គាល់ផ្លូវដែរប្រយ័ត្នតែវង្វេងទៅខុនដូវិញមិនឃើញកុំបន្ទោសបងឲ្យសោះណា៎

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now